មានមនុស្សដែលបានធ្លាប់ចូលមកគាំទ្រLDP ទៅហើយ តែក្រោយមកគេបានឃើញថា ជាទូទៅពូជាមនុស្សរឹងរូស មាន: មិនយកទស្សន:អ្នកដទៃ ឆាប់ខឹង
គេយល់ថាធ្វើបែបពូហ្នឹងមិនងាយឈ្នះទេ ឬអាចនឹងមិនឈ្នះអស់មួយជីវិត។ មនុស្សប្រភេទហ្នឹងនៅជាមួយពូយូរមិនបានទេ ព្រោះគេទើសចិត្តនឹងពូពេក។ ពួកគេជាទូទៅមិនមែនជាមនុស្សអាក្រក់ទេ តែគេជាមនុស្សរស់នៅដោយរងសម្ពាធអ្នកដទៃ។ ដើរទៅណាឮអ្នកប្រឆាំងនឹងពូច្រើនជាងអ្នកគាំទ្រ ហើយអ្នកប្រឆាំងទាំងនោះគេថាពូជាមនុស្សបែបនេះឬបែបនោះ ដែលចំនុចទាំងនោះសុទ្ធតែចំនុចដែលគេចាត់ទុកថាជាភាពអវិជ្ជមានរបស់ពូ អ្នកនោះក៏មានអារម្មណ៍តឹងតែងចង់អោយពូកែសកម្មភាពខ្លះៗ ដើម្បីតំរូវចិត្តអ្នករិះគន់ ក្នុងបំណងទទួលបានការគាំទ្រពីអ្នករិះគន់ទាំងនោះ។ ត្រង់នេះហើយដែលពូហៅថាជាមនុស្សរស់ក្រោមសម្ពាធអ្នកដទៃ។ ពេលគេនាំយករឿងអស់នោះមកប្រាប់ពូដើម្បីអោយពូ កែសកម្មភាព តែពូពិនិត្យមើលឃើញថាគំនិតដែលគេនាំយកមកអោយពូកែតំរូវមិនត្រឹមត្រូវទេ ពូក៏ពន្យល់ទៅវិញ ហើយពូប្រាប់ថាពូកែតាមអ្នកមិនបានទេ ព្រោះគំនិតអ្នកមិនត្រឹមត្រូវទេ ការងារយើងគឺមិនមែនស្វែងរកការស្រឡាញ់ដើម្បីអោយបានសន្លឺកឆ្នោតច្រើននោះទេ តែយើងមកធ្វើនយោបាយគឺដើម្បីផ្តល់ឱកាសអោយពលរដ្ឋយើង ក្នុងការឈោងចាប់យកភាពជាម្ចាស់ ហើយការនោះត្រូវតែចាប់ផ្តើមពីការកែផ្នត់គំនិតរបស់ពលរដ្ឋយើង បើយើងល្អប៉ុណ្ណឹងហើយ ពលរដ្ឋនៅតែស្អប់យើង នោះយើងក៏មិនចង់បានការស្រឡាញ់គាំទ្រពីពលរដ្ឋតាមរយ:ការឃើញពលរដ្ឋខុសហើយនៅតែ

មិនព្រមកែគាត់ ព្រោះខ្លាចពួកគាត់ខឹង ហើយមិនគាំទ្រយើងនោះដែរ។ នេះជាសារជាតិLDP ដែលមានចិត្តជាអ្នកជួយដែលខុសពីពួកអ្នកនយោបាយផ្សេងទៀត ដែលទៅបោកបញ្ឆោតរាស្រ្តដើម្បីយកសន្លឹកឆ្នោតនោះ។ ស្តាប់ការពន្យល់របស់យើងហើយ មនុស្សដែលចង់ឈ្នះជាងពលរដ្ឋរងគ្រោះទៅទៀតនោះ គាត់មិនអាចនៅជាមួយយើងបានឡើយ គាត់ក៏ដើរចេញពីLDP ទៅ ហើយគាត់បោះពាក្យថាពូនេះរឹងមាន:មិនយកទស្សន:អ្នកណាដែលផ្ទុយពីខ្លួនឡើយ។ យើងពិចារណារហើយលើគំនិតដែលពួកគាត់បានអោយមកយើង តែយើងមើលឃើញថាគំនិតរបស់ពួកគាត់ខុស តើព្រោះតែដើម្បីអោយពួកគាត់សប្បាយចិត្ត រួចហើយយើងធ្វើខុសនឹងមនសិកាយើងឬ? ខ្ញុំមិនដែលកែសកម្មភាពខ្លួន ព្រោះតែចង់បានអ្វីមួយ
ជាប្រយោជន៍ផ្ទាល់ខ្លួនពីអ្នកណាមួយឡើយ ខ្ញុំអាចកែបានលុះត្រាតែខ្ញុំបានមើលឃើញថាខ្លួន
