loading...

គតិ ខឹម​ វាសនា ប្រចាំឆ្នាំ​២០១៣

អាត្រង់ចំនុចហ្នឹងដែលខ្ញុំនិយាយថា មនោសញ្ចេតនាដែលមានពីកំណើតបូកជាមួយនឹងមនោសញ្ចេតនាដែលដឹងការពិត
មួយមានទំហំធំធេងជាងមនោសញ្ចេតនាដែលរុញច្រានអោយមានដោយសារព្រះ។
-----------------------------
ខ្ចិលធំជាងគេបំផុតគឺខ្ចិលគិតហ្នឹងហើយ តែខ្ចិលគិតហើយ ស្អីក៏ខ្ឋិលដែរ។
-----------------------------
តាមការពិចារណាកាន់តែល្អិតទៅ ល្អិតទៅ ខ្ញុំយល់ឃើញថា ដើម្បីអោយពេញលក្ខណៈជាមនុស្ស
គោលដំបូងដៃបំផុត មនុស្សត្រូវរស់នៅក្នុងការពិត។
2013-03-03__Headquarter-Office-PP-PF-Part-2

ចឹងបានខ្ញុំនិយាយថា ខ្ញុំសព្វថ្ងៃ ខ្ញុំចង់បង្រៀនមនុស្សអោយទៅជាមនុស្ស។
2013-12-01_PF_Office-BB_Part-2

រាល់ថ្ងៃហាបងប្អូន ដៃខ្ញុំមានពីរហេ ខ្ញុំមានអារម្មណ៍ថាដៃម្ខាងហា ស្រវាអោបជនរងគ្រោះដោយសេចក្តីអាណិត
ដៃម្ខាងទៀតហា កាប់ពួកអាឈាមឆ្កែគ្រប់បែបយ៉ាង។
2013-11-03__Headquarter-Office-PP-PF-Part-4

មនោសញ្ចេតនាមួយយ៉ាងជ្រាវជ្រៅ បងប្អូន ខ្ញុំមិនធ្វើខុសចំពោះគេមុនជាដាច់ខាត មនុស្សខ្ញុំ ខ្ញុំសុខចិត្តអោយគេធ្វើលើខ្ញុំចុះ
ខ្ញុំមិនធ្វើគេមុនជាដាច់ខាត ពីព្រោះ បើខ្ញុំធ្វើគេមុនហា បងប្អូន ខ្ញុំមានវិប្បដិសារីខ្លាំងណាស់ វប្បដិសារីហាបងប្អូន
ជាទណ្ឌកម្មមួយដែលដើរតាមខ្ញុំគ្រប់ជំហានទាំងអស់ លើកលែងតែខ្ញុំដេកលក់
មិនស្រួលយល់សប្តឃើញទៀត វប្បដិសារី មិនស្រួលយល់សប្តឃើញទៀត ចឹងបានខ្ញុំខ្លាចណាស់។ 2013-11-03__Headquarter-Office-PP-PF-Part-1

ដល់តាហ្នឹងបានខ្ញុំលើកជាទ្រឹស្តីមួយថា ខ្ញុំសុខចិត្តរស់នៅដោយការឈឺចាប់ក្នុងការពិតដែលខ្ញុំបានដឹង ប្រសើរជាងខ្ញុំរស់នៅយ៉ាងសប្បាយក្នុងភាពវង្វេងវង្វាន់។
2013-10-27__Office-S.Reap-PF-Part-1

ខ្ញុំលើកជាទស្សនមួយថា អត់មានពីណាក្នុងពិភពលោកនេះ អាចបានជោគជ័យ នៅពេលដែលគេមិនទានរកឃើញបុព្វហេតុជីវិតនៅគ្រាដំបូងរបស់គេទេ។
---------------------------
ការរកឃើញថាជីវិតរស់នៅដើម្បីអី គឺជាជោគជ័យដំបូងបំផុតរបស់ជីវិត។
2013-10-13_Office-PP_PF_Part-2

បើអ្នកមើលសៀវភៅ រួចហើយអ្នកគ្មានសេចក្តីសន្និដ្ឋាន មិនហ៊ានទាត់ចោលថា គំនិតមួយនេះ ទស្សនមួយនេះខុស គំនិតមួយនេះ ទស្សនមួយនេះ ត្រូវ
បើអ្នកគ្មានសេចក្តីសន្និដ្ឋានពីការអានរបស់អ្នកទេ ការអានរបស់អ្នកមិនបាន
ជាប្រយោជន៍ឡើយ។ 2013-10-13_Office-PP_PF_Part-1

អ្វីៗដែលចេញពីបេះដូងមួយដែលបានរៀបរយដោយទឹកចិត្តសង្រ្គោះរួចស្រេចទៅហើយ
បងប្អូនកុំភ័យសកម្មភាពរបស់បងប្អូន។
2013-02-09__Headquarter-Office-PP-PF-Part-1

រៀបចំផែនការជារឿងពិបាកមួយហើយ ប៉ុន្តែមិនពិបាកស្មើនឹងការអនុវត្តផែនការទេ។
កិច្ចការមួយបានជោគជ័យ មិនអាស្រ័យទាំងស្រុងទៅលើការរៀបចំផែនការទេ តែអាស្រ័យខ្លាំងណាស់ ទៅលើការអនុវត្តផែនការ។----------------------------------------------
 ជោគជ័យមួយ វាមិនអាស្រ័យទាំងស្រុងទៅលើការរៀបចំផែនការទេ តែវាអាស្រ័យខ្លាំងណាស់ ទៅលើការអនុវត្តន៍ផែនការ។
2013-01-12__V.Tapang-C.Ampil-D.Siemreap-S.Reap-PF-Part-2

ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយ ដាច់ខាតត្រូវចាប់ផ្តើមពីការអភិឌ្ឍន៍ការយល់ដឹងរបស់ប្រជាពលរដ្ឋជាមុនសិន។
2013-01-04__V.SnayPhleung-C.PreyPnov-D.PeaRaing-P.Veng-PF-Part-1
11:14 PM