loading...

គតិ ខឹម វាសនា ប្រចាំឆ្នាំ២០១១

បងប្អូនត្រូវដឹងហា ទឹកចិត្តដែលចង់ជួយបូកជាមួយនឹងភាពងងិតងងុល នាំទៅរកមហន្តរាយ។
2011-09-01__V.Preksrorlao-C.OrmpilTapok-D.OrangOuv-K-Cham-PF-Part-1

មនុស្សដែលអាចធ្វើការងារធំៗជូនមនុស្សជាទូទៅ ហើយធ្វើការងារហ្នឹងបានសម្រេច មនុស្ស
ហ្នឹង តែងតែទៅជាមួយនឹងភាពប្រកដប្រជានៅក្នុងបេះដូងរបស់គេ។
2011-11-25__V.Siem-C.PrekChik-D.Rokhakiri-BB-PF-Part-1

ជនជាតិមួយចាញ់ឈ្នះជនជាតិមួយទៀត មិនមែនដោយសារកម្លាំង មិនមែនដោយសារទំហំមាឌ ប៉ុន្តែដោយសារបញ្ញា។
2011-09-02__V.Slar-C.Srong-D.Kongpisey-K-Speu-PF-Part-1
 
យើងដាក់ជាគតិថា រឿងនយោបាយ មិនមែនជារឿងចូលចិត្តឬមិនចូលចិត្ត ប៉ុន្តែពលរដ្ឋគ្រប់គ្នាត្រូវតែធ្វើនយោបាយ។
2011-11-08__V.Daung-C.BaBaong-D.PeamRor-P-Veng-PF-Part-2

បងប្អូនត្រូវដឹង អត្តចរិក ការយល់ដឹង របស់មនុស្សម្នាក់ៗ វាកំណត់ជោគវាសនារបស់អ្នកហ្នឹង
ការយល់ដឹង អត្តចរិក របស់សមាជិតគ្រួសារមួយ វាកំណត់ជោគវាសនារបស់គ្រួសារហ្នឹង
អត្តចរិក ឥរិយាបទ ការយល់ដឹង របស់ពលរដ្ឋនៃប្រទេសមួយ វាកំណត់ជោគវាសនា
របស់ប្រទេសហ្នឹង។ 2011-04-07__V.Sompovlon-C.krolanh-D.krolanh-S-Reap-PF-Part-1

ត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា ការទទួលខុសត្រូវហា គឺជាគុណធម៌ធំជាងគេរបស់មនុស្ស។
2011-02-28__Office-B.Bang-PF-Part-2


ការនិយាយពាក្យមិនពិតហាបងប្អូន មិនមែនជាការមិនអោយតម្លៃទៅលើអ្នកដទៃទេ ប៉ុន្តែគឺជាការមិនអោយតម្លៃទៅលើខ្លួនឯង។
2011-03-06__Headquarter-Office-PP-PF-Part-2

មុននឹងចាប់ផ្តើមចេញសកម្មភាពអ្វីមួយ ដំបូងដៃបំផុតហា ត្រូវគិតត្រិះរិះពិចារណាអោយឃើញថារៀងហ្នឹង​ អញ្ចឹងមែន កុំបង្ខំពេក តេងតាងដេកផ្លូវ សូវៗដល់ផ្ទះ
អញ្ចឹងបានជាយើងបង្កើតគតិមួយថា យើងត្រូវធ្វើដំណើរដោយសន្សឹមៗ និងដោយប្រុងប្រយ័ត្ន ពីព្រោះយើងប្រញាប់ខ្លាំងណាស់។
2011-02-09__V.Kokdong-C.Krobeyreal-D.SiemReap-S-Reap-PF-Part-1
6:58 PM