Veasna Khem shared ពិភពនៃបទចម្រៀងព ីដើមៗ's photo.
តើមនុស្សធុនៗអ្នកភាគច្រើនដែលចូលមកcommentនេះ អាចមានតំលៃ វាយតំលៃមនុស្សយ៉ាងម៉េចបានទៅ? បើខ្លួនពួកគេគ្មានតំលៃជាមនុស្សផងហ្នឹង? និយាយតាមកំហឹង តាមសំអប់ មិនបានគិតដល់តំលៃនៃពាក្យសំដីខ្លួនសោះ។ អាងតែគ្នាច្រើនគិតតែពីនិយាយតាមគ្នា គ្មានអ្នកណាជួយទាញអ្នកណាសោះ គិតតែជំរុញគ្នាថែម ជាសកម្មភាពកើតតាមកំហឹងនិងសំអប់តែប៉ុណ្ណោះ។ តើគ្នាច្រើនហ្នឹងវាអាចរកគតិបណ្ឌិតបានឬ? បើបានមែនម្លេះនៅលើលោកនេះ មិនចាំបាច់មានអ្នកប្រាជ្ញទេ ប្រើគ្នាច្រើននោះបង្កើតគតិបណ្ឌិត ទស្សនៈល្អៗឬការវិភាគសីុជំរៅទៅ។ និយាយបង្ខំណាស់តែបន្ថោកគេ មិនបានរក្សាតំលៃសំដីដែលជាតំលៃនៃខ្លួនទេ។ ខំប្រឹងថាយ៉ាងណាចាក់ដោតអោយគេឈឺចាប់ បើអ្នកប្រាជ្ញបណ្ឌិតទាំងឡាយលោកអោយតំលៃលើពាក្យនៃមនុស្សគ្មានតំលៃ ទៅឈឺនឹងពាក្យមនុស្សគ្មានតំលៃបែបនេះនោះ ម្លេះពួកលោកមិនអាចដឹកនាំពិភពលោកពីខុសមកត្រូវបានទេ។ សំដីអ្នកដែលជាមនុស្សគ្មានតំលៃ កុំសូម្បីតែជេរប្រទេចលោក សូម្បីតែសរសើរលោក ក៏មិនប៉ះដល់បេះដូងលោកដែរ លោកជាមនុស្សនៅលើមនុស្ស រស់នៅមិនរណបឬរងសម្ពាធពីមនុស្សជុំវិញខ្លួនទេ។ លោកជាមនុស្សជះឥទ្ធិពល ដោយគ្មានរងឥទ្ធិពលពីការជេប្រមាថកាច់មួលទាំងនោះឡើយ។ លោកចេះអោយតំលៃខ្លួនលោកហើយ មនុស្សគ្មានតំលៃមិនអាចកាត់ក្តីលោកបានទេ។ មនុស្សខ្មែរ ទូទៅមិនចេះអោយតំលៃមនុស្សទេ និយាយចេញមកតាមតែកំហឹងនិងសំអប់របស់ខ្លួនហ្នឹង អំពើបែបនេះមិនបានបន្ថោកអ្នកណាទេ ព្រោះវាមិនមែនជាការងាររបស់អ្នកដទៃណាផ្សេងក្រៅពីខ្លួនអ្នកនិយាយនោះផង វាជាការងាររបស់អ្នកផ្ទាល់ ម្លោះហើយសំដីនោះត្រូវតែកំណត់តំលៃអ្នកយ៉ាងនោះហើយ។ ការវាយតំលៃមនុស្សត្រូវមើលដល់សណ្តានចិត្ត គោរពមនុស្សគឺគោរពសណ្តានចិត្តល្អរបស់មនុស្សនោះហើយ។ ព្រោះតែអ្នកមិនចេះអោយតំលៃមនុស្ស មិនគោរពសណ្តានចិត្តល្អរបស់មនុស្សនោះហើយ ដែលអ្នកមិនដែលជ្រើសរើសមនុស្សល្អមកដឹកនាំស្រុកទេសអ្នកបាន ម្លោះហើយស្រុកទេសអ្នកក៏វេទនាតកូនតចៅបែបនេះទៅ។ អ្នកមើលឃើញគេអោយរបស់អ្វីមួយទៅអ្នកឬទៅអ្នកផ្សេងណាមួយ អ្នកមើលឃើញគេសរសើរអ្នក អ្នកមើលឃើញអ្នកដឹកនាំស្រុកគេកសាងសមិទ្ធិផលផ្សេងៗ អ្នកមើលឃើញអ្នកដែលធ្វើជាឈឺឆ្អាលនឹងអ្នក ប៉ុន្តែដែលការពិតក្នុងសណ្តានចិត្តនៃអ្នកទាំងនោះ គេធ្វើសព្វយ៉ាងនោះដើម្បីប្រយោជន៍ណាមួយរបស់ខ្លួនគេឬក្រុមគ្រួសារគេទេ តែអ្នកយល់ថាពួកគេទាំងនោះជាមនុស្សមានសណ្តានចិត្តល្អនឹងអ្នក ពិតជាគួរអោយអាសូរពួកអ្នកដែលយល់បែបនេះខ្លាំងណាស់។ អ្នកជ្រើសរើសបានតែអ្នកបោក តែអ្នកអាត្មានិយមមកដឹកនាំស្រុកទេសរបស់អ្នក ហើយអ្នកស្រែករកការរីកចំរើនអោយប្រទេសអ្នក តើស្រុកទេសអ្នកវានឹងរីកចំរើនសម្បូរសប្បាយតាមផ្លូវណារួចទៅ? នេះហើយជាលទ្ធផលនៃការមិនចេះអោយតំលៃមនុស្សនៃពួកអ្នកឬពូជសាសន៍អ្នកនោះ។ ខ្ញុំបានធ្វើអ្វីដែលមនសិការបស់ខ្ញុំប្រាប់អោយធ្វើរួចសព្វគ្រប់អស់ហើយ ខ្ញុំចេះអោយតំលៃលើការងាររបស់ខ្ញុំហើយ ចិត្តខ្ញុំមិនទទួលយកការអោយតំលៃពីមនុស្សដែលគ្មានតំលៃដូចអ្នកទេ បើអ្នកយល់ថាអ្វីដែលអ្នកកំពុងតែធ្វើវាត្រឹមត្រូវសំរាប់ភាពជាមនុស្សរបស់អ្នកហើយ សូមអ្នកធ្វើដំណើរទៅតាមផ្លូវរបស់អ្នកតាមសំរួលចុះ ខ្ញុំគ្មានសិទ្ធិ លទ្ធភាពនិងសមត្ថភាពណាមួយទៅរារាំងអ្នកបានទេ។ ហាហាហា វាគួរអោយអស់សំណើចយ៉ាងណា ដែលយកតំលៃនៃទឹកចិត្តមនុស្សទៅប្រៀបនឹងតំលៃនៃសំលេងរបស់មនុស្សដែលគ្រាន់តែជាសំលេងពិរោះនោះ។ ការពិតសភាពនៃធម៌ទាំងពីរនេះវាស្ថិតនៅក្នុងសណ្ឋានផ្សេងគ្នាដាច់ស្រឡះដូចជាមួយគីឡូម៉ែត្រនិងមួយគីឡូក្រាមអីចឹង មិនអាចប្រៀបធៀបគ្នាកើតទេ តែអ្នកcommentស្ទើរតែទាំងអស់អាចយកសភាពនៃធម៌ពីរដែលនៅក្នុងសណ្ឋានលក្ខណៈផ្សេងគ្នាមកប្រៀបធៀបគ្នាទៅរួច ដោយព្រោះតែកំហឹងនិងការស្អប់ខ្ញុំ។ យ៉ាងៗហ្នឹងតើបានជាប្រទេសនេះវាវេទនាដល់ថ្នាក់នេះនោះ។ គ្មានអ្វីចំលែកឬកើតឡើងដោយមិនសមហេតុផលទេ។។
ពិភពនៃបទចម្រៀងព ីដើមៗ
សូមប្រិយមិត្តជួ យពិចារណាទាំងអស់ គ្នាផង
សម្រាប់ខ្ញុំសុំ មិនគាំទ្រ ចំពោះបុគ្គលមួយរ ូបនេះទេ ចំពោះយក អធិរាជសម្លេងមាស សីុនសីុសាមុត មកប្រៀបធៀបដូចនេ ះ 😬😤😡
សូមComments 🙏👇
សម្រាប់ខ្ញុំសុំ
សូមComments 🙏👇
1 hr · Public