ទីណាដែលមានភាពងងឹតសូន្យឈឹង ទីនោះតែងមានពន្លឺ ទីណាដែលមានភាពងុបងល់ងងឹតដោយជំនឿ ទីនោះនឹងតែងមានពន្លឺនៃធម៌។ តេីបុគ្គលណាទទួល បានពន្លឺធម៌? គឺជាបុគ្គលដែលស្ដាប់ការបង្រៀនរបស់ អ្នកដទៃដោយងាយ ដោយប្រុងប្រយ័ត្ន ដោយចង់ចេះចង់ដឹងពិតប្រាកដ ដោយយកចំណេះធម៏ដែលខ្លួនយល់ ទៅពិសោធន៍ ដេីម្បីពាល់ត្រូវសេចក្ដីពិត តាមការ ពិសោធន៍(ភាវនាមយបញ្ញ)។បុគ្គលនេះហេីយ នឹងទទួលបានពន្លឺក្នុភាពងងឹតទាំងឡាយ។ បុគ្គលដែលជាប់ជំពាក់ច្រេីន យល់ថាខ្លួឯងចេះ ដឹងហេីយ ហេីយមិនចូលទៅកាន់ការពិសោធន៍ (វិបស្សនា) បុគ្គលនេះមិនស្គាល់ពន្លឺទេ គេរស់នៅក្នុងភាងងឹត រហូត ព្រោះតែ មិនដឹងថាខ្លួនរស់នៅក្នុភាពងងឹត។
loading...