បងប្អូនសង្កេតមើលទងម្រេចនេះមើល? វាមានទងបីទើបលូតលាស់ចេញពីប្រភពទងចាស់វាតែមួយ។តើហេតុអ្វីទៅជាបែបនេះ? ទងចាស់នេះពីមុនក៏ជាទងខ្ចីដែរ វាកំពុងលូតលាស់យ៉ាងល្អ
ស្រាប់តែមានសត្វចង្រៃមកស៊ីដាច់បណ្តូលលូត លាស់នោះបាត់ យើងយល់ថា ចប់ហើយម្រេចមួយទងដែលសត្វចង្រៃស៊ីត្រួយនេះប្រាកដជាលែងលូតលាស់ទៅមុខទៀតបានហើយព្រោះវាដាច់ត្រួយបាត់ទៅហើយ។ បន្ទាប់ពីដាច់ត្រួយហើយ ទងម្រេចដែលខ្ចីពណ៌លឿងបានប្រែទៅជាបៃតងចាស់ម្តងបន្តិចៗ ដើមម្រេចទាំងមូលក៏ប្រែជាបៃតងចាស់ក្រម៉ៅទៅៗ ដែលបង្ហាញពីម្រេចដែលមានសុខភាពល្អតែគ្មានការលូតលាស់បែងខ្នែងអ្វីទាំងអស់ តែមើលទៅដើមម្រេចទាំងមូលគ្មានបង្ហាញថាម្រេចនេះប្រែទៅជាខ្សោយអ្វីបន្តិចសោះក្រោយពីសត្វចង្រៃស៊ីដាចត្រួយមក ផ្ទុយទៅវិញបើយើងសង្កេតអោយច្បាស់លាស់ដើមម្រេចទាំងមូលមានពណ៌បៃតងចាស់ទៅៗហើយស្លឹកក៏កាន់តែក្រាស់ទៅដែលជាលក្ខណ:នៃការប្រុងប្រៀបចេញដំណើរសារជាថ្មីរបស់ដើមម្រេច។ នៅក្នុងសភាពប្រុងប្រៀបប្រហែលជា៣អាទិត្យ មិនគួរអោយជឿសោះពន្លកថ្មីបានចាប់បដិសន្ធិឡើង តែរឿងដ៏គួរអោយស្ងើចសរសើរនោះគឺ មានពន្លកម្រេចថ្មីដល់ទៅបីទងលូតចេញពីត្រួយម្រេចចាស់តែមួយដែលជាទងដាច់ត្រួយដោយសត្វចង្រៃស៊ីពីលើកមុននោះ។ម្តងនេះខុសពីលើកមុនទងម្រេចថ្មីទាំងបីទងមានលក្ខណ:ថ្លោសមាំជាងទងចាស់លើកមុន មានន័យថាទងម្រេចថ្មីនេះបានរៀបចំខ្លួនល្អជាទងចាស់របស់វាពីលើកមុនក្នុងលក្ខណ:ត្រៀមទប់ទល់នឹងសត្វល្អិតចង្រៃដែលធ្លាប់ស៊ីផ្តាច់ជីវិតត្រួយចាស់របស់វា។ ហេតុអ្វីក៏ក្លាយទៅជាបែបនេះ ព្រោះក្នុងខ្លួនម្រេចផ្ទាល់គ្រប់ផ្នែកទាំងអស់នៃកោសិការបស់ម្រេចបានធ្វើការយ៉ាងសកម្មតាមមុខនាទីរបស់វាដើម្បីនាំយកនូវការលូតលាស់ជាថ្មីនៃពូជជាម្រេចរបស់វា។ សត្រូវខាងក្រៅអាចធ្វើសក្មភាពបំផ្លាញម្រេចបាន តែម្រេចខ្លួនវាមិនដែលបំផ្លាញខ្លួនវាទេ គឺវាបានធ្វើការយ៉ាងសកម្មនិងស្វាហាប់ដើម្បីការចំរើនលូតលាស់នៃជាតិជាម្រេចរបស់វា។ ពូជ LDP ក៏ដូចគ្នា សត្រូវLDP តាមកំចាត់LDP គ្រប់មធ្យោបាយ ដើម្បីក្តិចត្រួយមិនអោយLDP លូតលាស់ សូមជូនដំណឹងថាបើឃើញពូជLDP ទ្រឹងនៅមួយកន្លែង នោះកុំយល់ច្រឡំថាLDP កំពុងរលំរលាយអោយសោះ អ្នកយល់ខុសហើយ ពូជLDP មិនដែលសុខចិត្តចុះចាញ់សភាវ:អាក្រក់ទេ បើឃើញពូជLDP ទ្រឹងនោះកំលាំងខាងក្នុងរបស់ពូជLDPកំពុងរៀបចំខ្លួនចេញដំណើរជាថ្មីហើយៗប្រាកដណាស់នឹងចេញដំណើរក្នុងភាពខ្លាំងខ្លានិងមាំទាំជាងមុន។ អ្នកនឹងឃើញយ៉ាងច្បាស់ក្នុងភាពជាក់ស្តែងនឹងភ្នែកអ្នកមិនខានឡើយ។ ឧទាហរណ៍ថ្មីៗនេះរឿងបិទកម្មវិធីវិទ្យុLPDរបស់យើង។ នេះហើយពូជLDP៕

42 mins · Public