ខុសមែនតែប៉ុណ្ណោះ។ នេះជាលក្ខណ:មនុស្សមានឥស្សរភាព។ ពួកមនុស្សប្រឆាំងនឹងគំនិត
បែបនេះ បានចាកចេញពីLDP ជាមួយភាពជាមនុស្សរស់នៅក្រោមសម្ពាធអ្នកដទៃព្រោះចង់បាន
អ្វីមួយពីគេមកវិញនោះទៅ។ ខ្ញុំនៅតែជាខ្ញុំ LDPនៅតែជាLDP យើងនៅតែបន្តការងារដែលយើង
យល់ថាត្រឹមត្រូវយ៉ាងជក់ចិត្ត ហើយការងារដែលមិនដែលខ្វល់ពីលទ្ធផលរបស់ពួកយើង ក៏បានរីកចំរើនបន្តៗមិនឈប់ឈរ តាមក្រិតក្រមសត្យានុមតិរបស់ធម្មជាតិ។ ពេលវេលាចេះតែកន្លងហួសទៅ មួយអាទិត្យ មួយខែ មួយឆ្នាំ ពីរឆ្នាំ ពេលទៅណាមកណាឮគេនិយាយល្អពីLDP ច្រើនឡើងៗ ពួកអ្នកដើរចេញពីLDPនោះក៏តាំងសសៀរៗមករកចូលLDP វិញ។ យើងមើលឃើញវត្តមានត្រលប់មកវិញរបស់ពួកគេ តែយើងធ្វើមិនដឹង អ្នកចេញក៏យើងមិនបានដេញ អ្នកចូលមកវិញក៏យើងមិនដែលទៅហៅ។ ហាហាហាហា ដោយសារជាតិជាមនុស្សរស់ក្រោមសម្ពាធអ្នកដទៃ ពេលចូលមករួមនឹងLDP បានយូរបន្តិចមក មតិដែលជាសារជាតិរបស់ពួកគេក៏ត្រូវបានគេលើកឡើងអោយLDP ធ្វើតាមទៀតហើយ។ មតិមុនចាកចេញពីLDP និងមតិក្រោយត្រលប់ចូលLDP មិនឃើញខុសគ្នាអីបន្តិច ដដែលៗគឺចេញពីចិត្តចង់ឈ្នះឆាប់ហ្នឹងឯង។ ហាហាហា ខ្ញុំក៏នៅតែជាខ្ញុំ លើកនេះក៏ដូចលើកមុន សុំទោសផងចុះ ខ្ញុំមិនអាចធ្វើតាមគំនិតរាក់កំភែល ជាគំនិតចំណុះអោយតណ្ហាអ្នកដទៃរបស់លោកអ្នកបានទេ។ ជួនកាលពួកគេខំលេបគ្រោះលេបថ្មបន្តនៅក្នុងLDP តែអ្នកខ្លះទ្រាំមិនបានក៏ចាកចេញពីLDPជាលើកទីពីរ ជាមួយនឹងពាក្យដដែលៗ គឺ ខឹម វាសនា នេះជាមនុស្សចចេសមាន:ណាស់មិនដែលយកគំនិតអ្នកដទៃទេ។ ហាហាហា ខ្ញុំអាចជាមនុស្សរឹងចចេសមាន:តាមការពាល់ត្រូវនៃបញ្ញដ៏រាក់កំភែលរបស់អ្នក តែខ្ញុំច្បាស់ណាស់ប្រាកដប្រជាក្នុងខ្លួនណាស់ថា ខ្ញុំមិនមែនជាមនុស្សចចេសមាន:ទេ តែជាមនុស្សប្រាកដនិយម ច្បាស់លាស់ រឹងប៉ឹង មានជំហរបស់ខ្លួនប្រាកដប្រជាណាស់។ បើអ្នកមិនយល់ពីLDP អ្នកអាចនឹងចាកចេញពីLDP ប៉ុន្មានដងទៀតក៏បានដែរ តែសូមបញ្ជាក់ថាការចាកចេញរបស់អ្នកមិនត្រឹមតែ មិនមែនជាសម្ពាធមកលើLDPទេ ប៉ុន្តែជាការជួយអោយទ័ពLDP កាន់តែរឹងមាំ ព្រោះបាត់វត្តមាននៃអ្នកដើរបង្ករភាពសាំញ៉ាំក្នុងLDP នៃពួកយើង។ ជាចុងក្រោយយើងមានពាក្យមួយឃ្លាថា" LDP មានការចង់បានមនុស្សបែបLDPអោយបានច្រើនដើម្បីឆាប់បានសំរេចសុបិន្តរួមរបស់ពួកយើង តែសំរាប់មនុស្សដូចអ្នក យើងLDP ពិតជាអរគុណខ្លាំងណាស់ចំពោះអវត្តមានរបស់អ្នក
2 hrs · Edited · Public