loading...

ប្រវត្តិ លោក Gottfried Wilhelm von Leibniz

Gottfried Wilhelm ជាអ្នកគណិតសាស្ត្រ និងទស្សនវិទូដ៏មហិមា ។
លោកជាជនជាតិអាល្លឺម៉ង់ កើតចេញពីត្រកូលបញ្ញាវ័ន្តអ្នកក្រ ។
តាំងពីនៅតូចម្ល៉េះ Leibniz បានទទួលការបំប៉នយ៉ាងយកចិត្តទុកដាក់
ពីឪពុក ចំពោះទេព្យកោសល្យធម្មជាតិរបស់ខ្លួន ។ ម្តាយរបស់ Leibniz
ជាស្ត្រីមួយរូបដ៏ឈ្លាសវៃ ចេះច្រើនភាសា ។ នោះជាចំណែកមួយ
 ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ទេព្យកោសល្យ និង ចរិយា
សម្បត្តិរបស់អ្នកប្រាជ្ញយើងដែរ ។

តាំងពីវ័យ ១២ឆ្នាំ មកម្ល៉េះ Leibniz បានរៀនដោយខ្លួនឯង ហើយយល់យ៉ាងជ្រៅជ្រះបណ្តាវណ្ណកម្ម
បូរាណ ។  ពេលនោះ Leibniz ក៏ចាប់ផ្តើមនឹកប៉ុនប៉ងប្រាថ្នារុករកនូវអាថ៌កំបាំងទាំងឡាយ
ក្នុងធម្មជាតិ ។ អាយុបាន ១៤ឆ្នាំ កុមារ Leibniz ត្រូវបានទទួលអោយចូលរៀននៅមហាវិទ្យាល័យ
ឡិបសុិច ។ ក្នុងពេលសិក្សានេះ Leibniz បានបង្ហាញអោយឃើញនូវបញ្ញាដ៏ឆ្នើម ហើយចាប់ផ្តើមធ្វើ
ការស្រាវជ្រាវបង្កើតនូវសំណង់គណិតសាស្ត្រនានា ។

ពលិកម្មដ៏សំខាន់បំផុតរបស់ Leibniz គឺស្ថិតក្នុងវិស័យផលគុណ និង ផលចែក ។ Leibniz រួមនិង
Newton ត្រូវបានគេចាត់ទុកជាអ្នកបង្កើតនូវក្បួននិពន្ធផលគុណ ។ ទន្ទឹមនោះ លោកជាទស្សនវិទូ
មួយដ៏ល្បីល្បាញ ។

ដំណើរផ្សងព្រេងក្នុងបណ្តា ......ទូសៀវភៅ
ថ្ងៃមួយ លោក ហ្វីដ្រីត Leibniz ដែលជាឪពុកបានប្រទះឃើញកូនប្រុសរបស់លោក ដែលទើបមាន
អាយុ ១០ឆ្នាំ លួចចូលក្នុងបណ្ណាល័យនៅពេលដែលលោកមិននៅ ។ លោករឹតតែស្រឡាំងកាំង
ខ្លាំងថែមទៀត ពេលដែលឃើញសៀវភៅ ដែលកូនលោកអាន "មិនមែនរឿងព្រេងអុីតាលី" ឬ
"មួយពាន់មួយយប់" ឡើយ តែបែរជាសៀវភៅវណ្ណកម្មរបស់ផ្លាតុង អារីស្តូត និងសុីសេរ៉ូនទៅវិញ។

- ព្រះអើយ ! ធ្វើម្តេចកូនឯងយល់បាននូវបញ្ហាដ៏ខ្លាំងកំពូល ដែលនិយាយនៅក្នុងសៀវភៅទាំង
នោះ ?
កុមារហាក់ភ្ញាក់ខ្លួនពីដំណេកក៏ងើបមុខឡើង
- ខ្លាំងពូកែ ឬ ? ទេមិនមែនទេពុក ផ្ទុយមកវិញ ... កូននឹកថា កូនកំពុងធ្វើើដំណើរផ្សងព្រេងក្នុងព្រៃ
ដែលពេញទៅដោយ​បុប្ផាក្រអូប និងវាលស្មៅស្អាតចំឡែក ....
ឪពុកកុមារកាន់តែភ័ន្តភាំង ។ លោកបានរៀបរាប់រឿងនោះប្រាប់ភរិយា :
- ម៉ែវាអ្ហា ! កូនយើងនឹងធ្វើបាននូរឿងដ៏អស្ចារ្យមិនខាន់ឡើយ ។

