គណបក្សប្រជាជនជាក្រុមមនុស្សដែលលើកទឹកចិត្តអោយមនុស្សធ្វើអំពើអាក្រក់។ ចំពោះគណបក្សសង្រ្គោះជាតិ ជាគណបក្សដែលជាហេតុនាំអោយមនុស្សដែលចង់ធ្វើល្អហើយ
ក្តៅក្រហាយត្រលប់មកធ្វើអំពើអាក្រក់វិញ។ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាគណបក្សដែលលើកទឹកចិត្ត ជំរុញទឹកចិត្តអោយមនុស្សធ្វើល្អផងនិងជាសម្ពាធអោយមនុស្សអាក្រក់សំងំភាពអាក្រក់និងរៀន
ក្តៅក្រហាយត្រលប់មកធ្វើអំពើអាក្រក់វិញ។ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាគណបក្សដែលលើកទឹកចិត្ត ជំរុញទឹកចិត្តអោយមនុស្សធ្វើល្អផងនិងជាសម្ពាធអោយមនុស្សអាក្រក់សំងំភាពអាក្រក់និងរៀន
ធ្វើល្អនឹងគេផង។ មនុស្សណាក៏ដោយអោយតែត្រូវបានCPPទាញអោយចូលទៅជាមួយក្រុមគេ គឺគេយកតួនាទី លុយកាក់មកទាក់ទាញ មកបង្ហាញដើម្បីអោយបុគ្គលដែលគេកំពុងទាក់ទាញនោះ រំភើបចិត្តនឹងប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ។ ចាំមើលចុះបើបុគ្គលនោះត្រូវបានគេទាក់យកទៅហើយ ត្រូវតែរៀនប្រព្រឹត្តិអំពើអាក្រក់ជាមួយគេឬ យ៉ាងហោចណាស់ក៏ត្រូវស្ងាត់ស្ងៀមចំពោះអំពើអាក្រក់ទាំងឡាយក្នុងសង្គមដែលគេបានមើល
ឃើញនោះដែរ។ នោះគឺជាការលើកទឹកចិត្តអោយមនុស្សធ្វើអំពើអាក្រក់។ ចំណែកគណបក្សសង្គ្រោះជាតិ សារជាតិរបស់គណបក្សនេះគឺកេងចំណេញ និងឆ្លៀតឱកាស។ អំពើបែបនេះវាមានផលអវិជ្ជមានខ្លាំងណាស់ចំពោះមនុស្សដែលខំធ្វើល្អហើយ ដល់តែឃើញគណបក្សCNRP ឆ្លៀតឱកាសក៏ក្តៅក្រហាយ មិនចង់ធ្វើល្អ ព្រោះបើធ្វើល្អទៅវាចំណេញនយោបាយដល់CNRP ឬក៏ទ្រាំមិនបាននឹងខ្លួនកែលំអហើយ CNRP នៅតែកេងចំណេញពេក ក៏លែងខ្វល់ ចង់ទៅជាស្អីក៏ទៅៗ។ នេះជាអំពើដែលជាហេតុអោយមនុស្សដែលចង់ធ្វើល្អហើយ ងាកមកធ្វើអាក្រក់វិញ។ ចំនែកLDP យើងឃើញស្រាប់ហើយ មានមនុស្សខ្លះមិនទាន់ល្អប៉ុន្មានទេ តែដោយខ្លាចឥទ្ធិពលមនុស្សល្អដែលនៅជុំវិញខ្លួន ឬចង់បានឈ្មោះជាមនុស្សល្អដែរ គេក៏ខំប្រឹងធ្វើល្អ ហើយចំពោះមនុស្សអាក្រក់វិញ LDPជាសម្ពាធមួយយ៉ាងខ្លាំងអោយគេមិនសូវស្រួលខ្លួនក្នុងការបញ្ចេញអំពើអាក្រក់របស់គេ