loading...

Veasna Khem

មនសិកាជាមនុស្សប្រាប់យើងថា មនុស្សខ្ពស់ទាបជាងគ្នាមិនមែនព្រោះចំណេះដឹងទេ មិនមែនព្រោះទ្រពសម្បត្តិទេ មិនមែនព្រោះតួនាទីទេ តែព្រោះតែគុណធម៌ទៅវិញទេ។ អ្វីទៅជាគុណធម៌? គឺជាធាតុល្អដែលមានក្នុងចិត្តបុគ្គលណាម្នាក់ ហើយព្រោះតែធាតុល្អដែលមានក្នុងចិត្តនោះ ចិត្តនោះបានរុញច្រានបុគ្គលនោះ អោយលះបង់តិចឬច្រើនទៅតាមទំហំនៃធាតុល្អដែលមានក្នុងខ្លួននោះ ដែលការលះបង់នោះបើវាជាការលះបង់ធំធេង កាលណាត្រូវអ្នកដទៃជាមនុស្សល្អបានដឹង អាចធ្វើអោយមនុស្សល្អនោះរំភើប រំជួលចិត្ត ជួនកាលអាចស្រក់ទឹកភ្នែកដោយចិត្តគោរពដល់ការលះបង់របស់បុគ្គលនោះផង មានតួយ៉ាងជាព្រះពុទ្ធជាដើម។ នេះហើយជាគុណធម៌ ដែលកំនត់នូវភាពទាបខ្ពស់របស់មនុស្សតាមការវាយតំលៃនៃមនសិការបស់មនុស្ស។ មនុស្សដែលចូលរួមក្នុងចលនាLDPភាគច្រើនបំផុតពួកគេមានចិត្តគោរពបែបនេះចំពោះខ្ញុំ។ ព្រោះតែចិត្តបែបនេះហើយ ដែលនៅពេលពួកគេបានឃើញអ្នកណាម្នាក់ជាពិសេសនៅក្នុងLDPបានបញ្ចេញឫកពាថាខ្លួនគេក៏មិនអន់ជាងខ្ញុំដែរ ជួនព្រោះគេគិតថាគេមានទ្រព្យច្រើនជាងខ្ញុំ គេមានសញ្ញាប័ត្រធំជាងខ្ញុំ គេជាមនុស្សមានមុខមាត់ម្នាក់ដែរក្នុងសង្គម ឬគេក៏ជាអ្នកចូលរួមផ្តួចផ្តើមបង្កើតLDPម្នាក់ដែរឬព្រោះគេជាមិត្តភក្តិខ្ញុំតាំងពីមុនបង្កើតLDP ឬគេមានអារម្មណ៍ថាមនុស្សដូចតែគ្នាគ្មានអីអស្ចារ្យមិនចាំបាច់អីត្រូវគោរពទេ ជាដើម។ អោយតែអ្នកនៅក្នុងLDPមានចិត្តបែបនេះ មិនយូរទេ គេនឹងមានទំនាស់ជាមួយមនុស្សក្នុងLDPដែលគោរពខ្ញុំ មុនមកឈ្លោះជាមួយខ្ញុំ ព្រោះថាជាទូទៅខ្ញុំមិនសូវបានសំគាល់មនុស្សនៅក្នុងLDPថាពួកគេបានតាំងខ្លួនលើសឬស្មើខ្ញុំឡើយ ហើយម្យ៉ាទៀតចរិតតំឡើងខ្លួនរបស់ពួកគេច្រើនធ្វើនៅកំបាំងមុខខ្ញុំ ដូច្នេះហើយទើបបុគ្គលនោះច្រើនទើសជាមួយខ្ញុំក្រោយទើសជាមួយLDPដែលគោរពខ្ញុំ ព្រោះថាចរិតបែបនេះអ្នកគោរពខ្ញុំទទួលយកមិនបានទេ។ ហេតុអ្វីពួកអ្នកគាំទ្រLDPមិនអាចទទួលយកចរិតមនុស្សដែលតំឡើងខ្លួនស្មើនឹងខ្ញុំឬលើសខ្ញុំបាន? ទីមួយគឺពួកអ្នកគាំទ្រLDPភាគច្រើនបំផុតជាមនុស្សសណ្តានល្អមានភាពស្មោះត្រង់មានសណ្តានដឹងគុណគេ គោរពគុណធម៌របស់មនុស្ស វិនិច្ឆ័យមនុស្សដោយស្មោះត្រង់។ ទីពីរ ពួកគេភាគច្រើនបំផុតជាមនុស្សមានចិត្តគោរពខ្ញុំតាមរយៈការឮសំលេងរបស់ខ្ញុំរួចស្រេចទៅហើយ គឺចិត្តគោរពនេះមានមុនឃើញមុខខ្ញុំផ្ទាល់ទៅទៀត ដូច្នេះពេលមកជួបផ្ទាល់ហើយឃើញបុគ្គលណាមួយមានចិត្តវាយស្មើឬធ្វើចរិតលើមនុស្សដែលខ្លួនគោរព ពួកគេទទួលយកមិនបានទេ។ ទីបី គឺការពិតបុគ្គលដែលតាំងខ្លួនថាស្មើនឹងខ្ញុំឬលើខ្ញុំ ដែលជាអាម្មណ៍ថា"អញមួយដែរ"នោះ ពិតជាមិនអាចប្រៀបធៀបអោយស្មើនឹងខ្ញុំមែន កុំថាឡើយដល់គុណធម៌ដែលជាធាតុដែលមនសិកាមនុស្សយល់ថាជាធាតុដែលមនុស្សគួរគោរព គ្រាន់តែចំណេះដឹងក៏ពួកគេមើលឃើញថាមិនដល់ខ្ញុំដែរ ដូច្នេះពួកអ្នកគាំទ្រLDPដែលគោរពខ្ញុំគាត់ទទួលយកការវាយស្មើចំពោះខ្ញុំនៃបុគ្គល"អញមួយដែរ"នោះមិនបានទេ។ ហេតុអស់នេះហើយ ដែលបុគ្គល"អញមួយដែរ" ជានិច្ចជាកាលបានទើសចិត្តដោយអ្នកគាំទ្រLDPមុននឹងខ្ញុំជាមួយបុគ្គល"អញមួយដែរ"ប៉ះទង្គិចគ្នាទៅទៀត ហើយពេលដែលប៉ះគ្នាជាមួយខ្ញុំហើយ LDPដែលបានស្គាល់ចរិតមនុស្ស"អញមួយដែរ"នោះ ពួកគេតែងតែឈរយ៉ាងស្លាប់រស់ជាមួយនឹងខ្ញុំ ហើយពេលមានអ្នកយល់LDPថ្មីៗដែលមិនបានស្គាល់ចរិតអ្នក"អញមួយដែរ" ហើយសំគាល់តាមការឮ ឬតាមការនិយាយខ្លះៗនៃបុគ្គល"អញមួយដែរ"នោះ ពួកគេសំគាល់ថាបុគ្គល"អញមួយដែរ"នោះជាមនុស្សល្អ គាត់មានចិត្តសង្ស័យតិចៗខ្លះ ពួកគេសួរចង់ដឹងរឿងទំនាស់នឹងគ្នានោះវាយ៉ាងម៉េច ពេលនោះពួកអ្នកនៅជាមួយខ្ញុំស្គាល់ខ្ញុំច្បាស់ហើយដឹងរឿងពិតទៀតផង មានអារម្មណ៍ខឹងនឹងអ្នកសួរ ព្រោះក្នងចិត្តពួកគេចេះតែគិតថាម្តេចយកខ្ញុំទៅប្រៀបធៀបនឹងមនុស្សដែលខ្ញុំថាអាក្រក់ទៅហើយកើត? មនុស្សដែល"អញមួយដែរ" ការពិតមិនបានឃើញថាខ្ញុំហ្នឹងខូច បោកប្រាស មិនស្មោះត្រង់អី ដូចគេដើរនិយាយពីខ្ញុំក្រោយពេលពួកគេចេញពីLDPនោះទេ ពួកគេគ្មានចិត្តបែបនេះជាមួយខ្ញុំទេ គេស្គាល់ខ្ញុំច្បាស់ណាស់ថាខ្ញុំមិនមែនជាមនុស្សបែបនោះទេ តែពាក្យថាខ្ញុំខូច