អ្នកនយោបាយដែលត្រឹមត្រូវ មានគុណសម្បត្តិទឹកចិត្តគ្រប់គ្រាន់ អាចដឹកនាំប្រទេសដោយផ្តល់
អ្នកនយោបាយនោះ មានទឹកចិត្តជាអ្នកផ្តល់អោយតែម្យ៉ាង ទឹកចិត្តនោះប្រៀបបាននឹងទិសដៅ
នៃខ្សែទឹកហូរ គឺមានទិសតែមួយ គ្មានចិត្តចង់បានអ្វីជាប្រយោជន៍ផ្ទាល់ខ្លួនទាល់តែសោះ ក្នុងការងារដែលខ្លួនកំពុងតែខំធ្វើ មានតែចិត្តផ្តល់អោយតែម្យ៉ាងគត់។ អ្នកបោះឆ្នោត អាចសង្កេតមើលសកម្មភាពរបស់អ្នកនយោបាយដើម្បីមើលចិត្តពួកគេអោយធ្លុះ ថាតើអ្នកនយោបាយរូបនោះ ជាមនុស្សដែលចិត្តរបស់គេ មានតែការផ្តល់អោយដោយគ្មានចង់
បានប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ក្នុងការងារដែលគេកំពុងតែខំធ្វើ ឬពួកអ្នកនយោបាយទាំងនោះ ក៏កំពុងតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដូចមនុស្សសាមញ្ញធម្មតាដែរ ក្នុងកិច្ចការនយោបាយដែល
គេកំពុងតែធ្វើនោះ? បើយើងមើលឃើញថា អ្វីដែលគេខំបង្កើតជាគោលនយោបាយរបស់បក្សខ្លួន គឺគ្រាន់តែដើម្បីដោះដូរយកសន្លឹកឆ្នោតនោះទេ នោះយើងអាចយល់យ៉ាងងាយនិងយ៉ាងច្បាស់
ថា បុគ្គលនេះ កំពុងតែរកប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការងារនយោបាយដែលគេកំពុងតែធ្វើ។ មនសិការជាមនុស្សវាប្រាប់យើងថា វាគ្មានអ្វីត្រូវគោរពចំពោះបុគ្គលម្នាក់ដែល ខិតខំយ៉ាងណាក៏ដោយ គ្រាន់តែដោយសារចង់បានប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ដូចតួយ៉ាងការសន្យារបស់គណបក្សសង្រ្គោះជាតិ ទៅកាន់អ្នកបោះឆ្នោតថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គណបក្សសង្គ្រោះជាតិសន្យាថានឹងធ្វើអោយ
មន្រ្តីរាជការមានប្រាក់ខែសមរម្យ កសិករនឹងមានទីផ្សារកសិផលអីជាដើម។ អោយតែយើងឆ្លុះមើលឃើញថា អ្នកនយោបាយនោះបានផ្តល់អោយឬសន្យាផ្តល់អោយអ្នក
បោះឆ្នោតនូវអ្វីក៏ដោយ ក្នុងតែបំណងចង់បានសន្លឹកឆ្នោតទេនោះ នោះវាគ្រប់គ្រាន់បញ្ជាក់យ៉ាងច្បាស់ថា នោះគឺជាការដោះដូរមួយ ដែលបានប្រយោជន៍ទៅភាគីទាំងសងខាង មានន័យថាអ្នកនយោបាយក្នុងករណីនេះ មិនមានចិត្តដូចចរន្តទឹកហូរដែលមានទិសដៅផ្តល់អោយតែម្យ៉ាងនោះទេ។ អ្នកដឹកនាំឬអ្នកនយោបាយប្រភេទនេះមិនអាចរកសុខជូនជាតិមាតុភូមិបានទេ ព្រោះគេជាមនុស្សមិនស្មោះត្រង់នឹងពលរដ្ឋខ្លួនឯងទេ គេបាននិយាយប្រាប់ពលរដ្ឋថា គេមកធ្វើនយោបាយព្រោះស្រឡាញ់ប្រទេស ព្រោះឃើញប្រទេសកំពុងជួបគ្រោះភ័យ ឬចង់រួមចំណែកកសាងប្រទេសជាតិ តែតាមការពិតគេចង់បានមុខមាត់តួនាទីបុណ្យសក្តិ
ដែលជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ។ មនុស្សប្រភេទមិនត្រឹមតែមិនគួរអោយគោរពទេ ថែមទាំងគួរអោយមើលងាយទៀតផង ហើយជាទូទៅមនុស្សថោកទាបប្រភេទចេះភូត
ចេះកុហកបែបនេះ ក៏មិនងាយនឹងគោរពការសន្យាក្នុងការដោះដូរយកសន្លឹកឆ្នោតរបស់ខ្លួនជា
មួយពលរដ្ឋមុនពេលបោះឆ្នោតនោះដែរ។ អ្នកនយោបាយប្រភេទនេះ នាំគ្រោះថ្នាក់ដល់ប្រទេសជាតិគ្រប់កាលល:ទេស: គ្រប់ស្ថានភាពទាំងអស់ ពេលកំពុងធ្វើនយោបាយស្វែងរកសន្លឹកឆ្នោតក៏នាំទុក្ខទោសដល់ប្រទេសជាតិ ព្រោះថា ទោះបីពួកគេបានមើលឃើញថា អ្នកនយោបាយផ្សេងពីខ្លួន គេកំពុងធ្វើនយោបាយជួយជាតិបានប្រសើរជាងខ្លួនក៏ដោយក៏ខ្លួននេះមិនព្រមសំងំទុកអោយ
គេដែលគ្រាន់បើជាងខ្លួនបានមានឱកាសដឹកនាំប្រទេសជាតិដែរ ព្រោះខ្លួនវាបាក់មុខ ដោយអ្នកដទៃល្បីជាងខ្លួន ល្អជាងខ្លួន មានប្រជាប្រិយភាពជាងខ្លួន ដូច្នេះបុគ្គលប្រភេទនេះរិះរកវិធីដើម្បីផ្តួលគូប្រកួតរបស់ខ្លួន តាមស្ថានភាពមួយៗដែលខ្លួនអាចឆ្លៀតឱកាសបាន ហើយវាកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលពលរដ្ឋម្ចាស់ឆ្នោតមានមូលដ្ឋានពិចារណាទន់ខ្សោយ ពួកគេក្រឡុកសភាពការណ៍ស្រុកទេសជានិច្ចជាកាល នាំភាពវឹកវរដល់ស្រុសទេសជានិច្ចជាកាល។ បើក្នុងករណីអ្នកនយោបាយប្រភេទនេះបានឈ្នះឆ្នោតកាន់ការស្រុកទេសវិញ គេនឹងរិះរកវិធីកាន់កាប់ដំណែងអោយបានយូរបំផុតតាមតែខ្លួនអាចធ្វើបាន ម្លោះហើយគេតែងតែរំលោភអំណាច ឬប្រើមធ្យោបាយទុច្ចរិតផ្សេងៗក្នុងការគ្រប់គ្រងអំណាចរបស់ខ្លួនអោយបានសំរេច ហើយបើទោះជាខ្លួនមិនបានធ្វើដូចដែលខ្លួនសន្យាមុនបោះឆ្នោតក៏ដោយ ក៏អ្នកនយោបាយប្រភេទនេះ នៅតែមានលេសបិទបាំង ទាំងអ្នកដទៃមើលឃើញលេសនោះច្បាស់ក្រឡែតក៏ដោយ ដើម្បីការពារអំណាចខ្លួន ព្រោះគេគឺជាមនុស្សមិនឈ្នះខ្លួនឯង ខ្លាចអន់ ត្រូវការមុខមាត់។ អញ្ចឹងហើយទើបយើងអាចនិយាយថាអ្នកនយោបាយដែលមកធ្វើនយោបាយព្រោះតែគិត
