ដំបូងយើងត្រូវទទួលស្គាស់ភាពជាក់ស្តែងដែលសង្គមយើងកំពុងតែស្ថិតនៅជាមុនសិន។ ជាក់ស្តែងសង្គមរបស់ពួកយើងកំពុងត្រូវត្រួតត្រាដោយអំណាចប្រមូលផ្តុំ។
សិទ្ធិរបស់ពួកយើងដែលត្រូវធានាដោយច្បាប់និងរដ្ឋធម្មនុញ្ញ ពួកយើងមិនអាចអនុវត្តបានទេ នេះជាភាពជាក់ស្តែង ដែលយើងទាំងអស់គ្នាត្រូវតែព្រមទទទួលស្គាល់។ ដូច្នេះក្នុងកាលទេស:នេះពួកយើងមិនត្រូវទាមទារនូវការប្រើសិទ្ធិសេរីភាពទាំងនោះទេ តែត្រូវតែខំអោយអស់លទ្ធភាពដើម្បីពន្យល់ប្រាប់ពលម្ចាស់ប្រទេសអោយទទួលស្គាល់ថា បើមិនផ្លាស់ប្តូរប្រព័ន្ធប្រមូលផ្តុំអំណាចនេះចោលទេ យើងមិនអាចប្រើសិទ្ធិដែលធានាដោយច្បាប់បានទេ ហើយអ្វីៗដែលនឹងត្រូវបានជាប្រយោជន៍ស្របច្បាប់របស់ពួកយើង វាស្រេចតែទៅលើការផ្តល់អោយរបស់អ្នកប្រមូលផ្តុំអំណាចតែប៉ុណ្ណោះ ផលប្រយោជន៍របស់ពួកយើងមិនត្រូវបានធានាពេញទំហឹងដោយសារច្បាប់ឡើយ។ កាលណាពលរដ្ឋយល់ស្របនឹងទស្សន:នេះកាន់តែច្រើនទៅៗគាត់នឹងបោះឆ្នោតប្រឆាំងនឹងអំណាចប្រមូលផ្តុំនេះ ហើយនឹងជ្រើសយកប្រព័ន្ធបំបែកអំណាច ដើម្បីជាវិធានការដោះស្រាយវិបត្តិនៃប្រព័ន្ធប្រមូលផ្តុំអំណាចនេះ។ គ្មានផ្លូវណាផ្សេងពីផ្លូវនេះទេ ដើម្បើនាំពួកយើងទាំងអស់គ្នាចេញពីបញ្ហាដែលពួកយើងកំពុងជួបប្រទះសព្វថ្ងៃនេះ។ បើពលរដ្ឋមិនយល់ស្របនឹងគំនិតនេះ គាត់នៅតែគាំទ្រអំណាចប្រមូលផ្តុំ ឬគិតត្រឹមតែចង់ប្តូរមនុស្ស ដោយយល់ថាប្រព័ន្ធធានាការអនុវត្តន៍ច្បាប់មិនសំខាន់ទេ នោះជាសិទ្ធិសំរេចចិត្តក្នុងភាពជាម្ចាស់ប្រទេសរបស់ពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហើយ។ ខ្ញុំរកនឹកមិនឃើញថាមានផ្លូវផ្សេងក្រៅពីផ្លូវនេះឡើយ។ ដំណោះស្រាយនៃវិបត្តិសង្គមខ្មែរមិនស្ថិតលើដៃអ្នកណាផ្សេងក្រៅពីពលរដ្ឋខ្មែរខ្លួនឯងឡើយ៕