Veasna Khem added 13 new photos.
អានុស្សាវរីយ៍នៅថ្មីៗក្នុងដំណើរបដិវត្តន៍ផ្នត់គំនិត។ ថ្វីបើវាត្រូវផ្តើមចេញពីចំនុចសូន្យតែវាជាការចាប់ផ្តើមពេញដោយទំនុកចិត្តទៅលើក្តីស្មោះត្រង់របស់ខ្លួន និងទស្សនៈដែលមិនដែលប្រែប្រួលចំពោះការដោះស្រាយបញ្ហាសង្គមមួយនេះ។ អ្នកមិនទុកចិត្តថាខ្ញុំអាចធ្វើកើត មិនមែនជាបញ្ហាទេ តែការទុកចិត្តលើខ្លួនឯងជាកត្តាស្លាប់រស់ដែលមិនអាចខ្វះបានឡើយសំរាប់សំរេចជោគជ័យក្នុងកិច្ចការណាមួយ។ គេសើច គេចំអក មកពីគេមិនមានសមត្ថភាពយល់ពីទំនុកចិត្តដែលកើតមកពីការវិភាគយ៉ាងល្អិតល្អន់មុននឹងចាប់ផ្តើមធ្វើរបស់យើង។ មិនអីទេ ខ្ញុំក៏មិនត្រូវការអោយអ្នកលើកទឹកចិត្តខ្ញុំដើម្បីអោយខ្ញុំមានកំលាំងចិត្តក្នុងពេលចាប់ផ្តើមដែរ ព្រោះខ្ញុំមានកំលាំងនៃទំនុកចិត្តរបស់ខ្ញុំគ្រប់គ្រាន់ដើម្បីរុញច្រានអោយចាប់ផ្តើមការងារបំរើមនោសញ្ចេតនារបស់ខ្ញុំហើយ។ ខ្ញុំពេញចិត្តនឹងការងារខ្ញុំណាស់ វាជាជំនក់ចិត្តដែលបានទៅជាល្បែងកំដរជីវិត ពេញមួយជីវិតជាជនបដិវត្តន៍របស់ខ្ញុំ។ អ្នកទទៃអាចមានអារម្មណ៍ថាជាការងារលំបាកដែលទាមទារនូវការលះបង់ខ្ពស់ តែសំរាប់ខ្ញុំដែលចូលចិត្តការងារនេះ វាជារឿងសាមញ្ញបំផុត ប្រៀបបានទៅនឹងការហូបអាហារប្រចាំថ្ងៃដើម្បីរស់អីចឹងដែរ វាជាការងារយ៉ាងសាមញ្ញដែលខ្ញុំត្រូវធ្វើដោយខានមិនបានសំរាប់ចិត្តជាអ្នកបដិវត្តន៍ វាគ្មានលំបាកអីទេ វាគ្មានលះបង់អីទេ តែវាជាចំណីផ្លូវចិត្តដែលចិត្តនោះកំពុងស្រេកឃ្លានចំណីបែបនេះ បានធ្វើវា គឺបានអោយចំណីយ៉ាងត្រូវចិត្តបំផុតទៅបំពញសេចក្តីស្រេកឃ្លានរបស់ចិត្តដែលកំពុងតែឃ្លានចំណីនោះ។ ឆ្ងាញ់អើយសែនឆ្ងាញ់ បើមិនបានបំពេញចំណីបែបនេះទៅអោយចិត្តទេ មួយជីវិតនេះ ចិត្តដែលស្រេកឃ្លាននោះនឹងរងការស្រកឃ្លាននេះគ្មានពេលស្រាកស្រាន្តឡើយ។ សប្បាយចិត្តណាស់ដែលរកផ្លូវជីវិតក្នុងជាតិនេះឃើញ។ខ្ញុំមើលមិនឃើញថា មានអ្វីជាឧបសគ្គមិនអោយខ្ញុំដើរទៅមុខបាននោះឡើយ។។
6 mins · Public