loading...
តាំងតែពីខ្ញុំឈានជើងចូលឆាកនយោបាយ ចាប់រាប់ពីចូលក្នុងគណបក្សសមរង្ស៊ីក្នុងឆ្នាំ១៩៩៧ ទាំងមិនច្បាស់ថាខ្លួនចូលនយោបាយព្រោះតែហេតុអ្វីអោយច្បាស់លាស់ផង រហូតដល់បង្កើត
LDPហើយធ្វើការងារនយោបាយហ្នឹង មកដល់ពេលនេះ ខ្ញុំមិនដែលទាល់តែសោះ ហៅឬបបួល
បញ្ចុះបញ្ចូលអ្នកណាមួយអោយមកចូលក្នុងចលនានយោបាយដែលខ្លួនកំពុងតែធ្វើនោះ។ នេះមិនមែនខ្ញុំបានតាំងចិត្តថាមិនត្រូវហៅអ្នកណាមកចូលក្នុងចលនានយោបាយរបស់ខ្លួននោះទេ តែមកពីសណ្តានជាអ្នកជួយ គឺវាត្រូវតែទៅតាមដំណើរនេះតែម្តង។ ចំពោះមនុស្សដែលបានស្តាប់យល់រួចហើយចូលមកក្នុងចលនាLDP ខ្ញុំមានចិត្តគោរពទឹកចិត្តមនុស្សប្រភេទនេះណាស់ ព្រោះទទួលអារម្មណ៍ថា ពួកគាត់ជាមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយមានចិត្តចេះឈឺឆ្អាលនឹងកិច្ចការប្រទេសជាតិ។ ទឹកចិត្តគោរពនេះវាតែងតែស្តែងចេញតាមរយ:កាយវិការ ពាក្យសំដីរបស់ខ្ញុំចំពោះបុគ្គលទាំងនោះ ទោះចាស់ ក្មេង ជាបង ជាពូ ជាអុំ ជាតា ជាប្អូនឬជាក្មួយ អ្នកមាន អ្នកក្រ អ្នករៀនបានតិច បានច្រើន មិនជាបញ្ហាទាំងអស់ គឺខ្ញុំគោរពគុណធម៌របស់អ្នកចូលរួមទាំងអស់នោះតែប៉ុណ្ណោះ។ ក្នុងចិត្តខ្ញុំពួកគេទាំងនោះជាមុស្សមានតំលៃគួរអោយគោរពណាស់។ តែផ្ទុយទៅវិញមានមនុស្សខ្លះ មិនច្រើនទេ ដែលបានចូលមកក្នុងចលនាLDP រួចត្រូវបានខ្ញុំគោរពនិងអោយតំលៃ តែពួកគេបែមានការយល់ច្រឡំថា ប្រហែលខ្ញុំត្រេកអរនឹងវត្តមានរបស់គាត់ក្នុងLDP ព្រោះតែខ្ញុំនេះជាប្រមុខLDP ខ្ញុំអរថាមានគេចូលរួមច្រើនអញ្ចឹង ខ្ញុំមានមុខមានមាត់ហើយ។ គេថ្លឹងចិត្តខ្ញុំមិនត្រូវទាល់តែសោះ ការពិតខ្ញុំសប្បាយចិត្ត សើចលេង គោរពស្រឡាញ់ពួកគាត់ព្រោះចិត្តខ្ញុំអោយតំលៃចំពោះមនុស្សដែលចេះស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ចេះឈឺឆ្អាលនឹងសង្គមជាតិតែប៉ុណ្ណោះ តែដល់អ្នកខ្លះដែលយល់ខុសស្មានថាខ្ញុំអរនឹងវត្តមានរបស់គាត់ ព្រោះបើមានអ្នកគាំទ្រច្រើនខ្ញុំអាចនឹងមានមុខមាត់ឬអាចនឹងបានកៅអីក្នុងរដ្ឋសភាអង្គុយ ម្លោះហើយគាត់មានអារម្មណ៍ថាគាត់ហ្នឹងត្រូវខ្ញុំលើកតំកើង អោយតំលៃ យកចិត្តទុកដាក់ រាប់អាន ព្រោះតែវត្តមានរបស់គាត់បានធ្វើអោយLDP កើនចំនួនអ្នកគាំទ្រ ឬកើនលុយដែលអ្នកគាំទ្រចូលរួម ហើយគាត់គិតថាបើគាត់ចាកចេញពីLDP ម្លេះមានសម្ពាធមកលើផ្លូវចិត្តខ្ញុំហើយ។ គាត់យល់ខុសធំណាស់ តែគាត់ធ្វើខ្លួនអោយអស់តំលៃខ្លួនភ្លាម គឺគាត់ត្រូវតែអស់តំលៃក្នុងកែវភ្នែកឬក្នុងចិត្តខ្ញុំមួយរំពេច មិនមែនខ្ញុំខ្លាចគាត់ចេញពីLDP ខ្ញុំបែជាយកចិត្តយកថ្លើមឬអោយតំលៃដោយរាប់អានចាត់ទុកគាត់ដូចបងប្អូនក្នុងគ្រួសារនោះឡើយ។ អញ្ចឹងហើយបានជាមានពេលខ្លះ ពួកអ្នកធ្លាប់គាំទ្រLDP ហើយ ស្រាប់តែព្រោះហេតុណាមួយដូចជាឃើញថាចលនាយើងយឺតពេក ពីរអាណត្តិហើយមិនឃើញបានកៅអីក្នុងរដ្ឋសភាអីនឹងគេជាដើម តាំងបែកឆ្វេងគិតយ៉ាងណាមិនដឹងទេ គាត់ក៏បែចេញពីចលនាយើងទៅរកក្រុមផ្សេងណាមួយទៀត ឬទៅសំងំឈប់ចូលរួមបាត់មុខបាត់មាត់ក្នុងLDPដែលខុសពីទំលាប់សព្វដងរបស់គាត់ក្នុងLDP។ មនុស្សប្រភេទនេះក្នុងកែវភ្នែកខ្ញុំអស់តំលៃរលីងធេង។ ក្រោយមក ពេលទៅរកអ្នកនេះអ្នកនោះ ចូលគេមិនចុះ គិតចុះគិតឡើងដូចមិនមានអ្នកណាលើសLDP ហើយដូចជាអផ្សុកបន្តិចផងដោយនៅតែឯង ក៏នឹកដល់LDP សាជាថ្មី ហើយរកផ្លូវចូលមកLDP វិញ។ ប្រាប់ហើយថា ខ្ញុំសប្បាយនឹងអ្នក សើចលេងរាប់អាន ដែលជាការអោយតំលៃរបស់ខ្ញុំចំពោះអ្នកដែលបានចូលមកក្នុងLDP មិនមែនព្រោះតែវត្តមានរបស់អ្នកធ្វើអោយកើនចំនួនអ្នកចូលរួមក្នុងចលនាLDPនោះទេ តែព្រោះតែខ្ញុំឃើញវត្តមានរបស់អ្នកក្នុងLDP ខ្ញុំយល់ថាអ្នកជាមនុស្សស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់ ហើយចេះឈឺឆ្អាលនឹងសង្គមជាតិរបស់អ្នកតែប៉ុណ្ណោះ។ វត្តមានជាលើកទីពីរ របស់អ្នកក្នុងLDP វាបានបំពេញត្រឹមតែថា ចំនួនអ្នកគាំទ្រLDPកើនឡើងបន្តិចដោយសារវត្តមានរបស់អ្នកតែប៉ុណ្ណោះ តែអ្នកអស់តំលៃឈឹងសំរាប់ចិត្តខ្ញុំ។ ខ្ញុំច្បាស់ណាស់ ថាអ្នកមិនមែនជាមនុស្សគួរអោយគោរពទេ ចិត្តខ្ញុំវាមិនព្រមគោរពមនុស្សបែបនេះទេ ។ ម្តងនេះអ្នកនឹងស្គាល់ខ្ញុំច្បាស់ជាងមុនថា ខ្ញុំមិនបានអោយតំលៃអ្នកខុសពីតំលៃដែលកំនត់ដោយការងាររបស់អ្នកផ្ទាល់ទេ ខ្ញុំច្បាស់ពីមនុស្សអ្នកហើយ មកជាអ្នកគាំទ្របោះឆ្នោតអោយLDPបាន ព្រោះខ្ញុំមិនអាចឃាត់អ្នកមិនអោយបោះឆ្នោតអោយLDPបានទេតែបើរើសយកអ្នកមកជាអ្នកទទួល
កិច្ចការណាមួយរបស់បក្ស ដែលវាជាការអោយតំលៃរបស់ចលនាយើងចំពោះអ្នក សុំទោសផងចុះ យើងមិនអាចធ្វើបានទេ។ មិនមែនខ្ញុំមិនអោយតំលៃចំពោះអ្នកទេ ខ្ញុំធ្លាប់អោយតំលៃអ្នកតើ ប៉ុន្តែគឺអ្នកទេដែលបន្ថោកតំលៃខ្លួនឯង។ អ្នកណាដែលអោយតំលៃខ្ពស់ចំពោះរបស់ សកម្មភាព ឬមនុស្សដែលអត់តំលៃ នោះជាការបន្ថោកតំលៃខ្លួនឯងតែប៉ុណ្ណោះ អោយខ្ញុំសុំទោសអ្នកផងចុះខ្ញុំធ្វើមិនបានទេ។ អ្នកខ្លះដើម្បីលាក់សកម្មភាពបែកឆ្វេងរបស់ពួកគេពីLDP ពេលដែលចង់ត្រលប់មកLDP គេបានភូតពួកយើងថា គេមិនបានទៅណាក្រៅពីចលនាយើងទេ តែគ្រាន់តែគេមានការងាររវល់នេះឬនោះ មិនបានមកLDP ញឹកញាប់។ ប្រាប់ហើយថា បើមិនចង់អោយគេដឹង មិនមែនកុំធ្វើទេ គឺកុំមានក្នុងចិត្ត នេះអ្នកធ្វើ រួចអ្នករពឹងគិតថាគេមិនបានដឹងពីអំពើរបស់អ្នក។ តំលៃអ្នកកាន់តែចុះតៀតហើយ ហ៊ានធ្វើ តែមិនហ៊ានទទួលខុសត្រូវ។ អ្នកយល់ច្រឡំហើយ ដែលយល់ថាLDP ជាគណបក្សនយោបាយតូច អ្នកអឆចចេញចូលស្រួលតាមតែចិត្តអ្នកដោយមិនចាំបាច់គិតក្រែងអ្វីច្រើនទេ។ អ្នកគិតអោយជ្រៅបន្តិចទៅទើបដឹងថា LDP ជាគណបក្សនយោបាយដែលស្រួលចូលក៏ស្រួលជាងគេ តែដល់តែពិបាកចូលក៏ពិបាកលើសគេ។គណបក្សគេៗនឹងសប្បាយចិត្តព្រោះតែចំនួនអ្នកចូលរួមមានការកើនឡើង គឺត្រឹមតែចំនួនកើនឡើងតែប៉ុណ្ណោះ តែLDP បែជាភ័យព្រួយណាស់បើសមាសភាពមិនមែនដូចគំរូមនុស្សដែលLDP កំនត់បានកើនឡើងក្នុងLDP ។ នេះជាការអោយតំលៃមនុស្សបែបLDP។ សុំទោសផងចុះ ទោះអ្នកថាយ៉ាងណាក៏ថាចុះមិនជាថ្វីទេ តែLDP សុំទៅផ្លូវរបស់LDP យល់ហើយ។ LDP បេះដូងទូលាយមានចិត្តអធ្យាស្រ័យបំផុត តែក៏ជាចលនានយោបាយមួយដែលតឹងតែងបំផុតដែរ៕
3 mins · Public
12:21 AM