មិនសុចរិត បោកប្រាស គឺចេញតែពីចិត្ត"អញមួយដែរ"ហ្នឹងឯង ចេញតែពីចិត្តខ្លួនស្មើនឹងខ្ញុំហ្នឹងឯង ដល់តែអ្នកយល់LDPមិនគោរពមិនអោយតំលៃខ្លួនស្មើនឹងខ្ញុំ ហើយក៏ចាប់ផ្តើមឈ្លោះគ្នាជាមួយLDPក្រោយមកក៏រាលដាលមកឈ្លោះនឹងខ្ញុំព្រោះតែចិត្ត"អញមួយដែរ"ហ្នឹង ហើយដើម្បីបន្ថែមទំងន់ទោសអោយខ្ញុំ ក៏តាំងរាលដាលទៅជាបំផ្លើសថាខ្ញុំអួត អ្នកណាខ្ពស់ជាងខ្លួនមិនបាន បោកប្រាស មិនសុច្ចរិតអីជាដើមអីចឹងទៅ តែគឺមកពីចិត្ត"អញមួយដែរ"នោះទៅវិញតែប៉ុណ្ណោះទេ។ ដល់តែចង់ឈ្នះខ្ញុំពេក និយាយបំផ្លើសការពិតអីចឹងទៅ វាបានទៅជាការបំផ្លាញខ្លួនឯងកាន់តែធ្ងន់ទៅៗ ព្រោះអំពើបែបនេះមិនបានបំផ្លាញខ្ញុំទេ គឺគ្រាន់តែបង្ហាញអោយ ពិសេសអ្នកយល់LDPទាំងអ្នកស្គាល់អ្នកនិយាយបំផ្លើសនោះច្បាស់ ទាំងអ្នកស្គាល់បុគ្គល"អញមួយដែរ"នោះមិនច្បាស់ កាន់តែច្បាស់ពីបុគ្គល"អញមួយដែរ"នោះកាន់តែច្បាស់ ដែលការវាយបកទៅវិញ ខ្ញុំមិនបាច់ទាំងធ្វើំចំពោះបុគ្គល"អញមួយដែរ"នោះផង ប៉ុន្តែអ្នកយល់LDPដែលមានសណ្តានល្អស្រេចស្រាប់ទៅហើយនោះទ្រាំមើលការបំពានបែបនេះមិនបាន បានវាយបកទៅវិញយ៉ាងចាស់ដៃ ដែលជួនកាលខ្ញុំឃាត់មិនឈ្នះទៀតផង។ គេខំកាច់មួល គេយល់ថាបំផ្លាញខ្ញុំ គេក្តៅពេកបាត់លំនឹងផ្លូវចិត្ត ខំធ្វើដោយចិត្តចង់បំផ្លាញខ្ញុំ តែជាក្រិត្យក្រមសត្យានុមតិ អំពើអាក្រក់បំពានការពិត មិនបានបំផ្លាញសេចក្តីល្អឬភាពថ្លៃថ្នូររបស់អ្នកដទៃទេ តែជាអំពើបំផ្លាញខ្លួនឯងទៅវិញទេ។ ចំពោះអ្នកដែលចាកចេញពីLDPព្រោះ"តែអញមួយដែរ" គ្មានអ្នកណាមួយចេញទៅហើយអនុគ្រោះអោយខ្ញុំទេ គឺពួកគេសុទ្ធតែបានផ្តួលខ្ញុំមួយទំហឹងមនុស្សចាស់ទាំងអស់ ទោះអ្នកខ្លះជាព្រះសង្ឃរស់នៅព្រៃភ្នំមើលទៅហាក់បីដូចជាមនុស្សស្តើងកិលេស តែការពិតលោកបានតាមបំផ្លាញខ្ញុំមួយឆ្អែតៗតាមរបៀបដែលលោកអាចធ្វើបានរួចហើយដែរ ជាទូទៅគឺគេខំនិយាយបំផ្លើសក្នុងចេតនាអូសមនុស្សក្នុងLDPអោយចេញមកក្រៅតាមគេ ដែលចំណុចនេះខុសពីខ្ញុំដាច់ស្រឡះ តាំងពីខ្ញុំចេញពីគណបក្សសមរង្សីុមក