ក្មេងស្រី១១ឆ្នាំសោះស្តាប់LDPយល់ ស្តាប់គ្មានលោះថ្ងៃទេ ពូចុះពីលើឡានភ្លាមនាងរត់មកអោបពូពេញទំហឹងកូនក្មេងហើយយំ ពាក្យនាងនិយាយមកកាន់ពូមុនគេបង្អស់គឺ ខ្ញុំនឹកពូណាស់ ម៉េចក៏ពូយូរម្លេះ
ក្រៅពីពាក្យនេះគឺយំមិនឈប់ អោបពូដូចខ្លាចបាត់ទៅណាអញ្ចឹង។ បន្ទាប់មកដែលធ្វើអោយពូរឹងខ្លួនមិនដឹងថាត្រូវធ្វើយ៉ាងម៉េចអោយសមនឹងសកម្មភាពរបស់ពួកគាត់នោះគឺ កម្មវិធីសំពះពូម្តងម្នាក់ទាំងស្រីទាំងប្រុស មានទាំងចាស់ជាងពូនិងក្មេងជាងពូ។ ពូសុំពួកគាត់កុំអោយធ្វើអញ្ចឹង តែគាត់ថាគាត់សុំពូដែរ ថាអោយពួកគាត់បានធ្វើអ្វីដែលពួកគាត់បានសច្ចាក្នុងចិត្តជាយូរមកហើយផង ពូមិនដឹងជានិយាយថាម៉េចកើត គ្នាច្រើននាក់ទៀត ម្តងម្នាក់ៗទំរាំតែចប់ពូរឹងខ្លួនណាស់។ មាន់ដែលគាត់ធ្វើម្ហូបគឺមានពង គាត់បំរុងគ្រប់មុខសំរាំងទុកតាំងពីពូបានសន្យាថាទៅលេងពួកគាត់ច្រើនមុខហូបមិនអស់។ បងប្រុសមា្នាក់គាត់មើលមុខពូហើយចេះតែគ្រវីក្បាល ច្រមុះគាត់ក្រហមរកលតែយំ មើលពូលែងៗ គ្រវីតែក្បាលទីបំផុតគាត់បានដកពីហោប៉ៅនូវលុយ៤០ម៉ឺនរៀលហុចមកអោយពូហើយយំឃុកៗដូចគេចាប់អង្រួន ពូចាប់ដៃគាត់យកលុយអោយគាត់វិញ គាត់បដិសេធដាច់ខាតមិនយកវិញទេ ពាក្យដែលគាត់និយាយមកកាន់ពូគឺ ខ្ញុំមើលមុខលោកប្អូនមិនបានទេ ខ្ញុំទប់ទឹកភ្នែកមិនបានទេពេលមើលមុខលោកប្អូន។ ពេលពូស្ទាបដៃគាត់ ម្ចាស់ថ្លៃអើយដៃរឹងគ្រើមៗដូចគល់ឈើ សបញ្ជាក់ថាគាត់មិនមែនជាអ្នកធូរធាទេ តែគាត់ហុចអោយពូ៤០ម៉ឺនរៀល។ បើនិយាយពីផ្ទះវិញ ខ្យល់ខ្លាំងប៉ឺងបាត់ តែចិត្តធំហួសពិពណ៌នា។កូនប្រុសគាត់និយាយមកកាន់ពូថា ខ្ញុំចេះតែគិតនឹងពុកខ្ញុំនិងបងប្អូនLDPយើងដទៃទៀត ថាតើត្រូវធ្វើម៉េចដើម្បីអោយពូបានមកនៅជិតពួកខ្ញុំអោយបានច្រើន ដូចអ្នកនៅសៀមរាប។ មានរឿងហួសពីការអាចយល់ចិត្តពួកគាត់ថាពួកគាត់លះបង់ដល់ម្លឹង ដែលពូសុំទោសពេលនេះពូនិយាយមិនបានទេ ចាំថ្ងៃក្រោយចាំពូប្រាប់ពីចិត្តអស្ចារ្យរបស់ពួកគាត់ដែលដឹងហើយពួកយើងត្រូវតែយំ ពូស្មានមិនដល់ថាចិត្តពួកគាត់អស្ចារ្យបែបនេះចំពោះជាតិមាតុភូមិយើង។ គ្រួសារយើងពិតជាគ្រួសារគំរូសំរាប់ភពផែនដីនេះ រស់នៅក្នុងភាពកក់ក្តៅណាស់ មានគ្រួសារបែបនេះ។ ទោះពូខំរៀបរាប់យ៉ាងណាក៏មិនអស់ដូចដែលទឹកចិត្តគាត់មានចំពោះចលនាLDPយើងដែរ ថ្ងៃក្រោយសមាជិកLDP នឹងបានដឹងពីទំហំទឹកចិត្តពួកគាត់ចំពោះចលនាLDP យើង មិនខាន អ្នកទាំងអស់គ្នានឹងហូរទឹកភ្នែក។ស្លេះពីរឿងនេះបន្តិចចុះ ពូក៏ត្រលប់មកភ្នំពេញវិញដោយនាំយកមកនូវអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានទេក្នុងជីវិតនេះ។ កំពុងតែគិតពីរឿងនេះ ស្រាប់តែទូស័ព្ទពូរោទិ៍ឡើង អ្នកយល់LDPទូរស័ព្ទមកពីក្នុងគុក ទើបតែអាយុជាង២០ឆ្នាំបន្តិច ហើយត្រូវជាប់គុកជាង៣០ឆ្នាំ និយាយថាអរគុណពូណាស់ រៀបរាប់ពាក្យក្មេងប្រុសនោះមិនអស់ទេ តែពាក្យចុងក្រោយដែលវានិយាយមកកាន់ពូគឺ ក្នុងជីវិតជាតិនេះខ្ញុំត្រូវតែរកវិធី ណាដើម្បីថ្វាយបង្គំពូអោយបានម្តងអោយទាល់តែបានណាពូ បើខ្ញុំបានស្តាប់ពូមុនមានរឿងម្លេះខ្ញុំមិនគិតខ្លីរហូតដល់ជាប់គុកទេ តែសំណាងដែរដែលខ្ញុំជាប់គុកទើបមានឱកាសបានស្តាប់ពូ បើគ្មានរឿងម្លេះជីវិតខ្ញុំរកផ្លូវត្រូវមិនឃើញទេ។ នៅក្នុងគុកខ្ញុំបានពន្យល់បានពួកគេយល់ពីLDP ៦នាក់ដែរពូ។ យប់ៗខ្ញុំតែងតែលួចទូស័ព្ទធ្វើជាច្រលំលេខគេ ដើម្បីបានឱកាសពន្យល់គេពីLDP អ្នកខ្លះគេជេរខ្ញុំ មានអ្នកខ្លះខ្ញុំបានពន្យល់គេអោយយល់LDPបានសំរេចពូ ខ្ញុំប្រាប់គេអោយស្តាប់ពូបន្ថែម ខ្ញុំតែតែធ្វើការងារនេះជាប្រចាំ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំនៅក្នុងគុកហើយនៅតែអាធ្វើការងារជួយLDP បានទៀតពូ។ចប់ពីក្មេងក្នុងគុកស្មានថាបានសំរាកខ្លះ មិនចប់រឿងសោះ ភ្លាមនោះមានDoctor ម្នាក់ជាអ្នកយល់ពីLDP បានmessage មកFacebook ពូ ហើយប្រាប់ថាមានក្មេងប្រុសម្នាក់អាយុប្រហែលជាង២០ឆ្នាំបន្តិច កំពុងឈឺធ្ងន់ប្រហែលជាដំណាក់ការចុងក្រោយនៃជីវិតគេហើយ Doctor ប្រាប់ថាក្មេងនោះយល់ពីLDP ហើយចេះតែនិយាយថា