loading...

មង្គល ៣៨ ប្រការ

ដកស្រង់ប្រែសម្រួលពី Oav Cago
បទពាក្យ៨
យោបល់អ្នកនិពន្ធ
នេះធម៌អនុវត្ត បរិស័ទប្រុសស្រី
បានយល់សេចក្តីគាថាព្រះបរម
ជាធម៌បដិបត្តិមិនមែនសូត្រផ្លុំ
មង្គលឧត្តមកើតដោយសាច់ការ។
ព្រះបរមសាស្តាត្រាស់ឲ្យយើងធ្វើ
មិនមែនទង្វើរបស់អាចារ្យ
បាយសីស្រោយទឹក ចងខ្សែគាថា
សូត្រមន្តសីមាមិនបានការទេ។
តុម្ហេហិ កិច្ចំ អាតាបំ
បដិបត្តិក្លាខ្លាំងកុំនៅទំនេរ
ខ្លួនអ្នកនេះហើយមិនមែនគេទេ
ចូរគិតរិះរេឲ្យបានហ្មត់ចត់ ។
អក្ខាតារោ តថាគតា
នេះជាគាថាព្រះសម្មាសម្ពុទ្ធ
តថាគតប្រាប់ផ្លូវឲ្យអ្នកចេញផុត
ពីមហាសមុទ្រទុក្ខអ្នកដើរខ្លួនឯង
11:07 PM