ពូគិតថាមិនចង់លូកមាត់ទេក្នុងរឿងនេះ ព្រោះថាបកស្រាយទៅវាទាក់ទងនឹងរឿងពូខ្លួនឯង តែមើលទៅឃើញការកាច់មួលចេតនាអ្នកសរសេរ មានលក្ខណ:កាន់តែខ្លាំងឡើងៗដោយសារតែពាក្យមួយឃ្លារបស់ក្មួយម្នាក់ជា LDP ឈ្មោះ Sina Nation ឆ្លើយតបនឹងនាងម្នាក់ឈ្មោះ Kanha Kanha ថា: "ខ្ញុំឯណាសុំគាត់កើតនោះ ព្រោះតែតណ្ហារបស់គាត់ទើបង្កើតខ្ញុំមក"។ ពាក្យនិយាយបែបលេងសើចថា ឃើញមានទំនាបហើយចាំអង្កាល់ទៀត ទឹកក៏ចេះតែព្រួតគ្នាហូរមកមិនឈប់ទៅ។អ្នកឡើងមកវាយមានពីរក្រុម។ មួយក្រុមគឺ ពួកអ្នកល្ងង់យល់មិនអស់សេចក្តីក្នុងរឿងនេះហើយខំឡើងមកវាយប្រហារដើម្បីបង្ហាញថាខ្លួនឯង
នោះវាគ្រាន់បើ និងមួយក្រុមទៀតគឺយល់ដល់ចេតនារបស់អ្នកនិយាយ យល់ដល់បរិយាកាសដែលនាំអោយគេនិយាយពាក្យនេះចេញមក តែវាចង់មួល ដោយឃើញថាមានឱកាសល្អសំរាប់ពួកវាអាចមួលបានហើយ។ មុននឹងកាត់ក្តីរឿងនេះ មុនតំបូងអ្នកត្រូវមើលអោយយល់នូវចេតនារបស់ម្ចាស់ទង្វើ ថាតើហេតុអ្វីបានជាបុគ្គលម្នាក់នេះ Sina Nation និយាយនូវពាក្យនេះចេញមក តើវាគឺជាចរិតលក្ខណ:មិនល្អរបស់អ្នកនិយាយដែលបង្ហាញថាបុគ្គលអ្នកនិយាយនេះជាមនុស្សមិន
គោរពគុណឳពុកម្តាយឬយ៉ាងណា?ឃ្លានេះខ្ញុំសុំនិយាយទៅកាន់ត្រឹមអ្នកយល់LDPតែប៉ុណ្ណោះ អ្នកថ្លឹងចិត្តខ្លួនឯងចុះ តើមនុស្សម្នាក់ជាអ្នកស្តាប់LDPយល់ អាចជាមនុស្សមិនដឹងគុណម៉ែឳកើតដែរឬ? វាមិនអាចទៅរួចទេ។ ម្យ៉ាងទៀត មនុស្សម្នាក់ដែលសូម្បីតែអ្នកដទៃធ្វើល្អចំពោះខ្លួន ក៏ខ្លួនចេះដឹងគុណអ្នកនោះដែរ អាចទៅជាមនុស្សរមិលគុណម៉ែឳកើតដែរឬ? សុទ្ធតែរឿងមិនសមហេតុផលទេ។ ចុះហេតុអ្វី Sina Nation ដែលជាមនុស្សម្នាក់យល់LDP ហើយមានចិត្តដឹងគុណពូ បែរទៅជានិយាយពាក្យថា: " ខ្ញុំឯណាសុំគាត់កើតនោះ តែតណ្ហារបស់គាត់តើដែលបង្កើតខ្ញុំមក" ទៅវិញ។ អ្នកទាំងអស់មើលបរិយាកាសដែលបណ្តាលអោយក្មួយម្នាក់នេះប្រើពាក្យនេះ។ ត្រូវដឹងថានេះជាពាក្យសំរាប់ឆ្លើយតប ទៅនាងម្នាក់ឈ្មោះ Kanha Kanha ដែលនាងនិយាយថា:" ចុះម៉ែឳដែលខំបង្កើតនោះ អោយតំលៃគាត់ស្មើអី.....រស់រាល់ថ្ងៃមិនមែនធ្វើខ្លួនអោយមានតំលៃអោយមានកំនើត ដោយទឹកចិត្តម៉ែឳទេអី.....ពេលនិយាយភាសាមកចឹងមិនដឹងចាត់ទុកម៉ែឳវាស្មើនឹងអីទេ"។ អ្នកទាំងអស់គ្នាមើលពាក្យនាងម្នាក់នឹងដែលឆ្លើយតបនឹង post ខាងលើរបស់ Sina nation មើលតើវាទំនងទេ មើលComment នាងហើយក្តៅក្នុងចិត្ត ចង់ឆ្លើយទទឹងទៅវិញទេ? Sina nation គ្រាន់គូសបញ្ជាក់ទឹកចិត្តរបស់ខ្លួនចំពោះអ្នកដែលខ្លួនយល់ថាមានគុណលើខ្លួន វាស្រាប់ទៅជានាងឆ្លើយតបថា ចុះម៉ែឳដែលខំបង្កើតនោះ អោយតំលៃគាត់ស្មើអី? ចុះការដឹងគុណអ្នកដទៃ ដែលធ្វើល្អនឹងយើង