Veasna Khem
តើយើងនឹងរស់នៅយ៉ាងម៉េចទៅកើតនៅក្នុងសង្គមដ៏អយុត្តិធម៌នេះ? អាសូរឈាមរាស្រ្តដែលត្រូវអ្នកមានលុយមានអំណាចមានខ្នងមានប្រាជ្ញា ជិះជាន់សង្កត់សង្កិនបោកប្រាស់បឺតជញ្ជក់គ្រប់រូបភាព។ ខ្ញុំពិតជាឈឺចាប់ខ្លាំងហួសនឹងអធិប្បាយអោយអស់ណាស់ពេលបើកភ្នែកឡើងឃើញសង្គមដ៏ថោកទាបបែប នេះ។ ឱខ្មែរអើយតើនៅទាក់ទើសត្រង់ណាទៀតដែលអ្នកមិនព្រមងើបឡើងដើម្បីបោសសំអាតកំចាត់អំពើអាក្រក់ជួរជាតិនេះចេញពីសង្គមរបស់យើង។ បើខ្ញុំមិនធ្វើក៏គង់តែខ្ញុំត្រូវស្លាប់ដោយសារទ្រាំឈរមើលសង្គមតិរិឆ្ឆាន នេះមិនបានដែរ។ ខ្ញុំហៅខ្មែរអោយងើបឡើងមិនបានពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់តែទៅស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬទៅពួកសំងំរស់ក្នុងសភាព ស្ងប់ស្ងាត់ ជាមួយនឹងរបរកសិកម្មនៅតាមជនបទទេ។ តែមនសិកាជាមនុស្សរំលឹកខ្ញុំថាខ្ញុំមានការទទួលខុសត្រូវធំធេងណាស់ចំពោះប្រទេសមួយនេះ។ ខ្ញុំមិនអាចធ្វើតាមអារម្មណ៍ធុញថប់ដោយទំលាក់ចោលការទទួលខុសត្រូវចំពោះជាតិសាសន៍នេះចោលបានទេ។ ធុញនឹងពិភពលោកដ៏អាប់អួរនេះណាស់ ធ្លាប់បានស្រមៃថាបើពិភពលោកនេះដេកលក់ជារៀងរហូតមិនដឹងជាល្អយ៉ាងណាទេ៕
8 hrs · Edited · Public