loading...
ជីវិតមួយដូចគ្នា តែសំរាប់ទ័ពស្រួចរបស់LDP ជីវិតពួកគេមានតំលៃលើសមនុស្សធម្មតា។ ពួកគេរស់ព្រោះមានបុព្វហេតុនៃការរស់ ដែលបុព្វហេតុនោះ ពេញទៅដោយមនោសញ្ចេតនា
និងឧត្តមគតិ។ ពួកគេមានកាត្វកិច្ចនៅលើស្មាគ្រប់កាល:ទេស:។ សង្គ្រោះជនស្លូតត្រង់ ផ្តល់ភាពសុខសាន្តកក់ក្តៅអោយដល់មនុស្សជាតិ ប្រឆាំងដាច់ខាតនឹងអំពើអាក្រក់គ្រប់ប្រភេទ។ ដៃម្ខាងអោបក្រសោបជនស្លូតត្រង់ដែលរងគ្រោះ ដៃម្ខាងកាន់អាវុធប្រយុទ្ធនឹងសភាវ:អាក្រក់ សាងភាពសុខសាន្តជូនជាតិមាតុភូមិ។ សិលាក្មួយសំឡាញ់ពូ ពលីកម្មរបស់ក្មួយក្នុងចលនាកសាងសុបិនរួមរបស់ពួកយើង ក្មួយបានផ្តល់អោយពូនូវមនោសញចេតនាគ្រួសាមួយយ៉ាងជ្រៅ ដែលពូនឹងនាំយកវាទៅជាមួយដល់ថ្ងៃពូបិទភ្នែកលាចាកលោកនេះ។ សមាជិកគ្រួសារពូ លាពូទាំងក្មែងខ្ចីបែបនេះ ទោះពូខំលួងលោមខ្លួនឯងបែបណាក៏ពិតណាស់ពូមិនអាចកុហកខ្លួនឯងទេ ពូពិតជាស្តាយស្រណោះ ហើយចិត្តពិតជាពិបាកទទួលយកការពិតនេះណាស់។ ក្មួយសំឡាញ់ពូអើយ រំញ័រដៃដែលក្មួយធ្លាប់ស្រវាអោបពូនៅថ្មីៗស្រស់ៗ តើអោយពូទប់ចិត្តយ៉ាងម៉េចទៅ?រូបភាពនោះលេចឡើងក្នុងមនោអារម្មណ៍របស់ពូមិនដាច់រយ:ទេ។ រឿងរ៉ាវមនុស្សលោកពិតជាសាហាវព្រៃផ្សៃណាស់ ពូធុញនឹងជីវិតព្រោះគ្រប់ដង្ហើមចេញចូល ស្រមោលនៃការព្រាត់ប្រាសនិរាសតែងតាមលងពូជានិច្ច។ ក្មួយពិតជាគ្រាប់ពេជ្រដ៏មានតំលៃសំរាប់គ្រួសារLDPយើង។វីរ:ភាពដ៏រស់របើករបស់ក្មួយនឹងបានទៅជាកំលាំងចិត្តសំរាប់ពូនិងយុទ្ធមិត្តរបស់ក្មួយដទៃទៀត
បេសកកម្មបង្កើតសុបិនរួមរបស់ពួកយើងណាក្មួយប្រុសសំឡាញ់ពូ៕

Ta Kahe was with Ldp Rady.

8 hrs · Public
3:24 AM