ពួកមនុស្សមិនខ្វល់ពីតំលៃខ្លួន និយាយចង់ត្រឹមតែឈ្នេះគេ ដោយមានគំនុំ មានមាន:ក្នុងចិត្ត ចំពោះគូសន្ទនារបស់ខ្លួន មិនព្រមទទួលយកការពិតឬហេតុផល ហើយចេះតែប្រើក្បាលរកលេសនេះលេសនោះ មិនចេះចប់ ដើម្បីបានឈ្នះលើទស្សន:ពួកជួង ពួកទាំងនោះតែងតែនិយាយថា បើយើងពន្យល់គេៗមិនយល់ស្របតាមខ្លួន គឺមកពីខ្លួនយើងអន់ ខ្លួនយើងភ្លើ ខ្លួនយើងមានចំណេះដឹងខ្សោយ មិនត្រូវខឹងគេទេ ត្រូវខឹងខ្លួនឯង ថាខ្លួនហ្នឹងវាអន់ វាយ៉ាប់ វាមិនខ្លាំង វាមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពន្យល់គេទើបត្រូវ។ វានិយាយនេះភ្លេចគិតថាគំនិតវាមានចំណុចប្រហោងធំណាស់ ចុះខ្លួនវាហ្នឹងមិនកំពុងពន្យល់ពួកជួងយើងអោយយល់ដូចវា យល់ថាគំនិតវាហ្នឹងត្រឹមត្រូវ ចុះវាក៏មិនអាចពន្យល់ពួកជួងយើងអោយយល់ថាការយល់របស់វាហ្នឹងត្រឹមត្រូវបានដែរ វាខំពន្យល់ពួកជួងយើងចង់ងាប់ទៅហើយអោយយល់ដូចវា តែពួកជួងយើង នៅតែមិនយល់ស្របតាមគំនិតវាដដែល តើបើតាមទ្រឹស្តីវាថា អ្នកណាពន្យល់គេអោយយល់តាមខ្លួនមិនបានគឺមនុស្សអន់ភ្លើ អញ្ចឹងវាដែលពន្យល់ពួកជួង អោយយល់តាមវាមិនបាន គឺវាហ្នុងហើយដែលភ្លើ ល្ងង់ គ្មានចំណេះដឹងមិនគ្រប់គ្រាន់ បានជាពន្យល់ពួកជួងអោយយល់តាមវាមិនបាននោះ ហើយកុំបន្ទោសពួកជួងអី ត្រូវបន្ទោសខ្លួនវាទៅ។ សូម្បីព្រះពុទ្ធក៏មិនអាចពន្យល់ឳពុកក្មេកខ្លួនឯងអោយយល់តាមលោកបានដែរ អញ្ចឹងព្រះពុទ្ធហ្នឹងអន់ណាស់ មែនទេ ដែលមិនអាចពន្យល់មនុស្សយ៉ាងច្រើន រួមទាំងឳពុកក្មេកខ្លួនឯងអោយយល់តាមខ្លួនព្រះអង្គបាននោះ? យ៉ាប់ណាស់អាពពួកមនុស្សនិយាយប្រើតែលេសដើម្បីយកឈ្នះគេ មិនព្រមទទួលយកហេតុផលតាមដំណើរពិតរបស់ធម្មជាតិនោះ៕
loading...