loading...
cpp ប្រើតែក្បាច់ដដែលនៅតែអាចផ្តួលគូប្រកួតបានយ៉ាងមានប្រសិទ្ធភាព។ ការអោយផល
ប្រយោជន៍ផ្ទាល់ខ្លួនជាលុយឬជាតំណែងមុខមាត់នៅក្នុងសង្គម ជាជំរើសទីមួយដែលcppតែងយក

 មកប្រើមុននឹងឈានដល់ប្រើក្បាច់ដទៃទៀតមានការសំឡុតគំរាមកំហែងជាដើម។ ក្បាច់អោយផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្តួលគូប្រកួតនេះ cpp
ផ្តល់អោយដោយផ្អែកទៅលើប្រជាប្រិយភាពរបស់បុគ្គលនោះ។ បើល្បីកាន់តែខ្លាំង cpp កាន់តែហ៊ានអោយថ្លៃខ្ពស់។ របៀបផ្តួលនេះគេប្រើសំរាប់ផ្តួលតាំងពីហ្វុនស៊ីនប៉ិច រហូតដល់ចុងក្រោយនេះផ្តួលcnrp ហើយដែលផ្តួលបានជោគជ័យបំផុតនាពេលថ្មីៗនេះ គឺផ្តួលបុគ្គលដែលអ្នកប្រឆាំងទាំងឡាយចាត់ទុកថាជានិមិត្តរូបនៃការប្រឆាំងខ្លាំងបំផុតគ្មានពីរនៅកម្ពុជា គឺលោកសមរង្ស៊ី។ តាមរយ:តំណែងដែលមានតែឈ្មោះ មានតែថាន:ពុំមានអំណាចពិត គឺប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានថាន:ស្មើនឹងនាយករដ្ឋមន្រ្តី ហើយមានតួនាទីជាដៃគូពិភាគ្សាជាមួយប្រមុខរាជរដ្ឋាភិបាលនេះ អាចអោយយើងកាន់តែប្រាកដប្រជាថា ក្បាច់ទីមួយក្នុងការអោយប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្លួលគូប្រកួតរបស់cppនៅតែមានប្រសិទ្ធភាពមិនស្រកស្រុតឡើយ។ តើមធ្យោបាយរបស់cpp មួយនេះប្រើទៅមានប្រសិទ្ធភាពចំពោះមនុស្សប្រភេទណា? គឺមនុស្សនៅជាប់នឹងលោកធម៌។ មនុស្សដែលជាប់នឹងលោកធម៌ទាំងឡាយមុខតែលោតមិនរួចពីអន្ទាក់ទីមួយរបស់cppទេ។ លោក សមរង្ស៊ី គឺម្នាក់ក្នុងចំណោមអ្នកដែលជាប់អន្ទាក់ទីមួយរបស់cppនេះដែរ។ ថ្មីៗនេះលោកសមរង្ស៊ីបានទទួលមុខនាទីថ្មីមួយដែលតាមការប្រមើលទៅ គឺស្នើឡើងដោយរូបលោកផ្ទាល់ទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគឺ ប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានថាន:ស្មើនឹងនាយករដ្ឋមន្ត្រី ហើយមានមុខនាទីជាដៃគូពិភាគ្សាជាមួយនឹងនាយករដ្ឋមន្រ្តីក្នុងកិច្ចការប្រទេសជាតិ។ទោះលោកសមរង្ស៊ីមិនមានតំណែងជាផ្លូវការនេះក៏លោកសមរង្ស៊ីជាប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងរដ្ឋសភាដោយស្វ័យប្រវត្តិដែរព្រោះលោកជាប្រធានបក្សដែលមានសំលេង៥៥កៅអីក្នុងរដ្ឋសភាដែលជាគណបក្សមានសំលេងភាគតិចក្នុងរដ្ឋសភាជាស្រេចទៅហើយៗលោកក៏បានដើតួនាទីជាដៃគូសន្ទនានិងពិភាគ្សាជាមួយលោកនាយករដ្ឋមន្ត្រីក្នុងគ្រប់កិច្ចការទាំងការងាររវាងបក្សនឹងបក្សនិងកិច្ចការប្រទេសជាតិដោយមិនចាំបាច់មានការតែងតាំងអោយមានមុខតំណែងទើបធ្វើការងារនោះកើតទេ។តែដោយចិត្តដែលមានអារម្មណ៍ថាខ្លួនមិនចង់នៅក្រោមលោកកឹមសុខា