Veasna Khem
ថ្មីៗនេះ មានពីរចំណុចដែលយើងបានឃើញថាការយល់របស់លោកនាយករដ្ឋមន្ត្រីយើង ផ្ទុយពីការយល់របស់LDPយើង ដែលអ្នកខ្លះយល់ថាគាត់និយាយសំដៅមកLDPយើង តែសំរាប់ខ្ញុំៗគិតថាគាត់និយាយសំដៅទៅពួកបណ្ឌិតៗច្រើនជាង តែវាមិនសំខាន់ពេកទេថាគាត់និយាយសំដៅទៅអ្នកណា រឿងដែលគួរយកចិត្តទុកដាក់នោះគឺ គំនិតរបស់គាត់ ផ្ទុយនឹងគំនិតLDPយើង គឺរឿងអំណាចប្រមូលផ្តុំ និងការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។ នេះគឺជាទស្សនៈធំរបស់LDP យើងផងដែរ ការងាររបស់យើងទាំងស្រុងនាបច្ចុប្បន្ននេះ គឺក្នុងដំណើរទៅរកការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីហ្នឹងឯង។ ពេលបានឮប្រតិកម្មបែបនេះពីលោកនាយករដ្ឋមន្ត្រីយើង មានLDPខ្លះគាត់មានការព្រួយបារម្ភពីសុខទុក្ខខ្ញុំ តែក៏មានLDPខ្លះគាត់និយាយថាគាត់មានអារម្មណ៍ត្រេកអរដោយគាត់ប្រើពាក្យថា គាត់បន់អោយតែលោកនាយករដ្ឋមន្ត្រីគាត់វាយLDPយើងទេ ពេលនោះគឺយើងនឹងឈ្នះហើយ ព្រោះជាសញ្ញាបញ្ជាក់ថាLDPយើងកំពុងរីកចំរើនទៅមុខគួរអោយគេចាប់អារម្មណ៍ហើយៗម្យ៉ាងទៀតអ្នកដែលមកវាយការពិតទីបំផុតត្រូវតែចាញ់ ដោយគេបញ្ជាក់ថា ឃើញទេ គ្រាន់តែគាត់វាយLDPយើងពីរចំណុចនេះ ដឹងតែថាទស្សនៈគាត់នៅក្រោមទស្សនៈយើងហើយ។ ចំពោះអារម្មណ៍អ្នកទីមួយដែលព្រួយបារម្ភពីខ្ញុំៗបានពន្យល់ពួកគេថា ក្មួយត្រូវគិតអោយឃើញថាវាជារឿងជៀសមិនផុតទេ មុននិងក្រោយគង់តែមានថ្ងៃនោះទេ តែពូជឿជាក់លើភាពស្មោះត្រង់របស់យើង សេចក្តីល្អរបស់យើង និងក៏ជឿជាក់លើសណ្តានល្អរបស់គាត់ដែរ បើគាត់មើលមិនឃើញថាយើងល្អយើងស្មោះត្រង់ ហើយបើគាត់គ្មានសណ្តានល្អ នោះយើងមិនអាចដើរមកដល់ចំណុចសព្វថ្ងៃដោយសុវត្ថិភាពទេ និយាយសរុបអោយខ្លីយើងធ្វើតែរឿងត្រឹមត្រូវរបស់យើងទៅ បើមានរឿងអីកើតឡើងក្នុងដំណើររឿងត្រឹមត្រូវរបស់យើង សូមកុំទោមនស្សអោយសោះ ព្រោះយើងមិនអាចសំងំបានសុខក្នុងសង្គមដ៏អយុត្តិធម៌នេះទេ ផ្លូវមានតែមួយសំរាប់យើងគឺត្រូវតែធ្វើ ត្រូវតែរើរុះជាដាច់ខាត។ ចុះបើមានផ្លូវតែមួយគត់យ៉ាងនេះ តើបើមានរឿងអីអ្នកស្តាយក្រោយព្រោះរឿងអីទៅ? នេះជារឿងអាក្រក់បំផុតដែលមានចំពោះចលនាយើង តែខ្ញុំជឿជាក់ថាយើងនឹងមិនជួបនូវរឿងអាក្រក់បំផុតនោះទេ គឺផ្អែកទៅលើសេចក្តីល្អ ភាពស្មោះត្រង់របស់យើង ដូចដែលគាត់ធ្លាប់និយាយថា បើអ្នកឯងល្អខ្ញុំក៏គិតតាមហ្នឹងដែរ តែបើអ្នកឯងខូច ខ្ញុំក៏ត្រូវគិតតាមហ្នុងដែរ ទៅចុះ។ ចំពោះអារម្មណ៍ទីពីរដែលសប្បាយនឹងលោកនាយករដ្ឋមន្ត្រីគាត់វាយLDPយើងនោះ វាជាអារម្មណ៍មួយដែលត្រូវប្រយ័ត្នបំផុត ព្រោះអារម្មណ៍នេះវាអាចទាញយើងអោយដើរខុសផ្លូវ។ ត្រូវមើលអោយឃើញច្បាស់ថាLDP ដើរមកដល់ចំណុចនេះដោយសុវត្ថិភាព នោះក៏ព្រោះតែLDPជាLDPនោះឯង។ អ្នកសប្បាយចិត្តនឹងគេវាយយើង ព្រោះយើងនឹងល្បី អារម្មណ៍មួយនេះអាចទាញយើងអោយខុសពីសារជាតិLDPដែលធ្វើតែការងារខ្លួនដែលខ្លួនយល់ថាត្រឹមត្រូវ មិនដែលធ្វើតម្រូវការចង់បានណាមួយ ដោយមកកែភាពត្រឹមត្រូវរបស់ខ្លួនអោយត្រូវនឹងលទ្ធផលដែលខ្លួនចង់បាននោះឡើយ។ បែបនេះLDPលែងជាLDPហើយ តែលែងជាLDPហើយ មិនយូរទេLDPនឹងរលាយហើយ។ សរុបមកវិញ កុំរវល់នឹងរឿងខាងក្រៅអី អ្នកណាគេប្រតិកម្មយ៉ាងណា គេយល់យ៉ាងណាពីLDPនោះជារឿងរបស់គេ មែនជាការទាមទារចង់បានឬជាការទទួលខុសត្រូវរបស់LDPឡើយ ការនោះវាគ្មានអ្វីមកទាក់ទងនឹងLDPឡើយ គឺLDPធ្វើតែរឿងដែលLDPយល់ថាត្រឹមត្រូវតែប៉ុណ្ណោះ។ នេះហើយជាផ្លូវដែលLDPបានដើរ កំពុងដើរ និងបន្តដើរទៅអនាគតទៀតនោះ។។
59 mins · Public