តើអ្នកទាំងអស់គ្នាយល់និងដឹងទេថាហេតុអ្វីបានជាលោក សមរង្ស៊ីចូលស្រុកវិញមុនបោះឆ្នោតឆ្នាំ២០១៣អីក៏លឿនម្លេះ គឺមិនដែលនឹកឃើញថាលោកសម រង្ស៊ីនឹងបានចូលស្រុកងាយយ៉ាងនេះសោះ ព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជំហរជាញឹកញាប់ថា លោកសម រង្ស៊ីអាចចូលស្រុកវិញបានលុះត្រាតែ គាត់បានទទួលទោសរួចហើយ២ភាគ៣សិន។ ស្រាប់តែកៀកនឹងបោះឆ្នោតមែនទែន កៀករហូតលោកសម រង្ស៊ីមិនអាចដាក់ឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផង ស្រាប់តែសភាពការណ៍ប្រែ១៨០ដឺក្រេរកស្មានមិនយល់ គឺលោកសម រង្ស៊ីអាចចូលស្រុកវិញយ៉ាងលឿននិងងាយជាទីបំផុត គឺមិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចលើកមុនអីបន្តិចឡើយ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បាត់មាត់ស្ងាត់ឈឹង មិនមាននិយាយអ្វីថាអោយលោកសមរង្ស៊ីដែរនាពេលនោះ។ពេលមកដល់ស្រុកខ្មែរទៀតសោតនៅតាមផ្លូវចេញពីព្រលានយន្តហោះពោធិចិនតុង មនុស្សច្រើនណែនណាន់តាន់តាប់ តើនោះសុទ្ធតែជាអ្នកគាំទ្រCNRP ឬមានការរៀបចំរបស់អ្នកផ្សេងជួយបំពេញបន្ថែមអោយឃើញមនុស្សច្រើនអញ្ចឹងផងក្នុងបំណង
អ្វីមួយ? អ្វីជារឿងនៅពីក្រោយឆាកនេះ ហើយអ្នកណាជាអ្នករៀបចំឆាកនេះ?បរទេសឬខ្មែរ? បងប្អូនពិចារណាបន្តិចមើល បើCNRP មិនចូលរួមក្នុងការបោះឆ្នោត ហើយអំពាវនាវអោយអ្នកបោះឆ្នោតគាំទ្រខ្លួនទាំងអស់កុំទៅបោះឆ្នោត បើអ្នកគាំទ្រCNRP មិនចេញទៅបោះឆ្នោត តើការបោះឆ្នោតនោះយកជាការបានដែរទេ?វានឹងក្លាយទៅជាសម្ពាធមួយយ៉ាងធំចំពោះCPP ព្រោះបើរឿងនេះកើតមានឡើងមែននោះ ពិបាករកភាពស្របច្បាប់អោយរដ្ឋាភិបាលថ្មីឬរដ្ឋាភិបាលចាស់បន្តទៅទៀតនោះណាស់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចនឹងធ្វើតាមកំហឹងគាត់លើផ្លូវនេះ តែពួកខាងកើតវាមិនព្រមទេអោយរដ្ឋាភិបាលខ្មែរ មានសភាពបែបហ្នុងទេ។ បើមានអ្នករៀបសេណារីយោរឿងនេះ តើគេនឹងខឹងសមរង្ស៊ីខ្លាំងប៉ុណ្ណា ឧបមាថាលោកសមរង្ស៊ីបានសន្យានឹងគេហើយថានឹងប្រកាសមិនចូលរួមបោះឆ្នោតទេ ស្រាប់តែត្រូវបានគេបញ្ចុះបញ្ចូលសូកប៉ាន់គាត់ ហើយគាត់ក្រលាស់សំដីប្រែចិត្តទៅជាមកចូលរួមបោះឆ្នោតយ៉ាងតក់ក្រហលយ៉ាងនេះទៅវិញនោះ? សូមកុំភ្លេចថាមនុស្សលោកសមរង្ស៊ីនេះស្អីក៏ទៅរួចដែរណា។ អញ្ចឹងទេដឹង បានជាសូម្បីតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលតែងតែប្រកាសថាអ្នកឯង( សម រង្ស៊ី ) ចង់ចូលរួមបោះឆ្នោតឬមិនចូលស្រេចតែអ្នកឯងទៅ តែបើចង់ចូលសូមអោយមកទទួលទោស២ភាគ៣សិននោះ ស្ងាត់មាត់ដូចគេចុក ហើយសាលក្រមដែលកាត់ទោសអោយលោក សមរង្ស៊ី អោយមានទោសរួចហើយ រឿងដកបង្គោលតំរុយព្រំដែននោះ ក៏ត្រូវបានគេធ្វើជាបំភ្លេចចោលលែងលើកមកនិយាយរហូតមកដល់ពេលនេះបែបនេះនោះ?
បើបែបនេះមែន តើផែនការនេះCPP ជាអ្នករៀបឬបរទេសណាមួយជាអ្នករៀប?តើអ្នកយល់ថាពួកខាងកើតអាចនៅស្ងៀមចំពោះ
ស្ថានភាពបែបនេះរបស់ខ្មែរឬ?ម្តេចក៏រឿងចូលស្រុកវិញរបស់លោកប្រធានសមរង្ស៊ី អីក៏ស្រួលម្លេះ មិនបាច់សុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុនសែន មិនបាច់មានការលើកលែងទោសអ្វីទាំងអស់ ហើយគ្មានមន្ត្រីCPP ណាមួយរំលឹករឿងសាលក្រមកាត់ទោសលោកសមរង្ស៊ីរឿងដកបង្គោលព្រំដែន ត្រូវបានគេលើកយកមកនិយាយសោះអញ្ចឹងរហូតមកទល់នឹងពេលនេះ? សូមកុំភ្លេចថាបើគ្មានអ្នកធានាសុវត្ថិភាព១០០% មនុស្សសម រង្ស៊ីនេះដាច់ខាតមិនហ៊ានចូលស្រុកខ្មែរទេ បើគាត់ហ៊ានចូលម្លេះចូលតាំពីយូរណាស់មកហើយ។ ម្យ៉ាងទៀតសូមពិនិត្យឥរិយាបទរបស់លោកសមរង្ស៊ីនៅពេលនេះតើមានអ្វីខុសប្លែកពីសម រង្ស៊ីក្នុងអតីតកាលទេ? សូមកុំភ្លេចផងដែរថាម្តាយលោកសម រង្ស៊ីជាជនជាតិយួន។ អញ្ចឹងហើយទើបខ្ញុំនិយាយថា: "បើខ្មែនៅតែប្រគល់វាសនាប្រទេសជាតិខ្លួន ទៅអោយអ្នកដឹកនាំជាអ្នកចាត់ចែងជួសខ្លួន ដោយមិនគិតដល់ប្រព័ន្ធធានាសិទ្ធិនិងអំណាចជាម្ចាស់របស់ពួកគាត់ទេ នោះបរទេសនៅតែជាអ្នករៀបចំចាត់ចែងកិច្ចការប្រទេសខ្មែរជំនួសខ្មែរជារៀងរហូត"។ ឱខ្មែរអើយខ្មែរ កាលណាទើបអ្នកអាចស្គាល់មុខមិត្តមុខសត្រូវទៅ?