ដោយសារតែគិតបែបនេះហើយដែលជាហេតុដល់ការបែកបាក់គ្នា។ ទោះមានមនុស្សចិត្តស្មោះជាដៃគូជីវិតឬជាមិត្តបានចូលមកក្នុងជីវិតខ្លួនក៏ដោយ ក៏អាចនឹងបែកទៅវិញដែរ ព្រោះការសង្ស័យ ការមិនទុកចិត្តទៅលើមនុស្សដែលមានចិត្តស្មោះត្រង់ គឺជាការមិនអោយតំលៃលើក្តីស្មោះត្រង់របស់គេ កាលណាគេទទួលអារម្មណ៍ថាក្តីស្មោះត្រង់របស់គេត្រូវគេមិនអោយតំលៃ ក៏ចេះតែមានអារម្មណ៍អន់ចិត្តម្តងបន្តិចៗទីបំផុតក៏ដល់នូវការទ្រាំមិនបានក៏សំរេចចិត្តដើរចេញទៅ នោះមិនមែនគេមិនស្មោះត្រង់ទេ ប៉ុន្តែការបែកបាក់នេះគឺព្រោះភាគីខាងយើងមិនអោយតំលៃលើក្តីស្មោះត្រង់របស់ដៃគូខ្លួនតែប៉ុណ្ណោះ។ មនុស្សល្អ តាំងចិត្តថា ស្រឡាញ់ក៏ដោយ រាប់អានអ្នកណាក៏ដោយ គឺចាប់ផ្តើមស្មោះត្រង់ពីភាគីខ្លួនទៅមុន បើយើងស្មោះត្រង់នឹងគេ ហើយគេក្បត់យើងនោះយើងគ្រាន់តែឈឺចាប់ទេ តែបើព្រោះតែយើងចេះតែសង្ស័យមិនទុកចិត្តលើភាពស្មោះត្រង់របស់មនុស្សល្អមនុស្សស្មោះត្រង់រហូតដល់គេទ្រាំលែងបានហើយចាកចេញពីយើងនោះច្បាស់ណាស់មនុស្សល្អនឹងបៀមនូវការសោកសៅដោយវិប្បដិសារីញាំញីអស់មួយជីវិត។សំរាប់មនុស្សល្អ វិប្បដិសារីជាទណ្ឌកម្មធំធេងណាស់សំរាប់ជីវិតគេៗនឹងជ្រើសយកផ្លូវស្មោះត្រង់នឹងគេហើយទុកអោយគេក្បត់យើងមុនចុះ វាធូរស្រាលជាងយើងមើលងាយក្តីស្មោះត្រង់របស់អ្នកដទៃ។ ប្រដៅកុំអោយមនុស្សទុកចិត្តគ្រប់តែមនុស្សគឺជាការប្រដៅមនុស្សអោយគិតតែពីខ្លួនឯង ប្រដៅមនុស្សអោយអាត្មានិយមដែលជាសណ្តានមនុស្សអាក្រក់។ អ្នកនិយាយបែបនេះ ជាមនុស្សពាល់មិនត្រូវសេចក្តីល្អទេ មិនសមជាអ្នកអោយយោបលមនុស្សទេ។។។
14 hrs · Public