Veasna Khem
មិនចាំសំដីពូសោះ ត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាង និងអធ្យាស្រ័យមួយ។ តឹងតែងចំពោះខ្លួនឯង តឹងតែងចំពោះអំពើអាក្រក់ និងអធ្យាស្រ័យខ្ពស់ចំពោះមនុស្សល្អដែលបានធ្វើខុស។ សារាយជាមនុស្សល្អទេ។ រឿងតូចកុំធ្វើអោយទៅជាធំខុសទំនង អោយគេខុសលើយើងចុះក្មួយ បើក្មួយអនុញ្ញាតិអោយមនុស្សល្អខុសលើក្មួយ មានន័យថាក្មួយចិត្តទូលាយបេះដូងក្មួយអាចក្តោបមនុស្សទាំងនោះបាន ក្មួយចិត្តទូលាយជាងអ្នកទាំងនោះ បើមិនបានពិន្ទុពីអ្នកណា ក៏ដាច់ខាតក្មួយនឹងបានពិន្ទុពីពូដែរ។ពូមើលមិនរំលងអំពើល្អរបស់ពួកក្មួយៗទេ។ ពូពិបាកចិត្តនៅពេលឃើញមនុស្សដែលពូចាត់ទុកថាជាមនុស្សល្អ ឈ្លោះប្រកែកគ្នា តែក៏ពូមិនអាត្មានិយម អោយពួកក្មួយលាក់ទុករឿងអន់ចិត្តនឹងគ្នាក្នុងដើមទ្រូងពួកក្មួយ ដោយគ្រាន់តែដើម្បីអោយពូសប្បាយចិត្តនោះដែរ។បើមិនអាចពន្យល់ចិត្តខ្លួនឯងអោយអធ្យាស្រ័យចំពោះអ្នកណាមួយឬចំពោះរឿងអ្វីមួយបាន និយាយវាចេញមក ពូសប្បាយចិត្តនឹងដឹងឮរឿងទុក្ខសោក អាន់អន់ស្រពន់ចិត្តរបស់ពួកក្មួយ ពូត្រូវតែដោះស្រាយដើម្បីអោយពួកក្មួយបានធូស្រាលក្នុងចិត្ត។ពួកក្មួយៗសុទ្ធតែជាមនុស្សល្អ ខុសគឺខុសតែរបៀបដែលក្មួយដោះស្រាយចំពោះបញ្ហាដែលកើតមានឡើងតែប៉ុណ្ណោះ។ តឹងតែងចំពោះកំហុសមនុស្សល្អមិនមែនជាចរិតអ្នកដឹកនាំទេ អ្នកដឹកនាំតឹងតែងណាស់ តែក៏អធ្យាស្រ័យណាស់ដែរ។ កុំភ្លេចអ្នកដឹកនាំជាមនុស្សអាចសំរបសំរួលធ្វើការនឹងមនុស្សច្រើនប្រភេទណាស់។ ពូមិនទាន់ដឹងថាក្មួយៗប្រកែកគ្នារឿងអីទេ តែទទួលសញ្ញាថាពួកក្មួយមានរឿងនឹងគ្នា ពូគិតថាមនុស្សល្អឈ្លោះគ្នា គ្មានរឿងអីក្រៅពីរឿង មិនចេះប្រតិកម្មពេលឃើញគ្នាខុសហ្នឹងទេ។ ខុសគឺខុសហើយ តែប្រតិកម្មចំពោះកំហុសនោះក៏អាចជាកំហុសដែរ។ ក្នុងជីវិតពូមានមនុស្សល្អច្រើនណាស់ដែលខុសលើពូ តែពូធ្វើមិនដឹង មិនរវល់ព្រោះពូដឹងថាមនុស្សនោះយល់ខុសពីពូដោយស្មោះពីក្នុងចិត្តគ្មានចិត្តច្រណែនឈ្នានីសអីទេ ពូនៅតែជាពូ ពូនៅតែល្អចំពោះមនុស្សនោះ មិនមែនពូធ្វើខាងក្រៅផ្សេងខាងក្នងផ្សេងទេ គឺក្នុងចិត្តពូមិនខឹងនឹងមនុស្សហ្នឹងតែម្តង យូរៗគេដឹងថាគេយល់ច្រឡំលើពូ គេសារភាពជួនកាលដោយផ្ទាល់មាត់ ជួនកាលតាមរយ:កាយវិការរបស់គេ ហើយថ្ងៃក្រោយមកគេក៏ក្លាយទៅជាមិត្តស្លាប់រស់របស់ពូទៅ។។
UM Sophea
I want to ask you about who that your say, Can you talked me who name that you say? Why you say like this ?
6 hrs · Public