ខ្ញុំមិនដែលទូរស័ព្ទសូម្បីម្តងទៅអ្នកគាំទ្រsrpអោយមកតាមខ្ញុំឡើយ ខ្ញុំទុកអោយសេចក្តីល្អរបស់ខ្ញុំស្រូបទាញមនុស្សមានធាតុដូចខ្ញុំមកតាមខ្ញុំ ត្រង់ចំនុចនេះហើយដែលធ្វើអោយអ្នកមកចូលរួមនឹងLDPមិនពិបាកខ្ញុំត្រូវយកចិត្តអ្នកចូលរួមឡើយ គឺរស់ក្នុងភាតរភាពជាបងជាប្អូនក្រុមគ្រួសារ ដែលខុសពីមនុស្សសមញ្ញទូទៅ អោយតែចេញពីបក្សមួយឬក្រុមមួយទៅ តាំងមកអូសទាញបញ្ចុះបញ្ចូលហើយ ទាំងលាននាក់គឺតែអីចឹង ត្រង់នេះខ្ញុំច្បាស់ខ្លួនខ្ញុំណាស់ថាខ្ញុំមិនដូចមនុស្សទាំងលាននាក់នោះទេ។ ដោយគេខំមកអូសទាញបញ្ចុះបញ្ចូលសមាជិកអ្នកគាំទ្រLDPហ្នឹងហើយទើបLDPទាំងនោះប្រាប់ខ្ញុំ អ្នកខ្លះមានទាំងថតសំលេងអ្នកបញ្ចុះបញ្ចូលទាំងនោះអោយខ្ញុំស្តាប់ផង សំលេងដែលមានសល់រឿងអូសទាញLDPច្រើនជាងគេ គឺលោកសង្ឃនៅភ្នំឱរាល់ ព្រោះតែLDPប្រាប់និងសល់សំលេងខ្លះនេះហើយ បានជាខ្ញុំច្បាស់ណាស់ថាអ្នក"អញមួយដែរ"បានចេញពីLDPទៅហើយបានដើរអូសទាញLDP។ ដឹងហើយខ្ញុំសើចហួសតែចិត្ត មនុស្សអើយមនុស្សអីក៏ល្ងង់ម្លេះ តើអ្នកមានគុណសម្បត្តិអីមកអូសLDPដែលជាទូទៅជាមនុស្ស ទីមួយចេះថ្លឹងថ្លែង ទីពីរជាមនុស្សមានយុត្តិធម៌ មនុស្សបែបនេះមិនដែលត្រូវអូសបានដោយការបង្កាច់បង្ខូចទេ មកអូសទាញគេ បានត្រឹមតែគេលួចនិយាយដើមដោយការមើលងាយតែប៉ុណ្ណោះ បើអ្នកល្អ មុននឹងក្រោយមនុស្សល្អនឹងនៅខាងអ្នកហើយ។ ខ្ញុំកំនត់រួចជាស្រេច បើមានមនុស្សទៅតាមឬងាករេ មនុស្សនោះមិនមានតំលៃអោយខ្ញុំទាញទុកទេ ប្រពន្ធដែលមានចិត្តចង់ទៅតាមគេហើយ អស់តំលៃក្នុងចិត្តយើងហើយ ប្រហែលអ្នកថ្មីគេល្អជាងយើងក៏មិនដឹង បើអ្នកថ្មីល្អជាងយើង វាសមនឹងគេទៅចោលយើងហើយ យើងមិនល្អល្មមអោយគេនៅជាមួយទេ អោយសេរីភាពគេទៅ។ រាល់ទង្វើក្នុងចេតនាបំផ្លាញខ្ញុំ របស់ពួក"អញមួយដែរ"នេះ ខ្ញុំមិនដែលទៅទប់ទល់សមាជិកLDPដែលត្រូវពួក"អញមួយដែរ"ប្រឹងអន្ទងយកទៅនោះទេ ខ្ញុំតែងនៅស្ងៀមចាំទទួលយកលទ្ធផលដោយកំណត់ថា ក្រោយពីការអូសទាញតាមរយៈការនិយាយបង្ខូចរបស់ពួកអ្នក"អញមួយដែរ"ហ្នឹងរួចតើអ្នកណានឹងមានជំហរងាករេខ្លះ? អោយគេទៅចុះ ព្រោះបើគេយល់បែបនះទៅហើយ ខ្ញុំគ្មានតំលៃអ្វីអោយគេស្តាប់ខ្ញុំទេ ហើយគេនោះក៏មិនមានតំលៃអោយខ្ញុំចង់ទុកអោយនៅដែរ យកពួក"អ្នកអញមួយដែរ"នេះជាតំរងច្រោះរវាងមិត្តនិងអមិត្តទៅចុះ។ បើតាមតែគេនិយាយពីភាពអាក្រក់របស់ខ្ញុំនោះ គឺគេល្អលើសខ្ញុំឆ្ងាយណាស់ ខ្ញុំចេះតែនឹកអស់សំណើច ឱមនុស្សអើយមនុស្សដោយសារតែភាពច្រណែន លែងមើលយល់ថាគេខ្លាំងជាងខ្លួនប៉ុណ្ណាទៅហើយ បើស្មានសត្រូវមិនត្រូវបែបនេះ គេអាចទៅធ្វើអ្វីបានជោគជ័យទៅ គេមិនស្គាល់ខ្លួន គេមិនទទួលស្គាល់ភាពខ្លាំងបស់សត្រូវ រឿងអីការងារបស់គេមិនរលាយនោះ។ ខ្ញុំច្បាស់ណាស់ថាការពិតពួកអ្នក"អញមួយដែរ"ហ្នឹងមិនយល់ថាខ្ញុំអាក្រក់ដូចពាក្យដែលគេនិយាយប្រាប់អ្នកដទៃរួមទាំងអ្នកយល់LDPផងនោះទេ គឺវាផ្តើមចេញតែពីចិត្ត"អញមួយដែរ"នេះឯងតែប៉ុណ្ណោះ ព្រោះថាពួកគេនៅក្រឡឹងៗLDPមិនព្រមទៅចាប់ជាតិថ្មីទេ បើខ្ញុំហៅគេចូលLDPគេនឹងព្រមចូលភ្លាម បើមនុស្សគេល្អ ខ្ញុំអាក្រក់ តើមនុស្សល្អមកចូលជាមួយមនុស្សអាក្រក់យ៉ាងណាកើតទៅ? មានឧទាហរណ៍មួយទៀតយ៉ាងច្បាស់ដែលបញ្ជាក់ថាពួក"អញមួយដែរ"ដែលនិយាយអាក្រក់ពីខ្ញុំមួយចប់ស្ទើគ្មានចន្លោះណាល្អបន្តិចសោះ តែពេលដែលលោកមានរឿងអំពីសមាគមមាតុធម្មជាតិ លោកនៅតែរត់មករកការពឹងពាក់ពីខ្ញុំដដែល ព្រោះលោកដឹងច្បាស់ថាខ្ញុំល្អ ទោះលោកធ្វើអាក្រក់ដាក់ខ្ញុំហួសហេតុយ៉ាងហ្នុងហើយក៏ដោយ ក៏លោកនៅរំពឹងលើសណ្តានល្អរបស់ខ្ញុំថានឹងអនុគ្រោះអោយលោក ពេលនោះខ្ញុំបាននិយាយផ្ចាញ់ទៅមនុស្សខូចធុនលោកវិញថា ក្រែងមិត្តភក្តិតេគុណដូចជាអាជ្រឹម និងមនុស្សដែលចេញពីLDPនៅជាមួយតេគុណជាដើមល្អនឹងតេគុណណាស់ឬ? ម្តេចមិនទៅរកគេជួយ? លោកច្បាស់ណាស់ថាពួកនោះមិនល្អនឹងលោកទេតែដោយសារសត្រូវរួមទេដែលលោកហើយនិងពួកនោះត្រូវរ៉ូវគ្នានោះ។ សណ្តានមានសត្រូវរួម មនុស្សមិនត្រូវគ្នាសោះក៏ក្លាយទៅជាមិត្តនឹងគ្នានេះ គឺជាសណ្តានមនុស្សខូច ក្នុងនោះមានលោកមួយផង។ មនុស្សធុននេះមិនមានតំលៃនឹងជួយទេព្រោះខ្ញុំធ្លាប់ល្អនឹងលោកគ្មានដែលមានចិត្តសៅហ្មងម្តងផង នៅតែដោយសារចិត្ត"អញមួយដែរ" លោកខំបំផ្លាញខ្ញុំមួយទំហឹង តើត្រូវជួយពស់វែកមួយនេះដើម្បីរស់ក្នុងសណ្តានពស់វែកនេះបន្តទៅទៀតឬ?