loading...
កុំចាំមានមនុស្សល្អដែលអ្នកចង់បាន​ ដើរចូលមកក្នុងជីវិតអ្នក​ សូមអ្នកជ្រើសរើសយកមនុស្សធម្មតាម្នាក់មកឆ្នៃអោយទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ។​ ក្នុងរឿងឆ្នៃមនុស្សនេះ​ ការលះបង់​ ក្តីស្មោះត្រង់​ និងភាពជាគំរូវាជារឿងសំខាន់មិនអាចខ្វះបានទេសំរាប់អ្នកឆ្នៃគេ។​ បើអ្នកធ្វើការងារបែបនេះ​ នោះវាការអោយតំលៃដល់ការខិតខំរបស់អ្នកផង​ និងជាការអោយតំលៃដល់មនុស្សដែលអ្នកកំពុងតែឆ្នៃនោះផងដែរ។តែអ្នកត្រូវយល់ពីធម្មជាតិមនុស្សអោយច្បាស់​ ទោះអ្នកពូកែយ៉ាងណាក៏អ្នកមិនអាចស្រោចទឹកដាក់ជីដើមខ្ទឹមដើម្បីអោយវាក្លាយទៅជាឈើហ៊ុបបានដែរ​ ព្រោះធម្មជាតិដើមខ្ទឹម​ ដាច់ខាត​ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ​ ក៏មិនអាចក្លាយជាឈើហ៊ុបបានដែរ​ អ្នកឆ្នៃធ្វើមិនបានសំរេច​ មិនទាក់ទងនឹងភាពបិុនប្រសព្វឬអត់របស់អ្នកឆ្នៃទេ​ តែវាជាបញ្ហាធម្មជាតិនៃអ្នកដែលយើងកំពុងតែឆ្នៃនោះឯង។​ មនុស្សច្រើណាស់រង់ចាំអោយមានមនុស្សដែលខ្លួនចូលចិត្ត​ ចូលមករកខ្លួន​ តែគេភ្លេចគិតថា​ ការរង់ចាំវាជាផ្សងព្រេងខ្លាំងណាស់​ ភាគរយនៃការបានជួប​ គឺទាបបំផុត​ តែបើអ្នកចង់បានមនុស្សប្រភេទណាចូលមកក្នុងទំនាក់ទំនងណាមួយរបស់អ្នក​ ហើយអ្នកជ្រើសរើសមនុស្សសមញ្ញៗដែលអ្នកសំគាល់ថាមាននិស្ស័យជាអ្នកទទួលយកការផ្លាស់ប្តូរបាន​ មកឆ្នៃដោយដៃអ្នកផ្ទាល់​ នោះអ្នកងាយនឹងបានមនុស្សដែលអ្នកចង់បាន​ អោយចូលមកក្នុងជីវិតអ្នក​បំផុត​។​ សូមរំលឹកហើយរំលឹកទៀតថា​ បើអ្នកចង់ឆ្នៃមនុស្ស​ ធាតុដែលមិនអាចខ្វះបាន​ ​ដែលចេញពីអ្នកដែលជាអ្នកឆ្នៃមនុស្សនោះគឺ​ ១​ សេចក្តីស្មោះត្រង់​ ២.ការលះបង់​ ៣.ភាពជាគំរូ។​ ក្រៅពីធាតុជាគោលទាំងបីនេះ​ ទេព្យកោសល្យផ្សេងទៀតដែលអ្នកឆ្នៃគេ​ ត្រូវមាន​ គឺភាពបិុនប្រសព្វនៃការពន្យល់​ ព្រោះវាគឺជាគុណសម្បតិ្តមួយរបស់អ្នកឆ្នៃដែលវាអាចប្រដូចទៅនឹងពន្លាកដែលជាឧបករណ៍សំរាប់ដាប់​ ចិត​ រាងរៅរបស់វត្ថុដែលយើងចង់ឆ្នៃអីចឹងដែរ។​ ខ្ញុំអាចនិយាយរឿងនេះ​ ព្រោះវាជាបទពិសោធន៍នៃជីវិតខ្ញុំផ្ទាល់​​។​ អតីតកាលរបស់ខ្ញុំ​ ខ្ញុំមានការយល់ថា​ មនុស្សខ្ញុំ​ ជាមនុស្សដែលមានការគិតខុសគេ​ ពិបាកនឹងរស់ចុះសំរុងនឹងមនុស្សដែលមានស្រេចស្រាប់ក្នុងសង្គមខ្មែរណាស់​ ខ្ញុំកាន់តែគិត​ កាន់តែឯកោណាស់ដែលមានការយល់ខុសពីមនុស្សទូទៅក្នុងសង្គមខ្មែរ​ មានពេលខ្លះយល់ថាខ្លួនមិនអាចរកមនុស្សដែលយល់ចិត្តឬយល់ស្របគ្នា​ កុំថាឡើយរកអោយបានក្នុងសង្គមខ្មែរ​ សូម្បីក្នុងពិភពលោកក៏គ្មានដែរ​ ព្រោះការយល់​ ការគិតរបស់ខ្ញុំវាខុសគេខ្លាំងណាស់។​ អ្នកអាចស្រមៃចុះ​ មិនចុះសំរុង​ នឹងគ្រួសារ​ មិនចុះសំរុង​នឹងមិត្តភក្តិ​ មិនចុះសំរុងនឹងសង្គមខ្មែរ​ រហូតមិនចុះសំរុងនឹងសង្គមមនុស្សក្នុងពិភពលោក​ទៅទៀត​ តើចិត្តបែបនេះឯកោប៉ុណ្ណា​ទៅ​?​ អ្វីដែលខ្លួនយល់​ គឺនៅត្រឹមតែក្នុងក្បាលនិងក្នុងបេះដូងរបស់ខ្លួន​ តើអ្នកអាចស្មានត្រូវនូវ​អារម្មណ៍ធុញថប់និងឯកោបែបនេះទេ។​ ជីវិតនេះពិតជាអផ្សុកណាស់​ ឯកោណាស់​ ឈឺចាប់ណាស់។ខ្ញុំសូមនិយាយដោយសង្ខេបថាៈ​ នៅទីបំផុតខ្ញុំសំរេចចិត្តកាន់ក្បាលមេក្រូកសាងមនុស្សក្នុងក្តីស្រមៃរបស់ខ្ញុំ​ មកដល់ពេលនេះខ្ញុំហ៊ាននិយាយថា​ នៅលើលោកនេះគ្មានអ្នកណាម្នាក់មានគ្រួសារដ៏ធំដែលមានលក្ខណ:កក់ក្តៅដូចគ្រួសារLDPរបស់ខ្ញុំទេ។​ ពាល់ត្រូវត្រង់នេះហើយ​ ទើបខ្ញុំនិយាយថា​ "មិត្តដ៏ស្មោះត្រង់​ គឺជាទ្រព្យដ៏មានតំៃលដំបូងក្នុងជីវិតរបស់មនុស្ស"​ បើមិត្តបែបនេះជាទ្រព្យមានតំលៃបំផុតសំរាប់ជីវិតអ្នក​ នោះការលះបង់ដើម្បីបង្កើតមិត្តបែបនេះ​ ក៏ត្រូវតែខ្ពស់ជាងគេក្នុងជីវិតរបស់អ្នកដែរ។​ បើអ្នកគ្មានការលះបង់ខ្ពស់បំផុតក្នុងជីវិតអ្នកដើម្បីបង្កើតមិត្តភាពបែបនេះទេ​ នោះមានន័យថាចិត្តអ្នកក៏មិនបានអោយតំលៃខ្ពស់បំផុតលើមិត្តភាពស្មោះត្រង់ថាជាទ្រព្យ
មានតំៃលបំផុតរបស់ជីវិតរបស់អ្នកដែរ។​ អ្នកត្រូវគិតអោយឃើញថា​ ការលះបង់ខ្ពស់របស់អ្នកចំពោះមិត្តភាពមួយ​ មិនអាចធ្វើឬកើតមុន​ទឹកចិត្តឬមនោសញ្ចេតនា​ ដែលអ្នកមានចំពោះមិត្តភាពនោះកើតទេ។ នេះគឺជាឧទាហរណ៍មួយយ៉ាងជាក់ស្តែង​ នៃការកសាងមនុស្សដែលខ្លុួនចង់បាន​ ជាជាងដែលអង្គុយរង់ចាំមនុស្សដែលខ្លួនចង់បានដើរចូលមកក្នុងជីវិតខ្លួន។។
Image may contain: 3 peopleImage may contain: indoorImage may contain: crowd, one or more people and indoor
1 hr · Public
9:36 PM