ល្បែង កំសាន្តរបស់អ្នកប្រាជ្ញ
ពេលដែលបានក្លាយទៅជាបណ្ឌិតនីតិសាស្ត្រ និងជាអ្នកគណិតសាស្ត្រដ៏ល្បីល្បាញទៅហើយ
នោះ Leibniz នៅតែចូលចិត្តការប្រឡែងលេង .... ។ កាលនៅជំនាន់នោះ កំពុងមានការរីកចំរើនលើ
វិទ្យាសាស្ត្រអាថ៌កំបាំងមួយ គឺការធ្វើមាសក្លែងក្លាយ ។  បណ្តាវិទ្យាសាស្ត្រពាក់ផ្លាកបន្លំនេះ បាន
បង្កើតអោយមាន "សមាគមអ្នកធ្វើមាសក្លែងក្លាយ"  ដែលបុិនខាងការធ្វើប្រឌិតនូវរឿងចម្លែកៗ
ដូចជាគេថា គេអាចរកបាននូវទឹកមន្តម្យ៉ាង ដែលសំរក់ទៅលើផ្ទាំងសិលាអោយប្រែក្លាយទៅជា
មាសបាន ។

មានម្តងនោះ ពេលធ្វើដំណើរឆ្លងកាត់នូយយរ៉ូមបែ Leibniz បានសរសេរលិខិតមួយច្បាប់ផ្ញើរអោយ
សមាគមនេះ ដែលពេញទៅដោយឃ្លាឃ្លោងគ្មានខ្លឹមសារ ហើយជាពាក្យសំងាត់ ដែលពុំមាន
នរណាយល់បានក្នុងគោលបំណងប្រឡែងលេងតែប៉ុណ្ណោះ ។ តែជាការស្មានមិនដល់ ប៉ុន្មានថ្ងៃ
ក្រោយមកលោកក៏បានទទួលលិខិតឆ្លើយតបថា :
សមាគមយើងខ្ញុំសូមវាយតម្លៃខ្ពស់នូវសតិអារម្មណ៍ដ៏កំពូល និង វិជ្ជាដ៏ជ្រៅជ្រះក្នុងនិក្ខេបបទរបស់
លោក ផ្ញើរមកយើងខ្ញុំ ។ សមាគមយើងខ្ញុំសម្រេចបំពាក់ជួន លោកនូវរង្វាន់កិត្តិយល ដែលទុក
សម្រាប់សមាជិតសមាគម ដែលមានស្នាដៃឆ្នើមបំផុត​ ។

ការអោនលំទោនរបស់អ្នកប្រាជ្ញ
នៅពេលដែលអោយបោះពុម្ពផ្សាយសំណង់ស្តីពីគណនាអនុគមន៍ "Caleul differentiel" Leibniz
បានបង្កអោយមានការជជែកដេញដោយគ្នាយ៉ាងខ្លាំង​ ក្នុងមជ្ឈដ្ឋានអ្នកប្រាជ្ញ ។ នរណាជាអ្នករក
ឃើញ ? Newton ឬ ​Leibniz ? ក្នុងសម័យប្រជុំចំហមួយ អ្នកប្រាជ្ញរបស់យើងបានថ្លៃងមតិរបស់ខ្លួន
ដោយត្រង់ៗថា :
- ហេតុដូចម្តេច ចាំបាច់ដាក់បញ្ហាចោទយ៉ាងនេះទៅវិញ ? ចំពោះខ្លួនខ្ញុំ គឺមានតែការកំបិុចកំប៉ុក
ប៉ុណ្ណោះ ។ ចំណែក Newton គឺជាមហាសាគរដ៏ល្លឺងល្វើយនៃទេព្យកោសល្យ ។
ទុកជាយ៉ាងនេះក្តី គេនៅតែចាត់ទុក Leibniz ជាអ្នកបានបង្កើតចេញនូវជំរឿន "Progression" និង
វិធីគណិតសាស្ត្រ ។ 

