វាចាស្រីម្នាក់: ខ្ញុំកែខ្លួន កែឥរិយាបទ កែទំលាប់ ឬកែសកម្មភាពរបស់ខ្ញុំ ព្រោះតែខ្ញុំបានមើលខ្លួនឯងទៅឃើញថា ខ្លួនខ្ញុំខុស តែដាច់ខាតខ្ញុំនឹងមិនកែខ្លួន ដើម្បីបំពេញចិត្តអ្នកដទៃឡើយ។ ខ្ញុំនឹងនៅតែជាខ្ញុំជានិច្ចនិរន្ត៍ បើអ្នកស្រឡាញ់ខ្ញុំ អ្នកត្រូវតែមើលអោយយល់ថាតើខ្ញុំជាអ្នកណា បន្ទាប់មក ដាច់ខាត អ្នកត្រូវតែអាចទទួលយកនូវភាពជាខ្ញុំ បើខ្ញុំទទួល បានលក្ខខណ្ឌនេះ ទើបខ្ញុំព្រមរស់នៅជាគូជីវិតនឹងអ្នក ហើយខ្ញុំសូមប្រាប់អ្នកថា ជីវិតរបស់ខ្ញុំគឺសំរាប់អ្នកឬអ្នកជាម្ចាស់លើជីវិតខ្ញុំ។ បើទុកជាអ្នកបានស្រឡាញ់ខ្ញុំដល់កំរិតណាក៏ដោយ តែបើអ្នកមិនបានមើលអោយឃើញភាពជាខ្ញុំ របស់ខ្ញុំទេ នោះអ្នកនៅតែមិនមែនជាមនុស្សដែលបេះដូងខ្ញុំត្រូវការដែរ ព្រោះខ្ញុំដឹងច្បាស់ថាអ្នកមិនបានអោយតំលៃនូវភាពជាខ្ញុំ របស់ខ្ញុំឡើយ។ ដូច្នេះពេលអ្នកស្រវាអោបរូបរាងកាយខ្ញុំ ចិត្តរបស់អ្នកមិនបានអោបខ្ញុំពិតប្រាកដឡើយ។ ក្នុងលក្ខខណ្ឌបែបនេះ ចិត្តរបស់ខ្ញុំ នៅតែមិនទាន់ត្រូវបានថ្នាក់ថ្នមអោយរួចផុតពីភាពឯកោរបស់ខ្ញុំឡើយ។ ក្នុងករណីនេះអ្នកមិនសក្តិសមជាគូជីវិតដែលខ្ញុំនឹងត្រូវអោយតំលៃ និងមិនមែនជាជនសក្តិសមទទួលបានក្តីស្រឡាញ់របស់ខ្ញុំឡើយ៕
loading...