ចង់អោយអូនល្អអង្វរអូនស្តាប់ ខំនិយាយប្រាប់ព្រោះស្រឡាញ់អូន ដឹងថាប្រយោជន៍មានដល់មាសស្ងួន តែស្រស់ស្រីអូនមិនចាប់អារម្មណ៍។ - បងឈឺចិត្តណាស់ម្ចាស់ចិត្តបងអើយ មើលមុខអូនហើយចិត្តបងក្រៀក្រំ ចិត្តអូនធម្មតាបងស្ទើស្រែកយំ បងនិងរូបម៉ុមរស់ជុំតែកាយ។ - អូនថាស្រឡាញ់តែអូនផ្ចាញ់បង បងឈឺកន្លងនួនល្អងសប្បាយ អូនអើយៗអូននៅជិតតែឆ្ងាយ តើស្រស់ឆោមឆាយយល់ពាក្យនេះទេ? -ជុំកាយធ្វើអ្វីបើចិត្តមិនជុំ បងបែកពីម៉ុមមិនមែនស្អប់ទេ បងចេញពីអូនចិត្តអាណិតទ្វេរ តែនៅនឹងស្នេហ៍មានតែទណ្ឌកម្ម។
1 hr · Public