ប្រយោជន៍ផ្ទាល់ខ្លួន នឹងនាំភាពវឹកវរដល់ស្រុកទេសគ្រប់ស្ថានភាពទាំងអស់នោះ។ចំណែក ចិត្តអ្នកនយោបាយដែលចង់ជួយពលរដ្ឋទើបខ្លួនចូលមកក្នុងទីលាននយោបាយវិញ ពួកគេមកធ្វើនយោបាយតែក្នុងករណីគេបានមើលឃើញថា គ្មានអ្នកណាកំពុងតែជួយពលរដ្ឋពិតប្រាកដតែប៉ុណ្ណោះ បើមានគេជួយប្រទេសបានល្អហើយ មិនរវល់នឹងចង់ធ្វើនយោបាយអ្វីទេ។ អ្នកនយោបាយដែលមានចិត្តចង់ជួយជាតិតែម្យ៉ាង មិនត្រូវការប្រយោជន៍ផ្ទាល់ខ្លួនពីការងារនយោបាយដែលខ្លួនកំពុងតែធ្វើនោះ ពួកគេមានចិត្តដូចជាមនុស្សម្នាក់ស្ម័គ្រចិត្តបោសសំអាតផ្ទះសំបែងមួយដែលមានមនុស្សច្រើន
រស់នៅជុំគ្នាក្នុងផ្ទះមួយនោះអញ្ចឹង។ តើមនុស្សណាដែលទៅដណ្តើមងាប់រស់នូវការងារបោសសំអាតផ្ទះ ពីមនុស្សម្នាក់ដែលកំពុងស្ម័គ្រចិត្តបោសសំអាតផ្ទះមួយដែលរស់នៅជុំគ្នានោះ?បើមានគេ
ស្ម័គ្រចិត្តបោសសំអាតផ្ទះដែលយើងក៏រស់នៅក្នុងផ្ទះនោះដែរ ហើយគេអ្នកបោសសំអាតនោះ បោសសំអាតផ្ទះដែលយើងរស់នៅទាំងអស់គ្នានោះបានយ៉ាងល្អទៀតនោះ?វាពិតជាគ្មាន
អ្នកដណ្តើមស្លាប់រស់នូវការងារបែបនេះទេ។ ប៉ុន្តែបើការងារបោសសំអាតផ្ទះនោះវាបានជាប្រយោជន៍ធំដល់អ្នកបោសសំអាតនោះ នោះនឹងមានមនុស្សយ៉ាងច្រើនមកដណ្តើមការងារបោសសំអាតនោះ ហើយការដណ្តើមនោះទៀតសោត គឺមានលក្ខណ:ស៊ីសាច់ហុតឈាមគ្នា។ ហេតុអ្វីអ្នកនយោបាយខ្មែរដណ្តើមអំណាចគ្នាដោយការដណ្តើមនោះមានលក្ខណ:ស្លាប់រស់អញ្ចឹង? គ្មានអ្វីចំលែកទេ ព្រោះចិត្តរបស់ពួកគេ គឺចង់បានប្រយោជន៍ផ្ទាល់ខ្លួនក្នុងការងារនយោបាយដែលពួគេកំពុងតែធ្វើនោះ។ ពួកអ្នកនយោបាយដណ្តើមអំណាចគ្នា ប្រាកដណាស់នឹងនាំទុក្ខទោសដល់ប្រជាពលរដ្ឋម្ចាស់ប្រទេសដោយចៀសមិនផុត។ អញ្ចឹងហើយទើបចលនានយោបាយបក្សជួងយើងកើតមានឡើង ដើម្បីរៀបចំប្រព័ន្ធកាត់បន្ថយអំណាចកៅអីនាយករដ្ឋមន្រ្តី ដើម្បីកុំអោយអ្នកនយោបាយសំរុកទៅរកដណ្តើមតំណែងនាយករដ្ឋមន្ត្រីនោះ។ ព្រោះតែដើម្បីបុព្វហេតុនេះហើយទើប បក្សជួងយើងនិយាយថា ចលនានយោបាយបក្សជួងយើង ជាចលនារបស់ពលរដ្ឋ ក្នុងការរៀបចំស្រុកទេសយើងដោយកណ្តាប់ដៃរបស់ពួកយើង ហើយបក្សជួងយើងធ្វើនយោបាយតែក្នុងករណីគ្មានចលនានយោបាយដែលជួយជាតិពិតប្រាកដ
តែប៉ុណ្ណោះ ដូចមនុស្សដែលស្ម័គ្រចិត្តបោសសំអាតផ្ទះតែក្នុងករណីដែលគ្មានអ្នកណាទទួលបោស
សំអាតផ្ទះដោយត្រឹមត្រូវតែប៉ុណ្ណោះ។ ត្រង់នេះហើយដែលចលនានយោបាយបក្សជួងយើង
មិនដែលច្រឡំមាត់ទៅសុំសន្លឹកឆ្នោតពីពលរដ្ឋម្ចាស់ឆ្នោត ដូចគណបក្សនយោបាយផ្សេងៗ
34 mins · Public