loading...
ឈ្វេងយល់ដើម្បីការអភិវឌ្ឍន៍ខ្លួន ពូមើលឃើញថា ពួកយើងមានមនោសញ្ចេតនាច្រើន តែ
ពួកយើងភាគច្រើនចិត្តចង្អៀតណាស់ ប៉ះទង្គិចក្នុងចំណោមគ្នាឯងតែបន្តិចបិទបេះដូងភ្លាម
អោយតែឃ្នើសចិត្តនឹងអ្នកណាក្នុងក្រុមបន្តិចរុញអ្នកនោះចេញពីបេះដូងភ្លាម។ ម្តេចមិនចាំពាក្យពូ សេចក្តីអធ្យាស្រ័យជាសំរស់របស់មនុស្ស។ ចិត្តចង្អៀតបែបនេះមិនមែនជាចិត្តអ្នកដឹកនាំទេ បេះដូងមិនទូលាយតើបេះដូងបែបនេះច្រកមនុស្សបានប៉ុន្មាននាក់ទៅ?អោយមនុស្សល្អខុសលើ
យើងចុះ កុំអោយតែយើងខុសលើគេ។ ត្រូវតែចិត្តទូលាយឬអធ្យាស្រ័យខ្ពស់ចំពោះមនុស្សល្អ។ ពួកយល់ldp ហើយមិនមែនជាមនុស្សអាក្រក់ទេ។ ម្តេចក៏ពួកគេមិនអាចសើចនៅពេលមនុស្សល្អមានកំហុសមកលើយើងអញ្ចឹងហ្ន។ ប៉ុន្តែអ្នកដែលត្រូវបានគេអនុគ្រោះ ក៏ត្រូវរហ័សខ្លួនសំគាល់អោយបានរហ័សបំផុតថា នេះគឺជាភាសាអនុគ្រោះរបស់ភាគីម្ខាងទៀតចំពោះអ្នកហើយ នេះគឹកាយវិការឬសកម្មភាពអនុគ្រោះរបស់ភាគីម្ខាងទៀតចំពោះខ្លួនអ្នកហើយ ត្រូវប្រញាប់ទន់ភ្លន់ចំពោះទឹកចិត្តនោះភ្លាម។ ត្រូវតែស្វាគមន៍ចំពោះអំពើល្អ។ បើអ្នកនៅតែរឹងត្អឹង ដោយឃើញគេមិនចាប់កំហុស ឬគេមិនប្រកាន់ទោស ស្រាប់តែឡើងជោរដោយខ្លួននោះមនុស្សក្មេងជាង ជាស្រីស្អាត ជាមនុស្សធ្លាប់តែបានគេសរសើរញឹកញាប់ ឬ ក៏ដោយអំណួតថាអញធ្លាប់តែលើឯង អញធ្វើការច្រើនជាងឯង អញជាមនុស្សចាស់ជាងឯង ។ល។ នោះរឿងនៅតែមិនចប់ដដែល ទោះអ្នកអនុគ្រោះ មានចិត្តទូលាយប៉ុណ្ណាក៏គេមិនអាចអត់អោនអោយមនុស្សធុននេះបានដែរ ព្រោះវាគឺជាការអនុគ្រោះចំពោះអំពើរអាក្រក់ដែល ជាសកម្មភាពមិនត្រឹមត្រូវទាល់តែសោះ។ ត្រូវតឹងតែងចំពោះអំពើអាក្រក់។ អ្វីដែលអ្នកបានធ្វើអំបាញ់មិញឬអ្នកចូលចិត្តធ្វើ ព្រោះជាចរិតរបស់អ្នក នោះគឺជាអំពើអាក្រកក់ដែលមនុស្សមិនគួអនុគ្រោះដល់ហ្នុងហើយ។ ទំលាប់អាក្រក់ជាអំពើអាក្រក់ដែលមិនគួរអត់អោនទាល់តែសោះ។ ត្រូវចាំថាទោះជាមនុស្សមានចិត្តទូលាយប៉ុណ្ណា ក៏ត្រូវតែមានដែនកំណត់ដែរ គឺកំណត់មកដល់ត្រង់ថា បើសំគាល់ថានោះជាទំលាប់អាក្រក់របស់មនុស្សហើយ នោះគឺជាអំពើអាក្រក់ដែលមិនគួរអត់អោនហើយ។ មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរ និងអធ្យាស្រ័យមួយ។ តឹងតែងចំពោះខ្លួនឯង តឹងតែងចំពោះអំពើអាក្រក់ និងអធ្យាស្រ័យចំពោះមនុស្សល្អ៕
4 hrs · Public
10:51 PM