loading...

Veasna Khem

គ្មានអ្វីក្នុងខ្លួនមនុស្សក្រៅពីគុណធម៌ដែលជាធាតុគួរអោយគោរពឡើយ។ មនុស្សខ្មែរនៅមិនទាន់ស្គាល់តំលៃមនុស្សទេ។ ព្រោះតែការមិនស្គាល់តំលៃមនុស្សនេះហើយទើបខ្មែរជ្រើសរើសបានតែអ្នកដឹកនាំមិនល្អដែលមិនអាចផ្តល់នូវក្តីសុខដល់សង្គមជាតិដែលគាត់កំពុងរស់នៅបាននោះ។ មនុស្សខ្មែរមើលងាយទឹកចិត្តមនុស្សណាស់។ កាលណាអ្នកមើលងាយរបស់ណាឬធាតុមួយណា មិនអោយតំលៃរបស់ណាឬធាតុមួយណា របស់នោះឬធាតុនោះវានឹងមិនសំបូរឬបរិបូរណ៍នៅក្នុងបរិស្ថានសង្គមដែលអ្នកកំពុងរស់នៅនោះទេ។ មនុស្សខ្មែរមើលឃើញមនុស្សដែលក្នុងជំរៅចិត្តគេ គេធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគេ ឬដើម្បីបោកបញ្ឆោតភ្នែករបស់មនុស្សល្ងង់ អោយឃើញថាគេល្អ គេជាអ្នកជួយជាដើម ថាជាមនុស្សល្អ មនុស្សគួរអោយគោរព តួយ៉ាងអ្នកសាសនា ក្នុងជំរៅចិត្តអ្នកសាសនា គ្រប់ពិធីសាសនាទាំងអស់ គេធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគេតែប៉ុណ្ណោះ វាគ្មានអ្វីដែលជាគុណធម៌គឺការលះបង់ដើម្បីក្តីសុខដល់អ្នកដទៃដែលយើងគួរគោរពឡើយ។ តួយ៉ាងអ្នកនយោបាយ កាន់ការស្រុកទេស គេធ្វើឬកសាងសព្វយ៉ាងក្នុងជំរៅចេតនាគឺដើម្បីគេបាននៅក្នុងដំណែងដែលជាក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ ជួនកាលជាសកម្មភាពប្រជាភិថុតយ៉ាងនៅលើគោក មិនត្រឹមតែជាការធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនប៉ះដល់ប្រយោជន៍អ្នកដទៃទៅទៀត តែចេញពីចេតនាបោកប្រាសរកប្រជាប្រិយភាពទៅទៀត តើត្រង់ណាដែលជាការលះបង់របស់គេដើម្បីអ្នកដទៃដែលជាធាតុយើងគួរគោរពនោះលោកម្ចាស់ខ្មែរ? មនុស្សប្រភេទនេះសោះ ខ្មែរលើកទូលជាអ្នកដឹកនាំស្រុករបស់ខ្លួនបានរាប់សិនឆ្នាំទៅកើត បើបែបហ្នឹងតើត្រង់ណាដែលអ្នកអាចបដិសេធពាក្យខ្ញុំថាមនុស្សខ្មែរមិនចេះអោយតំលៃមនុស្សនោះទៅ? បើបានអ្នកដឹកនាំធ្វើដើម្បីតែខ្លួនឯងយ៉ាងនេះតើស្រុកទេសអ្នកនឹងរីកចំរើនសំបូរសប្បាយទៅតាមផ្លូវណារួចទៅ? ងាកមកពួកប្រឆាំងដែលបងប្អូនមិនតិចទេស្រឡាញ់ផ្កាប់មុខ ក្នងជំរៅចិត្តពួកគេៗឆ្លៀតឱកាសលើការឈឺចាប់របស់អ្នករងគ្រោះពីការដឹកនាំនៃសង្គមតិរិច្ឆាននេះ ដើម្បីសំរេចមហិច្ឆិតាផ្ទាល់ខ្លួនដែលប៉ងចង់ធ្វើធំតែប៉ុណ្ណោះ គួរអោយឆ្អើមដួងចិត្តមនុស្សធុននេះខ្លាំងពន់ពេកណាស់ តែមនុស្សខ្មែរ យល់អ្នកបោកកាលីបបែបនេះថាជាហរ៉ូដែលរកមិនបានក្នុងសង្គមគាត់ ប្រឹងស្លាប់រស់ជួយសំរចមហិច្ឆិតាផ្ទាល់ខ្លួនអោយមនុស្សថោកទាបទាំងនោះទាំងងងិតងងល់ហើយស្មានថាខ្លួនកំពុងភ្លឺស្វាងទៅទៀត។ ត្រង់ណាដែលថាបងប្អូនខ្មែរយើងចេះអោយតំលៃមនុស្សដោយត្រឹមត្រូវក្នងនាមជាសត្វមានមនសិកានោះ? តើអ្នករំពឹងក្តីសុខពីមនុស្សពួកនេះ ដែលក្នុងជំរៅចិត្តគេ គេគិតប្រយោជន៍គេជាធំនោះឬ? តស៊ូយូរណាស់ ដល់ទៅសិបឆ្នាំទំរាំដូរអ្នកដឹកនាំបានម្តង ដូរមកខុសទៀត តើមកពីអ្វី? ហើយត្រូវបន្ទោសអ្នកណាក្នុងរឿងខុសនេះ? ត្រង់នេះហើយដែលសម្ព័ន្ធច្បាស់ណាស់ថា ការផ្តល់មូលដ្ឋានក្នងការវែកញែកអោយពលរដ្ឋយើងជាការងារសំខាន់ ចាំបាច់ និងបន្ទាន់ណាស់នោះណា។ យល់មួយ ចេះមួយ ឈ្នះមួយ តើអ្នកពន្យល់ឈ្នះឬអ្នកយល់ឈ្នះ? ងាកមកក្រុមអង្កការសង្គមនានា គ្រាន់តែជាមុខរបរយកប្រាក់ខែចិញ្ចឹមកូនប្រពន្ធគេទេ គេមិនដែលដេកគិតថា ពួកអញដូចជាខំយូរហើយ តែរដ្ឋាភិបាលខ្មែរដូចជាគ្មានត្រូវបានកែប្រែដោយក្រុមអញសោះយ៉ាងនេះ ម៉េចក៏អីចឹង តើអញធ្វើនេះខុសទេដឹងបានជាគ្មានប្រសិទ្ធិភាពអីចឹង? ពួកគេធ្វើការងារ ហើយធ្វើរបាយការណ៍អោយម្ចាស់ជំនួយបានជាឯកសារសកម្មភាពការងារហើយគឺចប់ គ្មានចិត្តទៅឈឺឆ្អាលនឹងលទ្ធផលការងារដែលគ្មានប្រសិទ្ធិភាពនោះអីបន្តិចទេ តើចំណុចចិត្តរបស់ពួកគេត្រង់ណាដែលមនសិកាជាមនុស្សប្រាប់ថាពួកគេជាមនុស្សគួរអោយគោរពទៅ? យើងព្រួយចិត្តនឹងពួកគាត់ដែលត្រូវបានគេបោកយ៉ាងវក់វី សណ្តានចិត្តដែលព្រួយបារម្ភវាកើតចេញជាពាក្យបង្រៀន ពន្យល់ ដាស់តឿន មានទាំងសំដីធ្ងន់ស្រាល ធំតូច លួងខ្លះ គំហកខ្លះ យកសេចក្តីសុខផ្ទាល់ខ្លួនទៅពាំងអំពើថោកទាបរបស់មនុស្សខូចដែលកំពុងតែបោកពួកគាត់ មានបញ្ហាប្រឈមរាប់មិនអស់ព្រោះតែអំពើដែលចេញពីចិត្តខ្វល់ខ្វាយរបស់យើងចំពោះសុខទុក្ខរបស់គាត់ តែប្រតិកម្មតបពីពួកគាត់មកវិញសរុបមកគឺសុទ្ធតែជាការប្រមាថដល់ទឹកចិត្តយើង តើត្រង់ណាដែលយើងមិនហ៊ានធ្វើសេចក្តីសន្និដ្ឋានថា មនុស្សខ្មែរជាមនុស្សមើលងាយទឹកចិត្តមនុស្សនោះ? អ្នកមិនយល់ពីអារម្មណ៍ដែលត្រូវបានគេប្រមាថទឹកចិត្តនោះ គឺគ្មានអ្វីក្រៅពីមនុស្សអ្នកជាមនុស្សមានសណ្តានមិនដែលយកចិត្តទៅរវល់ឈឺឆ្អាលនឹងសុខទុក្ខអ្នកដទៃតែប៉ុណ្ណោះនោះឯង។ ព្រោះតែមនុស្សខ្មែរប្រមាថមើលងាយទឹកចិត្តមនុស្សនេះហើយ ដែលខ្មែរមិនដែល ជ្រើសយកអ្នកដឹកនាំដោយផ្អែកលើសណ្តានចិត្តមនុស្សនោះ។ ព្រោះតែមនុស្សខ្មែរប្រមាថមើលងាយទឹកចិត្តមនុស្សនេះហើយ ដែលខ្មែរមិនដែលជ្រើសរើសបានអ្នកដឹកនាំដែលស្រឡាញ់ពួកគាត់និងប្រទេសជាតិពិតប្រាកដនោះ។ ជាលទ្ធផលគឺព្រោះតែខ្មែរប្រមាថមើលងាយទឹកចិត្តមនុស្សនេះហើយ ដែលខ្មែរមិនដែលស្គាល់ពន្លឺនៃក្តីសុខនិងការរីកចំរើនរបស់ប្រទេសជាតិនិងជាតិសាសន៍ខ្មែរនេះទាល់តែសោះនោះណា។ មានហេតុទើបមានផល។ ហេតុបែបណាផលគឺបែបហ្នុង ក្នុងលោកនេះ វាគ្មានរឿងអីដែលកើតដោយចៃដន្យឡើយ បើអ្នកគិតថាចៃដន្យ នោះព្រោះតែអ្នកមិនយល់ពីហេតុតែប៉ុណ្ណោះ។។
6 mins · Public
9:40 PM