និងម្យ៉ាងចង់បាំងមុខលោកកឹមសុខាមិនអោយបានស្មើមុខនឹងខ្លួនក្នុងការចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផង លោកសមរង្ស៊ីក៏មានចិត្តចង់បានដំណែងនេះ ដែលការពិតសំរាប់អ្នកដទៃមើលឃើញថាវាទុកចំនុចខ្សោយអោយគេអាចវាយគាត់ត្រង់ចំនុចនេះទៅវិញទេ។ យើងមានអារម្មណ៍ថាអៀនខ្មាស់ណាស់ដែលទៅយកតំណែងខ្យល់ តែសំរាប់មនុស្សចង់បាន លោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនគាត់ទៅជាយល់ថាគ្រាន់បើ។បើមានអារម្មណ៍អៀនខ្មាស់ គាត់មិនអាចយកវាបានទេ។ គាត់នឹងអាម៉ីអាថោងគាត់ខំប្រឹងអោយលេសយ៉ាងណាដើម្បីបាំងការពិតដែលមានក្នុងចិត្តគាត់ ក៏ការពិតដែលបង្ហាញអំពីចិត្តស្រលាញ់មុខមាត់ ជាសណ្តានមនុស្សលោតមិនផុតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ នៅតែបានបង្ហាញមកក្រៅដល់មនុស្សដែលចេះសង្កេតយ៉ាងច្បាស់ក្រឡែត។ ការសូកប៉ាន់ទិញដូរទឹកចិត្តបានសំរេចមិនឈប់ឈរបែបនេះ បាននាំនូវទំនុកចិត្តមួយកាន់តែមាំឡើងៗចំពោះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនលើមធ្យោបាយមួយនេះ។ ការសូកប៉ាន់ទិញដូទឹកចិត្តបានសំរេចមិនឈប់ឈរបែបនេះ បាននាំមកអោយពលរដ្ឋនូវភាពទុទិដ្ឋិនិយមកាន់តែខ្លាំងឡើងចំពោះអ្នកនយោបាយ។គាត់គិតថាអ្នកនយោបាយណាក៏លោតមិនរួចប្រយោជន៍ផ្ទាល់ខ្លួនដែរ។ សំរាប់អ្នកញៀនបារីៗពិតជាសំខាន់ណាស់ ចាំបាច់ណាស់សំរាប់អ្នកញៀននោះ។ សំរាប់អ្នកញៀនស្រាៗពិតជាចាំបាច់និងមានសារ:សំខាន់ណាស់ចំពោះអ្នកនោះ។ ដូចគ្នាចំពោះអ្នកញៀនអំណាច មុខមាត់តួនាទី។ អំណាចមុខមាត់តួនាទី វាពិតជាមានសារ:សំខាន់ណាស់ចំពោះអ្នកមានញៀនរឿងទាំងអស់នោះ។ ប៉ុន្តែវាបែទៅជារឿងអត់សំខាន់ អត់បានការ ជារឿងគួរអោយធុនទ្រាន់ចំពោះមនុស្សដែលនឿយណាយនឹងជីវិត។ មានតែរឿងមនោសញ្ចេតនាតែមួយមុខគត់ដែលអាចធ្វើអោយបុគ្គលធុញថប់នឹងជីវិតញាប់ញ័របេះដូងបាន។ដូច្នេះដើម្បីលោតរួចផុតអន្ទាក់ដ៏មានប្រសិទ្ធភាពរបស់cppបានលុះត្រាតែអ្នកនោះជាមនុស្សពាល់ត្រូវថាជីវិតពិតជាទុក្ខ៕
14 hrs · Public
6:20 PM