ចង់ឃើញមុខពូម្តងមុននឹងស្លាប់ តែពេលម្តាយវាសុំលេខទូស័ព្ទពូពីវាដើម្បី Call មកពូ ក្មេងនោះវាមិនអោយ ដោយប្រាប់ម៉ែវាថា ពូរវល់ណាស់កុំរំខានពូណាម៉ែ។ ម៉ែវាសុំលេខនោះជាច្រើនថ្ងៃហើយតែវាមិនព្រមអោយសោះ។ ពេលDoctor ម្នាក់ដែលកំពុងព្យាបាលវាដឹងរឿងនេះ ហើយដោយគាត់ក៏ជាអ្នកយល់LDPដែរ ហើយគាត់ធ្លាប់មកស្នាក់ការLDPយើងញឹកញាប់ដែរ គាត់ក៏ប្រាប់រឿងនេះដល់ពូតាម Facebook ។ ពូមិនដាច់ចិត្តសោះ។ពេលDoctor នោះប្រាប់ពូៗមកដល់ម្តុំទឹកថ្លាហើយ ជិតដល់ភ្នំពេញហើយ ពិតជាអស់កំលាំងណាស់ ម៉ោងល្ងាចណាស់ហើយគឺម៉ោងជាង៦ល្ងាចហើយ។ ថ្ងៃនេះងើបតាំងពីម៉ោង៥ព្រឹកដើម្បីទៅកំពតជួបបងប្អូនLDPយើងអោយបានយូរបន្តិច ឥឡូវចង់សំរាកបន្តិច តែត្រូវប្តូរចិត្តទៅជួប ក្មួយនោះនៅពេទ្យជាចុងក្រោយនៃជីវិតរបស់គេសិនចុះ។ ទៅដល់ពេទ្យម៉ោងជិត៨យប់ហើយ។ គ្រាន់តែពូទៅដល់ ឃើញមុខពូភ្លាម លូក ដៃមកចាំទទួលការទៅដល់របស់ពូភ្លាម ចាប់ដៃពូមិនលែងសោះ ខំនិយាយទាំងរឹងបំពង់ក សំលេងចេញមកឡុលពិបាកស្តាប់ណាស់ ពូចាំខ្ញុំទេ ខ្ញុំគឺធ្លាប់ទូរស័ព្ទចូលកម្មវិធីដែលពូផ្សាយផ្ទាល់នៅបន្ទាយមានជ័យ ពូចាំឬអត់ នៅចុងបញ្ចប់ខ្ញុំនិយាយថាខ្ញុំស្រឡាញ់ពូនោះអី ពូរកនឹកបន្តិចទើបនឹកឃើញព្រោះទើបតែកន្លងទៅថ្មីៗនេះដែរ កាន់ដៃពូមិនលែងទេ ដំបៅពេញខ្លួន ស្ទើរគ្មានសាច់ល្អត្រង់ណាសោះ កន្លែងខ្លះមានខ្ទុះហៀរចេញមក ស្មារតីរឹងណាស់ អត់មានយំយែកឬបង្ហាញពីការស្តាយស្រណោះជីវិតអ្វីសោះ នៅប្រឹងនិយាយប្រាប់ពូតាំងពីពេលវេលាដែលវាស្តាប់LDPយល់ វាឈ្លោះនឹងអ្នកភូមិដើម្បីការពារLDP ពូពិតជាមិនចង់អោយវានិយាយទេព្រោះដង្ហើមវាញាប់ណាស់ដៃពូដាក់លើទ្រូងវា បេះដូងវាលោកញាប់ហើយខ្លាំងដង្ហក់ស្ទើរតែលោតបេះដូងនោះចេញមកក្រៅ ពូហាមមិនវានិយាយទេតែវាមិនព្រម ភ្នែកវាល្អក់ណាស់ជួន បិទជួនបើកបែបមនុស្សរវើរវាយ តែពេលវាធ្មេចបន្តិចរួចបើកវិញគឺខំនិយាយមិនឈប់ហើយអត់វង្វេងបន្តិចសោះ ពូកុំប្រកាន់ខ្ញុំណាពូ ព្រោះភ្នែកខ្ញុំមើលពូមិនច្បាស់ទេពូ។ អូម្ចាស់ថ្លៃខ្ញុំអួលណែនដើម កភ្លាមពេលឮពាក្យនេះ។ ពូខ្ញុំមិនដែលបានឃើញមុខពូទេខ្ញុំឮតែសំលេងពូ ពូមានគុណលើខ្ញុំណាស់។ ក្មួយអើយឈប់និយាយទៅដង្ហក់យ៉ាងនេះ ថែមទាំងរឹងអណ្តាតផង ក្មួយខំសំរាកយកកំលាំងទៅ។ និយាយពិបាកស្តាប់ណាស់ តែវាឈប់តែមួយភ្លែតនិយាយទៀតហើយ អត់មាននិយាយពីទុក្ខរបស់វាសូម្បីតែមួយម៉ាត់តាំងពីពូទៅដល់រហូតត្រលប់មកវិញ និយាយតែពីLDP ហើយក៏អត់មាន យំអីបន្តិចសោះ បើកុំតែវានិយាយមិនច្បាស់ព្រោះបបូរមាត់សុទ្ធតែខ្ទុះ ហៀរទឹកមាត់មកក៏ខ្ទុះហើយគ្រាន់តែស្តោះក៏រឹង កអត់ស្តោះបាន ដែរ កុំអីមិនដឹងថាជាសំដីមនុស្សឈឺធ្ងន់ទេ។ បំណាច់តែគ្នាចង់កាន់ដៃពូហើយ ពូទុកអោយវាអោបអោយអស់ចិត្តចុះ ពូមិនដឹងថាយ៉ាងម៉េចទេជំងឺនេះតែឃើញពេទ្យទាំងអស់សុទ្ធតែពាក់ស្រោមដៃ ប្រហែលជាអនាម័យរបស់ពេទ្យក៏មិនដឹង។ ម្តាយវាបានបន្ថែមថាវាចូលលុយLDPមិនដែលខានទេ ខ្ញុំក្រណាស់តែដោយអាណិតកូនដែលសុំលុយចូលទិញវិទ្យុ១៥ដុល្លា ខ្ញុំអោយវាភ្លាម។ គាត់ថាវានិយាយទៀតថា ម៉ែមិនបាច់ចំណាយលុយមើលខ្ញុំទៀតទេ ម៉ែក្រណាស់ បើខ្ញុំស្លាប់ទៅម៉ែដុតសពខ្ញុំចោល ទៅបានហើយៗ ម៉ែកុំចូលរួមនឹងLDP អោយសោះបើម៉ែមិនយល់ពីLDP។មើលទៅមីងជាម្តាយអត់យល់LDPទេ។ វាចេះតែដេញពូថាពូទៅវិញចុះពូហត់នឿយណាស់មកប៉ុណ្ណឹងបានហើយពូ ខ្ញុំសប្បាយចិត្តណាស់បានជួបពូ ពូទៅវិញចុះពូ។ ខ្ញុំបានលើកទឹកចិត្តវាថាក្មួយមិនអីទេ ក្មួយត្រូវជឿលើកំលាំងទឹកចិត្តដែលជឿជាក់ បើក្មួយជឿមាំលើកំលាំងនៃក្តីសង្ឃឹម ចិត្តនោះវាអាចជួយជំងឺក្មួយបាន។វាងក់ក្បាល។ ពូប្រាប់វាថាពូនៅលេងនឹងក្មួយបន្តិចទៀតពូមិនងាយបានមកទេ។ ចុងក្រោយពេលពូរៀបនឹងចេញមក ពូបានអោយលុយទៅម្តាយវា៥០០ដុល្លា។ វាក្រលេកឃើញភ្លាម លើកដៃរា ហើយរើយ៉ាងខ្លាំង ស្រែកឡុលថា ពូខ្ញុំមិនយកទេពូ ពូកុំអោយលុយខ្ញុំពូ ខ្ញុំមិនយកទេពូ។ ក្មួយ ពូមិនអោយក្មួយទេពូអោយម្តាយក្មួយតើ។ ម៉ែកុំយកលុយពូម៉ែ ម៉ែអោយលុយពូវិញទៅម៉ែ។ មីងគាត់ប្រុងហុចមកអោយពូវិញ។ ខ្ញុំកាន់ដៃវាប្រាប់វាថា ក្មួយលុយប៉ុណ្ណឹងមិនច្រើនទេពូនៅសល់ទៀត ពូមិនខ្វះខាតទេលុយប៉ណ្ណឹងនោះ តែគ្រួសារក្មួយត្រូវការវាចាំបាច់ណាស់។ សំលេងដែលធ្វើអោយខ្ញុំរំជួលចិត្តខ្លាំងមែនទែននោះគឺ ពូអើយ ដូចចាក់ខ្ញុំមួយដាវអញ្ចឹង ខ្ញុំឈឺណាស់ពូ អាណិតខ្ញុំពូយកលុយនោះវិញទៅ ហើយវាយំ។ តាំងពីខ្ញុំទៅមកដល់ពេលនេះទើបតែពេលនេះទេដែលខ្ញុំឃើញវាយំ។ ពូអើយ ដូចពូចាក់ខ្ញុំមួយដាវអញ្ចឹង ខ្ញុំឈឺណាស់ពូៗយកលុយនេះវិញទៅ វាទន្ទេញតែពាក្យហ្នឹងជាមួយនឹងទឹកភ្នែក។ម្តាយវាប្រាប់ថាវាមិនដេកសោះប្រហែល១៥ថ្ងៃហើយ។ពេទ្យថាភ្នែកវានេះអាចមានបញ្ហាហើយព្រោះបើករហូត ដោយត្របកភ្នែកវាខើចឡើងលើទោះប្រឹងបិទក៏មិនជិតដែរ អញ្ចឹងភ្នែកនោះស្ងួត។ មីងជាម្តាយបន្តក់ថ្នាំផ្សើមភ្នែកវារហូត។ ពូនិយាយថា ក្មួយគិតតែពីខ្លួនឯង ក្មួយយកលុយនេះក្មួយមានអារម្មណ៍ឈឺណាស់ដូចពូចាក់ក្មួយមួយដាវ តែក្មួយមានយល់ពីអារម្មណ៍ពូទេ ពូចង់អោយក្មួយតែក្មួយមិនយក ពូក៏ឈឺចាប់ដូចក្មួយចាក់ពូមួយដាវដែរ។ វាដាក់ខ្លួនចុះលែងចំកោងខ្លួនខំបិទភ្នែកដែលពេទ្យប្រាប់ថាជំងឺនេះវារឹងទាំងអស់ទាំងត្របកភ្នែកក៏បិទមិនជិត ហើយថែមទាំងភ្នែកក៏មានខ្ទុះទៀត។ វាគិតតែពីយំហើយទ្រូងវាដង្ហក់ជាងមុនទៅទៀត។ខ្ញុំចាកចេញមកទាំងខួរក្បាលនិងបេះដូងខាប់ដោយគិតច្រើនពេក។ ស្ទើរពេញមួយយប់ រឿងរ៉ាវពេញមួយថ្ងៃនេះធ្វើអោយខ្ញុំដេកមិនលក់សោះ ព្រឹកឡើងត្រូវទៅធ្វើវេទិកាទៀត។ នេះជារសជាតិជីវិត៕

Yean Norea added 18 new photos.
ទៅមើលដីនៅកំពត បានជួបអ្នកស្ដាប់យល់LDPមួយពូជ តាំង២ក្មេងៗ រហូតដល់ចាស់ ជាពិសេសក្មេងស្រីម្នាក់ ដែលរត់មកអោបបង វាសនា ហើយយំយ៉ាងយូរ ចង់បញ្ជាក់ថានេះពិតជាការយល់យ៉ាងសុីជំរៅរបស់ ក្មេងម្នាក់នេះ ហើយនេះគឺពិតជាគ្រួសារដ៏មាន សុភមង្គលបំផុតក្នុងចំណោមគ្រួសារដែលខ្ញុំធ្លាប់ ជួបប្រទះកន្លងមក វាពិតជាមានភាពសប្បាយរីករាយ ខ្លាំងណាស់នៅពេលបានជួបពួកគាត់។ — with Veasna Khem.
2 hrs · Edited · Public