loading...

Veasna Khem

វាមិនមែនជារឿងដែលត្រូវទុកចោលអោយកន្លងហួសទៅដោយមិនលើកយកមកនិយាយនោះទេ​ ចំពោះមនុស្សដែលនិយាយថាខ្ញុំបើករបររកសីុនេះគឹឺដើម្បីបក្ស។​ ពាក្យខ្ញុំបើរបររកសីុដើម្បីបក្សនេះបានសំលាប់ចិត្តអ្នកគាំទ្រLDPច្រើននាក់ណាស់​ ពួកអ្នកគាំទ្រLDPឮពាក្យនេះពួកគេមានអារម្មណ៍សប្បាយហើយគោរពទឹកចិត្តអ្នកនិយាយនោះខ្លាំងណាស់​ អ្នកខ្លះក៏ចូលរួមក្នុងសកម្មភាពអាជីវកម្មរកសីុរបស់បុគ្គលនោះដោយសារតែពាក្យថាខ្ញុំខំរកសីុដើម្បីបក្សនេះឯង។​ ជួនកាលមុខរបររបស់គេរកសីុមិនទៅមុខ​ ខាតចុងខាតដើម​ គេនិយាយថាព្រោះតែគេជាLDPបានជាអតិថិជនរបស់គេរើសអើង​ ធ្វើអោយគេខាតបង់​ អ្នកជាLDPស្តាប់ហើយមានអារម្មណ៍ថាហេតុអ្វីបក្សធ្វើមិនដឹងមិនឮចំពោះមនុស្សដែលខំលះបង់ដើម្បីបក្សបែបនេះ?​ ការពិតមានមនុស្សច្រើនណាស់ដែលយកពាក្យថារកសីុដើម្បីបក្សមកបាំងមុខ​ ការពិតគេរកសីុដើម្បីខ្លួនគេទេ​ មិនត្រឹមតែមិនបានជួយបក្សទេថែមទាំងកេងចំណេញពីឈ្មោះបក្សទៅទៀត​ផង តើមនុស្សបែបនេះត្រង់ណាជាសណ្តានLDPទៅ?​ មុខរបរដែលបក្សជាអ្នកគ្រប់គ្រងវាគឺជារបស់បក្ស​ ចំណេញខាតបក្សជាអ្នកទទួលខុសត្រូវ​ គ្មានអ្នកណាម្នាក់មានសិទ្ធិចំណាយលុយទាំងនោះដោយខ្លួនគេផ្ទាល់មិនឆ្លងកាត់បក្សទេ​ តែបើរបរណាគេចំណាយនិងប្រមូលចំណូលដោយខ្លួនគេ​ មិនគួរសោះឡើយយកឈ្មោះបក្សទៅភ្ជាប់នឹងរបររកសីុនោះ​ ព្រោះថាអោយបក្សទៅទទួលខុសត្រូវយ៉ាងណាកើត​ បើការសំរេចលើមុខជំនួញនោះ​ ជាសិទ្ធិរបស់អ្នក​ មិនមែនជាសិទ្ធិរបស់បក្សផងហ្នឹង​ ខាតចំណេញ​ គឺអ្នកនោះហើយជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។​ តែយើងក៏សង្កេតមើលដែរចំពោះមនុស្សដែលជា"សមាជិកគ្រួសារយើង​"​ គ្នារកសីុដោយមិនបានយកឈ្មោះបក្សទៅប្រើអីទេ​ តែយើងមើលយល់ជំរៅចិត្តមនុស្សនោះ​ថាគេជា"សមាជិកគ្រួសារយើង"គ្នារកសីុខាត​ ជាមនុស្សសុចរិតទៀងត្រង់សមនឹងទទួលបាននូវការជួយ​ ហើយយើងក៏មានលទ្ធភាពជួយ​ដែរ​ នោះយើងនឹងជួយភ្លាម។តែគួរអោយស្អប់បំផុតមនុស្សដែលតែងនិយាយអួតប្រាប់គេឯងថាខំសព្វថ្ងៃដើម្បីបក្ស​ ព្រោះថាមនុស្សដែលមានចិត្តបែបនេះមែន​ មិនដែលនិយាយពាក្យនេះដោយងាយៗប្រាប់មនុស្សទូទៅ​ ដែលជារបៀបទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រLDPមកលើខ្លួនឬលើរបររកសីុរបស់ខ្លួននោះឡើយ។​ សរុបមកLDPទាំងឡាយមិនគួរយកពាក្យថារកសីុដើម្បីបក្សមកអួតប្រាប់LDPទាំងឡាយទេ​ បើអ្នកមានសមានចិត្តជួយLDPមែន​ រកសីុដោយខ្លួនឯងដោយមិនយកឥទ្ធិពលបក្សទៅរកសីុ​ ហើយបានចំណេញចូលរួមនឹងបក្សតាមលទ្ធភាពនិងតាមទំហំទឹកចិត្តអ្នកទៅ។LDPមានសិទ្ធិពេញបរិបូណ៍ក្នុងការដឹងឮ​ ឬសួរនាំចំពោះបុគ្គលណាដែលប្រើឥទ្ធិពលរបស់LDPក្នុងគ្រប់រឿងមានជាអាទ៍រឿងរកសីុ​ ឬសុំស្នេហ៍នឹងអ្នកណាមួយ​ សុំខ្ចីលុយគ្នា​ ប្រមូលលុយគ្នាធ្វើកិច្ចការណាមួយ​ សុំជំនួយមើលជំងឺ​ ​ជាដើម​ និយាយរួមថាអ្វីក៏ដោយអោយតែប្រើខ្លិនLDP នោះLDPមានសិទ្ធិលូកដៃសួរនាំដឹងឮជានិច្ចជាកាល។​ តែLDPក៏កោតសរសើរខ្លាំងណាស់ដែរចំពោះបុគ្គលខ្លះដែលហ៊ានប្រឈមនឹងឧបសគ្គទាំងឡាយដោយហ៊ានយកស្លាកLDPទៅបំពាក់អោយស្លាកមុខជំនួញណាមួយរបស់ខ្លួនក្នុងបំណងពង្រីកទស្សនៈLDPដែលស្របនឹងការងារប្រចាំថ្ងៃរបស់LDPក្នុងពេលបច្ចុប្បន្ននេះដែរ។។
22 hrs · Public
8:05 PM