មានទាក់ទងអីនឹងការចាត់ទុកម៉ែឳជាស្អីទៅឯណា? ម៉ែនៅតែម៉ែ ឳនៅតែឳ យើងនៅតែគោរពស្រឡាញ់គាត់ដូចម៉ែដូចឳហ្នឹងណា មានទៅដូចអីក្រៅពីដូចម៉ែដូចឳហ្នឹង? ឡប់ទេដឹង គេដឹងគុណចំពោះមនុស្សដែលបានធ្វើល្អមកលើខ្លួនគេមិនបានទេអញ្ចឹង? វាមិនដូចសេចក្តីស្នហារវាងមនុស្សប្រុសស្រីឯណា ដែលចិត្តស្នេហានោះអាចមានចំពោះមនុស្សតែម្នាក់នោះ បើមានអ្នកថ្មីគឺក្តីស្នេហាចំពោះអ្នកចាស់នោះថមថយឯណា? សួរសំនួរដូចឆ្កួតម្លេះ? បើថាល្ងង់ទេនៅស្ងៀមស្តាប់គេស្តាប់ឯងខ្លះទៅ តែនេះមកតបតប្រដៅគេដូចថាខ្លួនហ្នឹងវាយល់ត្រូវណាស់អញ្ចឹង? ចុះបើតាមគំនិតនាងអញ្ចឹង អ្នកណាធ្វើល្អលើខ្លួនមិនបាច់គោរពដឹងគុណ ទេអញ្ចឹង រមិលគុណគេទៅ ព្រោះខ្លាចគេថាខ្លួននឹងមិនដឹងចាត់ទុកម៉ែឳជាអីអញ្ចឹង? អាសូរតែ SIna nation និយាយថាដឹងគុណពូលើសម្តាយឳពុកទៅក៏មិនថាដែរ តែនេះគ្រាន់តែគ្នាថាដឹងគុណអ្នកដទៃ នាងគិតថាមិនត្រូវតែម្តង។ ទាំងគេទាំងយើង ដល់តែក្តៅ និយាយយកឈ្នះហើយ និយាយយ៉ាងណាអោយបានញ៉ុកក្រឡើតទៅវិញ។ អញ្ចឹងហើយបានជាSina Nation ឆ្លើយទៅវិញថា" ចុះខ្ញុំមានសុំគាត់កើតឯណា តណ្ហារបស់គាត់តើដែលបង្កើតខ្ញុំ" ពាក្យនេះមិនមែនបង្ហាញថាSina nation ជាមនុស្សរមិលគុណម្តាយឳពុកនោះទេ តែបរិយាកាសដែលបង្កើតដោយនាងម្នាក់នោះទៅវិញទេ ដែលជាហេតុធ្វើអោយSina nation ឆ្លើយតបបែបនេះទៅវិញនោះ។ ហើយបើមើលនាងនិយាយបន្តរិតតែក្តៅនឹងចរិតឡប់មិនយល់អីហើយមកប្រដៅគេហ្នឹងខ្លាំងទៀត
ហើយ។ ឃ្លាខ្លះរបស់នាងៗល្ងង់រហូតដល់សរសេរចេញមក មិនដឹងនាងចង់និយាយពីអ្វី? ដូចជានាងនិយាយថា "រស់រាល់ថ្ងៃមិនមែនធ្វើខ្លួនអោយមានតំលៃ អោយមានកំនើតដោយទឹកចិត្តម៉ែឳទេអី? មិនយល់សោះថានាងចង់និយាយពីអី បើខ្ញុំជាគ្រូកែតែងសេចក្តីខ្ញុំអោយសូន្យ ព្រោះសូម្បីតែខ្លួននាងក៏មិនដឹងថាខ្លួនចង់មានន័ថាម៉េចដែរបើហៅនាងមកសួរ។ នៅឃ្លាចុងបញ្ចប់របស់នាងរិតតែយ៉ាប់ទៅទៀតហើយ" ពេលនិយាយភាសាមកចឹង មិនដឹងវាចាត់ទុកម៉ែឳស្មើអីទៅវិញទេ" នេះបានចំជាល្ងង់ធ្វើចេះមែន Sina Nation អត់មានប្រៀបធៀបការដឹងគុណរបស់ខ្លួនចំពោះពូស្មើនឹងស្អីសោះ គ្រាន់តែថាអរគុណពូ តែនាងទៅជាថា "ពេលនិយាយចឹងទៅមិនដឹងវាចាត់ទុកម៉ែឳស្មើអីទៅវិញទេ" ទៅវិញ។មានទុកស្មើអី គឺស្មើម៉ែហើយនឹងឳហ្នឹងណា។និយាយតាមនាង គឺអ្នកណាធ្វើល្អលើយើងយ៉ាងណាក៏ដោយមិនអាចដឹងគុណគេបានទេ។អារឿងល្ង់ធ្វើចេះនេះ ពិបាករកផ្លូវត្រូវឃើញណាស់។ម្យ៉ាងទៀតពាក្យថា តណ្ហារបស់គាត់ មានន័យថា ការកើតខ្ញុំមកគឺជាបំណងឬសេចក្តីប្រាថ្នារបស់គាត់ទេ មិនមែន ខ្ញុំមានបំណងសុំគាត់កើតទេ។ ពាក្យនេះក៏វាមិនខុសអ្វីដែរ៕— with សានអិលឌីភី សុខ.
28 mins · Public