Comment ពូវាសនា អំពីការរៀនសូត្រ និងការកែកំហុស។
ការមិនខំរៀនសូត្ររបស់កូនៗវាជាកំហុសមួយរបស់កូនៗ ដែលចាំបាច់ត្រូវពន្យល់ក្មេងអោយយល់ពីកំហុសនោះ ពន្យល់ពីផលអវិជ្ជមាននៃការមិនខំរៀនសូត្រ និងប្រយោជន៍
នៃការរៀនសូត្រ ប៉ុន្តែម្តាយឳពុកខ្លះចង់អោយកូនខំរៀន ដោយយកសំពាធឬសន្យាផ្តល់
ជាកាដូ អ្វីមួយដើម្បីអោយកូនប្រឹងរៀន។ មិនមានប្រសិទ្ធភាពដូចការដែលកូនបាន
យល់ពីផលអាក្រក់នៃភាពល្ងង់និងប្រយោជន៍នៃការចេះឡើយ។ ត្រូវប្រឹងរៀនព្រោះយល់ថា
មិនរៀនជាកំហុស កុំព្រោះតែចង់បានអ្វីមួយរួចកែតំរូវកំហុសនោះ។ អ្នកខ្លះប្តីមិនស្មោះត្រង់ ក៏យកទ្រព្យសម្បត្តិដែលខ្លួនមានជាងមនុស្សប្រុសនោះមកធ្វើសំពាធលើប្រុសនោះដើម្បី
អោយមនុស្សប្រុសនោះត្រង់នឹងខ្លួន តែគេភ្លេចគិតថា សេចក្តីស្មោះត្រង់មិនអាចទិញបានទេ។ ត្រូវអោយមនុស្សប្រុសនោះយល់ថាមិនស្មោះត្រង់វាជាកំហុសមួយ ហើយការស្មោះត្រង់វាជា
តំលៃផ្ទាល់របស់មនុស្សប្រុសនោះ។ មិនត្រូវយកអ្វីមួយមកគាបមនុស្សប្រុសនោះអោយ
ស្មោះត្រង់ទេ ព្រោះធាតុពិតខាងក្នុងបុគ្គលនោះនៅតែមិនស្មោះដដែលតែដោយចង់បានឬខ្លាច
អ្វីមួយក៏ប្រឹងត្រង់ខាងក្រៅទៅ តែចិត្តខាងក្នុងនៅតែដដែល។ក្នុងជីវិតរស់នៅ មានឧទាហរណ៍
រាប់មិនអស់ក្នុងទំរង់បែបនេះ។សរុបមកគឺថា ត្រូវកែតំរូវពេលដែលយល់ថានោះជាកំហុស តែមិនត្រូវកែតំរូវព្រោះតែរឿងអ្វីផ្សេងក្រៅពីមើលឃើញថានោះជាកំហុសឡើយ៕