កុំវាយតម្លៃមនុស្សតែរូបភាពខាងក្រៅ
Leibniz មានរបៀបរស់នៅយ៉ាងសាមញ្ញ ។ លោកច្រើនតែចេញចូលទៅមកបណ្ណាគារ តៀមកាហ្វេ
រាប់អានលេងសើច នឹងជនទាំងឡាយ ។
ថ្ងៃមួយនោះនៅបារីស Leibniz បានចូលទៅបណ្ណាគារធំមួយក្នុងបំណងរកទិញសៀវភៅទស្សនវិជ្ជា
ដ៏មានតម្លៃមួយ ។ លោកបានរកឃើញសៀវភៅនោះ ។ ក៏ប៉ុន្តែពេលដែលលោកសួរតម្លៃ ដើម្បីទិញ
ម្ចាស់បណ្ណាគារសម្តែងអាកប្បកិរិយាងឿងឆ្ងល់ :
- សូមលោកពិនិត្យសៀវភៅនេះវិញមើល តើលោកពិតជាត្រូវការវាមែន ឬយ៉ាងណា ? ខ្ញុំយល់ថា ...

ម្ចាស់បណ្ណាគារនិយាយមិនទាន់ចប់ឃ្លាស្រួលបួលផង ជាការចៃដន្យល្អមួយ អ្នកនិពន្ធសៀវភៅ
នេះ ដែលជាអ្នកប្រាជ្ញម្នាក់នៅប៉ារីសក៏ដើរចូលមកបណ្ណាគារនេះដែរ ។
ក្រឡេកឃើញ Leibniz ភ្លាម គាត់ប្រញាប់ប្រញាល់គោរពសួរ :
- សូមគោរព Leibniz ដ៏មហិមា ។ តើខ្ញុំអាចសូមការអនុញ្ញាតជូនលោកនូវកូនសៀវភៅមួយ ដែលខ្ញុំ
ទើបនឹងអោយបោះពុម្ពផ្សាយបានដែរទេ ? បាទ ?

ពេលនោះទើបម្ចាស់បណ្ណាគារភ្ញាក់ខ្លួនដោយមិនស្មានថា មនុស្សដ៏សាមញ្ញឈរនៅពីមុខខ្លួន គឺជា
អ្នកប្រាជ្ញដ៏ល្បីល្បាញ ដែលបណ្តាវណ្ណកម្មគណិតសាស្រ្ត និងទស្សនវិជ្ជារបស់លោកបាននាំមកនូវ
កិត្តិយសដល់បណ្ណាគារខ្លួនសោះ ។

ត្រូវរៀនសូត្រដោយវិធីណាខ្លះ​ ?
អាយុបាន ១៥ឆ្នាំ Leibnizចាប់ផ្តើមទទួលយកប្រព័ន្ធទស្សនវិជ្ជារបស់ដេកាត ។ យុវនិស្សិតចូលចិត្ត
ការសិក្សានេះ បានប្តេជ្ញាចិត្តត្រូវតែរៀនគណិតសាស្ត្រដើម្បីយល់ឲ្យជ្រៅជ្រះនូវបណ្តាទស្សនៈ
របស់ទស្សនវិទូ និងអ្នកគណិតសាស្ត្ររូបនេះរបស់បារាំង ។

Leibniz ក៏បានទៅកាន់មហាវិទ្យាល័យអុីអេណា តាមស្តាប់ការពន្យល់មេរៀនរបស់អ្នកគណិត
សាស្ត្រវ៉េហ្គេន ។ ភ្លាមនោះ Leibniz ក៏ផុសឡើងនូវគំនិតត្រូវតែកសាងនូវមុខវិជ្ជាគណិតសាស្ត្រ
មួយ ដែលអាចនឹងជាជំនួយគណិតសាស្ត្រភារូបនីយកម្ម និង មុខវិជ្ជាទស្សនវិជ្ជា ។ សំណង់មួយ
ក្នុងចំណោមសំណង់ពលកម្មដ៏សំខាន់ដែលលោកត្រូវចំណាយពេលវេលាយ៉ាងច្រើនសម្រាប់
ដោះស្រាយ គឺការកសាងប្រព័ន្ធសញ្ញាផ្លូវការមួយ ដែលប្រើប្រាស់ភាសាគណិតសាស្ត្រ ដែលថ្ងៃ
ក្រោយមកបានក្លាយទៅជាវិទ្យាសាស្ត្រឯករាជ្យមួយ គឺមុខវិជ្ជាឡូហ្គារីតគណិតសាស្ត្រ ។

