loading...

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៦ ភាគ ៣

 “គតិបណ្ឌិតគឺជាសមិទ្ធិផលស្របច្បាប់របស់បុគ្គលដែលពិចារណាប្រកបទៅដោយចិត្តសប្បុរស។” —ខឹម វាសនា (2006-12-31__Meeting -Student-Toul-Tumpong-Part-2) (ក្នុងឆ្នាំ២០០៦ ភាគ៤)


ខ្ញុំមែននិយាយថា ហ្នឹងហើយ មិនជឿខ្ញុំ ខ្ញុំអត់និយាយចឹងហ្អេ
ខ្ញុំថា ហ្នឹងហើយ ខ្ញុំប្រាប់ហេតុផល ប៉ុន្នានដងហើយ អ្នក
មិនយកហេតុផលខ្ញុំទៅពិចារណាសោះ។
2006-11-19__C.Prekkdam-D.Batheay-K-Cham-PF-Part-2



ការស្គាល់បញ្ហា ជារឿងសំខាន់ហើយ តែការស្គាល់ដំណោះស្រាយ សំខាន់ ហើយចាំបាច់ទៀត។
2006-11-19__C.Prekkdam-D.Batheay-K-Cham-PF-Part-1



អោយតែនិយាយពីខុស នឹងត្រូវឈប់និយាយពីចំនួន------
តែនិយាយពីរឿងខុស ពីរឿងត្រូវឈប់និយាយពីសញ្ញាប័ត្រ------
តែនិយាយពីរឿងខុស ពីរឿងត្រូវ ឈប់និយាយពីរឿងអាយុ------
តែនិយាយពីរឿងខុស រឿងត្រូវ គឺនិយាយពីរឿងខុសរឿងត្រូវ។2006-11-12__Rub-Pheap-Kbot-Klemsa-Part-2


ត្រូវចងចាំថា ទង្វើរបស់យើងទេ ដែលជាអ្នកកំណត់តម្លៃពិតប្រាកដរបស់យើង
យើងអាចទៅជាមនុស្សល្អ ពីព្រោះទង្វើរបស់យើង
យើងអាចទៅជាមនុស្សអាក្រក់ ពីព្រោះទង្វើរបស់យើង។-----------------------
មនុស្សល្ងង់ គេថា មើលនឹងភ្នែក មនុស្សឆ្លាតមើលនឹងបញ្ញា។-----------------
ការដឹងអំពីបញ្ហាវាសំខាន់ហើយ ក៏ប៉ុន្តែការដឹងអំពី
ដំណោះស្រាយ វាសំខាន់ហើយ
វាចាំបាច់ទៅទៀត។ (2006-11-10__Responsibility-Part-2)




ប្រជាពលរដ្ឋនៃប្រទេសមួយ ប្រៀបដូចជាមនុស្សដែលជិះនាវា កិច្ចការដែលបុគ្គលត្រូវធ្វើមានពីរ គឺកិច្ចការការពារនាវាផងជាកិច្ចការរួម និងកិច្ចការផ្ទាល់ខ្លួនគឺបុគ្គលដែលនៅលើ
នាវាគាត់អាចធ្វើកិច្ចការដើម្បីខ្លួនគាត់   ឧទាហរណ៍ថាមុចទឹកសម្អាតខ្លួន បោះជ្រះផ្ទះរបស់ខ្លួន អីចឹងទៅ  វាជាកិច្ចការរបស់ខ្លួនយើងម្នាក់ៗ     ក៏ប៉ុន្តែកិច្ចការការពារនាវានៀក ដើម្បីកុំអោយលិចនៀកជាកិច្ចការទាំងអស់គ្នា។--------------------
ការគិតរបស់ប្រជាពលរដ្ឋ វាកំណត់ជោគវាសនានៃជនជាតិហ្នឹង។
(2006-11-10__Responsibility-Part-1)



មនុស្សមួយអាចទៅជាអាក្រក់បាន ឬអាចទៅជាល្អបាន ដោយសារទង្វើរបស់ខ្លួន មិនមែនដោយសារការអោយតម្លៃពីអ្នកដទៃទេ។---------------------------------------
ទង្វើមួយអាចទៅជាទង្វើខុស ឬទង្វើត្រូវ វាអាស្រ័យទៅលើបុគ្គលនោះជាអ្នកប្រព្រឹត្ត មិនមែនអាស្រ័យទៅលើអ្នកដទៃថាសោះឡើយ។-------------------------------------
មនុស្សមួយអាចទៅជាមនុស្សល្អ ឬមនុស្សអាក្រក់ ដោយសារទង្វើរបស់ខ្លួនធ្វើ មិនមែនដោយសារអ្នកដទៃថាទេ។ (2006-11-5__Rub-Pheap-Kbot-Klemsa-Week-7-Part-2)



ប្រជាពលរដ្ឋនៃសង្គមមួយជឿនលឿន ឬអន់ថយ វាសុីសងទៅលើការគិត។ (2006-10-20__Wat-Damrey-Sor-BB-PF-Part-1)

ពីព្រោះមនុស្សភ្ជាប់នឹងប្រយោជន៍ អោយតែប្រាប់ពីប្រយោជន៍មនុស្សធ្វើហើយ សំខាន់ណាស់អារឿងប្រយោជន៍ ហ្នឹងមនុស្ស ហើយមនុស្សណាអត់ចេះរកប្រយោជន៍
ព្រះអង្គថាគំរកបំផុត មនុស្សភ្ជាប់នឹងប្រយោជន៍ ប៉ុន្តែមនុស្សវាច្រឡំរឿងប្រយោជន៍
វាស្នានតែអាភ្លាមៗនឹងប្រយោជន៍ ការពិតមិនមែនប្រយោជន៍ទេ ជនជាតិមួយដែលគិតខុស ព្រះអង្គថាមិច្ឆាទិដ្ឋិ វាហិនហោចសង្គមចឹងហេក។ (2006-10-19__Education-Samrong-Pusat-Part-2)



គ្មានវិធីណាអោយមនុស្សធ្វើបានជាប្រយោជន៍ល្អជាងការអោយមនុស្សយល់ទេ ទៅប្រយុយមនុស្សអោយខ្លាច មនុស្សធ្វើដោយការខ្លាចនេះណា លទ្ធផលមិនបានល្អទេ
ហើយមិនមែនជាដំណើរព្រះបរមគ្រូនៃយើងទេ។
................ថាគ្មានវិធីណាអោយមនុស្សធ្វើអោយបានល្អក្រៅពីវិធីពន្យល់អោយមនុស្សហ្នឹងឃើញប្រយោជន៍ទេ។
2006-09-25__Te-Bras-Buddha-Part-2
12:49 AM