loading...
ឱខ្មែរអើយខ្មែរ! តើពេលណាទើបអ្នកព្រមភ្ញាក់ខ្លួនហើយងាកមកសាកស្ទាបបេះដូងបុរសម្នាក់
នេះទៅ? នៅពេលអ្នកស្ទាបដោយចិត្តមនុស្ស ដោយចិត្តដែលគ្មានអគតិ ដោយចិត្តស្មោះត្រង់
ពេលនោះអ្នកនឹងពាល់បេះដូងដ៍ត្រជាក់ពោរពេញដោយ ក្តីមេត្តា ករុណា មនោសញ្ចេតនា
ពួជសាសន៍ដ៍ជ្រាលជ្រៅ បេះដូងអ្នកជួយ បេះដូងនៃការលះបង់ របស់បុរសម្នាក់នេះជាមិនខាន។ ភាពយឺតយូររបស់បងប្អូន គឺជាគ្រោះថ្នាក់ជាតិយើងហើយនិងបងប្អូនផ្ទាល់។ បងប្អូនមានការសង្ស័យដោយសារតែបងប្អូនមិនព្រមមកស្ទាបអោយត្រូវបេះដូងរបស់គាត់នេះហើយ។ ឱបងប្អូនអើយ! លោកលីក្វាន់យូគាត់អាចរៀបចំប្រទេសបានដូច្នេះ មកពីគាត់មានពេលច្រើន។ គាត់ក្លាយជានាយកមន្រ្តីសង្ហបុរីតាំងពីគាត់មាន អាយុ៣៦ឆ្នាំម្លេះ។ ប៉ុន្តែបងប្អូនមើលគាត់មើល គាត់ចាស់ហើយ អាយុ៥០ឆ្នាំហើយ គាត់មានពេលមិនច្រើនដើម្បីធ្វើការដ៏ច្រើននេះទេ។ បើបងប្អូននៅតែអល់ឯក ស្ទាក់ស្ទើរ សង្ស័យ ច្បាស់ណាសវាពិតជាអភ័ព្វរបស់ជនជាតិយើង ហើយវាក៏ជាកំហុសរបស់បងប្អូនដែលនឹងក្លាយទៅជាវប្បដិសារីតាមលងបងប្អូនរហូត។ វាលាដល់ហើយ បងប្អូនគួរតែភ្ញាក់ហើយ!!!
 
10:10 PM