ក្នុងរយៈពេលសិក្សានៅមហាវិទ្យាល័យអុីអេណា ក៏ Leibniz បានដឹងពីបណ្តាសំណង់
គណិតសាស្ត្ររបស់ Pascal ។​ មួយរំពេចនោះ Leibniz បានរកឃើញក្នុងវណ្ណកម្មរបស់ Pascal
នូវពន្លឺដ៏ចិញ្ចែងចិញ្ចាត ដែលជាជំនួយអោយលោកឈានទៅរកសតិអារម្មណ៍ដ៏សំខាន់នៃក្បួន
គណនាអនុគមន៍ ដែលតមកថ្ងៃក្រោយគឺ លោកជាអ្នកបានបង្កើតវាឡើង ។ ថ្ងៃក្រោយមក ពេល
ដែលនិយាយដល់ហេតុផលនាំលោកទៅដល់ការរកឃើញនូវគណិតសាស្ត្រដ៏មហិមានេះ Leibniz 
សង្កត់ធ្ងន់ថា 
ខ្ញុំសម្រេចបានលទ្ធផលគឺ ដោយសារចេះរៀនសូត្របន្តពីបណ្តាបុព្វព្រឹទ្ទាចារ្យ ។ ការរៀនសូត្រមិន
ចំពោះបញ្ហាណាមួួយឡើយ ដែលខ្ញុំប្រឹងស្វែងយល់ឬសគល់ ទាញយកផលអោយអស់គ្រប់ជ្រុង
ជ្រោយ ដែលនៅបង្កប់ទុក ពិចារណានូវរបៀបប្រើប្រាស់អោយល្អបំផុតនូវប្រការដែលសម្រេចបាន
និង អាចសម្រេចបាន ​.... 

ថាមពលដ៏មហាអស្ចារ្យ ....
តាំងពីពេល Leibniz នៅរស់ម្ល៉េះ គេបានចាត់ទុកលោកជាគតិបណ្ឌិតប្រកបដោយទេព្យកោសល្យ
រាប់រយមុខ ហើយដែលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រវប្បធម៌មនុស្សជាតិ ។ ស្ទើរតែគ្រប់ផ្នែក
វិទ្យាសាស្ត្រ ស្ទើរតែគ្រប់ផ្នែកឧស្សាហកម្ម និងទូទាំងជីវភាពនយោបាយរបស់អឺរ៉ុបកាលជំនាន់នោះ
សុទ្ធសឹងបានទទួលនូវការួមវិភាគទានដ៏មានតម្លៃពីមនុស្សដ៏មហិមានេះ ។

គិតដោយឡែកតែលិខិតទាក់ទងគ្នា Leibniz បានសរសេរដល់ទៅចំនួន ១៥.០០០ ច្បាប់ហើយ
ប្រការគួរអោយងឿងឆ្ងល់នោះ គឺលិខិតណាមួយក៏មានផ្ទុកនូវសតិអារម្មណ៍ថ្មីធំធេងដែរ ។
ថាមពលដ៏មហាអស្ចារ្យរបស់ Leibniz គឺជាលទ្ធផលនៃដំណាក់កាលធ្វើពលកម្មដ៏តានតឹងតែមាន
របៀប​ ។ លោកនិយមសង្កត់ធ្ងន់ពីគោលការណ៍ :      "អោយបញ្ហាកាន់តែគ្រប់គ្រាន់ជាការ
ច្បាស់លាស់ថា ដោះស្រាយសមីការកាន់តែងាយរក"
គ្រាន់តែសរសេរសៀវភៅមួយពីប្រវត្តិគ្រួសាររបស់ Leibniz        គេត្រូវតែចំណាយកម្លាំង
ពលកម្ម ៣ឆ្នាំដែរ ។ លោក Leibniz ប្រមូលឯកសារគរដូចភ្នំ ។ ពេលខ្លះលោកបានសម្រេចចិត្តត្រូវ
ទៅទស្សនាបណ្តាកេរ្តិ៍ដំណែលប្រាសាទបុរាណ ដើម្បីជាការបញ្ជាក់អះអាងលើឯកសារ ។ ទីបំផុត
ទើបលោកចាប់ផ្តើមដំណើរការសរសេរ ! ៕

6:44 AM