បើខ្ញុំមើលឃើញថាមិនមែនជាសណ្តានម្លេះខ្ញុំអនុគ្រោះអោយលោកហើយ។ ខ្ញុំធ្វើល្អនឹងអ្នកណាមិនត្រូវការ ការតបស្នងទេ តែសូមអោយអ្នកជាមនុស្សល្អមនុស្សមានតំលៃសមនឹងជួយផង ចុះបើគ្រាន់តែខ្ញុំល្អនឹងលោក លោកហ៊ានធ្វើអំពើបែបនេះដាក់វិញ តើលោកជាមនុស្សល្អពីត្រង់ណាទៅ។ ខ្ញុំស្គាល់មុខនាទីរបស់ខ្លួនច្បាស់ណាស់ ជាប្រមុខចលនាបដិវត្តន៍មួយ អ្វីដែលគួរអធ្យាស្រ័យគឺខ្ញុំអធ្យាស្រ័យមុនគេ អធ្យាស្រ័យទូលាយជាងគេ អធ្យាស្រ័យចំពោះមនុស្សល្អ តែក៏តឹងរឹងប្តូរផ្តាច់នឹងសណ្តានមនុស្សអាក្រក់ដែរ បើមិនដូច្នេះទេ ខ្ញុំមិនអាចបង្ក្រាបអំពើអាក្រក់ ហើយសង្គ្រោះមនុស្សល្អបានឡើយ។ សរុបមកវិញខ្ញុំចង់និយាយថាទីមួយ ខ្ញុំរស់និងរីកចំរើនមកដល់ពេលនេះ គឺដោយសារភាពស្មោះត្រង់ឥតហ្មងសៅដែលជាសណ្តានរបស់ខ្ញុំនេះឯង សត្រូវរបស់ខ្ញុំតាមបំផ្លាញខ្ញុំមិនបានគឺដោយសារធាតុស្មោះត្រង់និងអធ្យាស្រ័យល្អនេះឯង មនុស្សយ៉ាងច្រើននៅជុំវិញខ្ញុំ ស្គាល់ចំណុចនេះរបស់ខ្ញុំ ពួកគេល្អស្លាប់រស់នឹងខ្ញុំ ក៏ព្រោះតែខ្ញុំបានលះបង់អោយពួកគេនិងមនុស្សមានតំលៃទូទៅខ្លាំងណាស់ដែរ ដូច្នេះហើយបានជាមានរឿងច្រើនដែលសត្រូវចង់បំផ្លាញខ្ញុំដោយការមួលកាច់ ខ្ញុំមិនទាំងចាំបាច់បកស្រាយទៅវិញផង សមាជិកដែលគោរពខ្ញុំ មានអារម្មណ៍ដូចគេមកបំពានលើឪពុកខ្លួន បងខ្លួន ពូខ្លួន ប្អូនខ្លួន គេវាយបកទៅវិញចំពោះបុគ្គលដែលបំពាននោះយ៉ាងចាស់ដៃ រហូតដល់ពួកនោះបង្ខូចពួកគេថា អ្នកយល់ពីខ្ញុំទាំងនោះគឺជឿខ្ញុំផ្កាប់មុខ ឮបែបនេះខ្ញុំសើច ខ្ញុំគិតថានោះ រឿងវាបានរាលដាលហួសពីខ្ញុំហើយ គេចោទអ្នកការពារអំពើល្អដោយយល់ច្បាស់ ថាជាមនុស្សផ្កាប់មុខដែលជាលក្ខណៈមនុស្សល្ងង់ តើអោយអ្នកយល់ldpទទួលឬទ្រាំស្ងៀមយ៉ាងម៉េចបានទៅ? ទីពីរ ខ្ញុំចង់និយាយថាមនុស្សដែលតាំងខ្លួនថា"អញមួយដែរ"ដោយហេតុណាមួយក៏ដោយ ទីបំផុតមិនអាចនៅក្នុងLDPបានទេ ដែលជាទូទៅមិនមែនព្រោះតែមានជំលោះជាមួយខ្ញុំទេ គឺឈ្លោះនឹងអ្នកគាំទ្រldpយ៉ាងច្រើនដែលគោរពខ្ញុំ ពួកគេមិនអាចទទួលយកចរិតអំនួតបែបនេះបានទេ នេះមិនមែនព្រោះតែ មានអ្នកខ្លាំងជាងខ្ញុំមែននៅក្នុងLDPហើយ តែអ្នកគាំទ្រLDPមិនព្រមទទួលយកការពិតនោះទេ គឺដោយសារវាអត់ទាន់មានតែមនុស្សមកតាំងខ្លួនថាគឺ"អញមួយដែរ"លើសពីគុណសម្បត្តិដែលខ្លួនមានទៅវិញទេតែប៉ុណ្ណោះ។ ហើយរឿងកើតរោគ"អញមួយដែរ" នេះទៀតសោត ភាគច្រើនបំផុតគឺមកពីខ្ញុំ ទីមួយមិនតំកើងខ្លួនជាប្រធានអោយខ្ពស់ហួសពីLDPទូទៅ ចេះតែមានអារម្មណ៍LDPជាគ្រួសារខ្លួន ខ្លួនដូចជាមេគ្រួសារមួយតែប៉ុណ្ណោះ ទីពីរដោយសារខ្ញុំចេះតែលើកតំកើងសរសើរបុគ្គលទាំងនោះធ្វើអោយវាជោរខូចមនុស្សបាត់អស់ទៅ និងទីបី ពេលពួកគេទៅតាមខេត្តនានា សមាជិកLDPនៅតាមខេត្តទទួលរាក់ទាក់ទីមួយក្នុងនាមជាគ្រួសារLDP ទីពីរដោយយល់ថាជាមនុស្សដែលនៅជិតខ្ញុំ ខ្ញុំទុកចិត្តថាមនុស្សល្អហើយបានជាទុកដាក់អោយកាន់ការនៅក្បែរខ្លួន ដល់តែឃើញគេទទួលរាក់ទាក់បែបនេះ មនុស្សធម្មតាទូទៅច្រើនតែកើតចិត្តថា"អញមួយដែរ" ក៏តាំងប៉ោងហើមកើតជា"អញមួយដែរ"ហ្នឹងទៅ។រឿងមនុស្សមានគុណសម្បត្តិលើសគេនេះ ចាត់ទុកជាមនុស្សណាមានគុណសម្បត្តិលើលគេពិបាករកមនុស្សដូចបាននោះ លុះត្រាតែមនុស្សនោះមានចិត្តមួយធម្មតានឹងភាពលើសគេរបស់ខ្លួន បើគេនៅមានមោទនភាពនឹងអ្វីដែលខ្លួនលើសគេ នោះគេលែងជាមនុស្សលើសគេហើយ ព្រោះគេជាមនុស្សនៅពុលនឹងភាពលើសគេដូចតែមនុស្សធម្មតាទាំងលាននាក់ដែរទេ។ មនុស្សដែលចង់លើសគេនេះមួយមិនអាចជាមនុស្សលើសគេបានទេ ព្រោះចិត្តមនុស្សចង់លើសគេ ជាចិត្តមនុស្សមិនលើសគេទេ ជាចិត្តមនុស្សធម្មតាទាំងលាននាក់ទេ មិនមែនជាចិត្តមនុស្សអស្ចារ្យលើសគេទេ មនុស្សដែលមានអំនួតនឹងភាពលើសគេរបស់ខ្លួននេះពីរ ក៏មិនមែនជាមនុស្សអស្ចារ្យដែរ មនុស្សទាំងលាន អ្នកណាក៏មានចិត្តអីចឹង តើមានអីលើសគេទៅ? ខ្ញុំនិយាយពីខ្លួនខ្ញុំដូច្នេះអាចនឹងមានអ្នកពាក់វែនតាខ្មៅអានខ្លះហើយ ដើម្បីពន្យល់ ជៀសប្រើពាក្យនេះមិនរួចសោះ។ ហេហេហេ មនុស្សអើយមនុស្ស។។
7 mins · Public
6:02 PM