loading...
-រស់មិនកើតទេ ស្រុកគេធ្វើម្ចាស់ យើងជាកញ្ជះ រស់ព្រោះគេអោយ សិទ្ធិនិអំណាច គេប្លន់អស់ហើយ ឱកូនខ្មែរអើយ យើងរស់ម្តេចទៅ។
-សទៅជាខ្មៅ ត្រូវទៅជាខុស មិនមានកំហុស គេចាប់ឆៅៗ ព្រាត់ប្រាសនិរាស ចោលឋានលំនៅ ក្នុងគុគណែននៅ ដោយជនត្រង់ស្លូត។
-ជាតិធ្លាប់រុងរឿង ឥឡូវសូន្យសុង ទាំងក្រៅទាំងក្នុង ធុំស្អុយគ្រាតគ្រោត រស់យ៉ាងម៉េចទៅ ពួនដុបគុម្ពោធ ទីណាអភិវឌ្ឍន៍ ទីនោះឈាមហូរ។
-រស់មិនបានទេ ឈឺណាស់ផ្សាណាស់ ទោះស្លាប់ត្រូវផ្លាស់ ទោះស្លាប់ប្តូរ យកសិទ្ធិអំណាច សាងពូជថ្លៃថ្នូរ ពូជពីអង្គរ តមកពូជជួង៕
2 hrs · Public
7:35 AM