loading...

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៨ ភាគ ១

ដូចខ្ញុំនិយាយខាងដើមចឹង ថាការដឹងបញ្ហា វាសំខាន់ហើយ ប៉ុន្តែសំខាន់លើសហ្នឹងទៀត គឺការដឹងដំណោះស្រាយ។
2008-04-09__C.Samrong-D.Samrong-S-Reap-PF-Part-2


ជនជាតិមួយចាញ់ឈ្នះជនជាតិមួយគឺដោយសារការគិត។
--------------
មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀតគឺដោយសារការគិត។
2008-03-15__D.Angkor-Bory-Takeo-PF

ខ្ញុំថា ការជឿមិនមែនជាផ្លូវនាំទៅរកបញ្ញាទេ។
2008-03-10__C.Kampong-Preah-D.Sangke-BB-PF-Part-1

ការជឿវាមិនមែននាំ ទៅរកការបែកបញ្ញាទេ។
2008-02-05__D-Kom-Chay-Mear-P-Veng-Part-1

មនុស្សខ្លាចអន់ មនុស្សអន់
មនុស្សអត់ខ្លាចអន់ មនុស្សណាស់។
--------------
ទ្រព្យសម្បត្តរបស់ជនកំណាញ់ជាទ្រព្យសម្បត្តរបស់អ្នកដទៃ។
2008-01-18__Public-Meeting-BB-Part-3


ខឹងគេបោកយើង មធ្យោបាយដោះស្រាយ ត្រូវរៀនសូត្រខ្លួនយើងអោយចេះ។
2008-01-18__Public-Meeting-BB-Part-1


ជោគជ័យក្នុងដំណើរខុស គឺជាបរាជជ័យ។
------------------------
ពិចារណាប្រកបជាមួយនឹងចិត្តអាណិតគេ ចេញមកសុទ្ធតែរឿងគតិបណ្ឌិតសម្រាប់ជួយគេតាចឹងទៅ ដល់ពេលចឹងទៅ​ បានជាបងលើកបទពិសោធន៍ថា
គតិបណ្ឌិតកើកមកពីការពិចារណា ប្រកបជាមួយនឹងបេះដូងដែលពោពេញទៅដោយមនោសញ្ចេតនាបាន វាចេញគតិបណ្ឌិតកើត។
2008-01-06__Headquarter-Office-PP-PF-Part-3


ពីព្រោះលេសវាមានរាប់ពាន់ យើងអាចបង្កើតលេសរាប់ពាន់ ដើម្បីការងារទង្វើរបស់យើង ក៏ប៉ុន្តែសេចក្តីពិតវាមានតែមួយ។ ចេញមកព្រោះមូលហេតុអី គឺមូលហេតុហ្នឹង។
2008-01-06__Headquarter-Office-PP-PF-Part-2



ដើម្បីឆ្លៀតឪកាសនេះ គូសបញ្ជាក់អំពីមនោសញ្ចេតនារបស់ខ្លួនខ្ញុំផ្ទាល់តិច ពីព្រោះថា
ការបើកចំហរពីខ្លួនយើងទៅមុន ធ្វើអោយមនុស្សឆាប់ស្គាល់គ្នា បង្កើតបានជាភាតរភាពនៅក្នុងសង្គម ពីព្រោះថាមនុស្សបិទជិតនាំទៅដល់ការមិនទុកចិត្តគ្នា។
----------------
អ្វីៗដែលជាអតីតកាលក្នុងការបាត់បងលោក សំភារៈ លាប យស់ សរសើរសុខ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំចាត់ទុកជារឿងធម្មតានៃជីវិតខ្ញុំទុកវានៅខាងក្រោយរហូត
អោយតែកន្លងហួសមួយវិនាទីទៅ ក៏ប៉ុន្តេអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺមនោសញ្ចេតនា មនោសញ្ចេតនានេះ ខ្ញុំរាប់ចាប់ពី គ្រួសារ ប្រទេសជាតិ សង្គមរបស់ខ្លួន មនុស្សលោក
មនោសញ្ចេតនាបែបហ្នឹង មិនដឹងជាយ៉ាងម៉េចទេ ជាប់នៅក្នុងខ្លួនខ្ញុំយ៉ាងជ្រៅ។
2008-01-06__Headquarter-Office-PP-PF-Part-1
5:55 PM