ពាក្យខ្មែរយើងនិយាយថា ត្រូវភ័យអោយហើយទៅនៅពេលដែលសត្រូវរបស់អ្នកសរសើរអ្នក ហើយអ្នកត្រូវតែត្រួតពិនិត្យសកម្មភាពរបស់អ្នកឡើងវិញ ថាតើអ្នកបានធ្វើអ្វីខុសបានជាសត្រូវរបស់អ្នកសប្បាយចិត្តនឹងទង្វើរបស់អ្នក រហូតដល់សរសើរអ្នកបែបនេះនោះ? ជាធម្មតាសត្រូវរបស់អ្នកវាតែងតែឈឺចាប់គ្រប់ការធ្វើត្រូវឬការរីកចំរើនរបស់អ្នក ចុះហេតុអ្វីទង្វើរបស់អ្នកម្តងនេះបែជានាំការពេញចិត្តដល់សត្រូវរបស់អ្នកទៅវិញ? វាគ្មានអ្វីនៅសង្ស័យឡើយ គឺអ្នកកំពុងតែធ្វើទង្វើណាមួយដែលចំណេញដល់សត្រូវរបស់អ្នកមិនខានឡើយឬយ៉ាងហោចក៏សត្រូវរបស់អ្នកមើលឃើញថាអ្នកកំពុងធ្វើទង្វើណាមួយដែលបំផ្លាញខ្លួនឯងដែរ. ទង្វើរបស់លោកសម រង្ស៊ីុ មួយរយ:ចុងក្រោយនេះត្រូវបានគណបក្សប្រជាជនអបអរសរសើរខ្លាំងណាស់. ពេលលោកសមរង្ស៊ីុ គាត់ទៅអាមេរិក មានសមាជិកcppយ៉ាងច្រើន មកចូលរួមអបអរក្នុងពេលលោកសមរង្ស៊ីុប្រជុំជាមួយអ្នកគាំទ្រcnrp នៅអាមេរិកនោះ. គ្រប់ទង្វើស្និទស្នាលរបស់លោក សម រង្ស៊ុី ជាមួយលោក នាយករដ្ឋម្ត្រី ហ៊ុនសែន ត្រូវបានអ្នកគាំទ្រcppសរសើរយ៉ាងខ្លាំង ជាពិសេសគឺនៅពេលលោក សម រង្ស៊ីូ posted អ្វីដែលបង្ហាញពីការត្រូវរ៉ូវគ្នារវាងរូបគាត់និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺអ្នកគាំទ្រcpp ចូលcomment គាំទ្រទង្វើរបស់លោកសម រង្ស៊ីុបែបនេះច្រើនណាស់. ទង្វើសរសើររបស់អ្នកគាំទ្រcpp ចំពោះទង្វើបែបនេះរបស់លោកសម រង្ស៊ីុ គឺគ្មានអ្វីក្រៅពីចង់បើកបង្ហាញ អំពើក្រឡិចក្រឡុចរបស់លោកសមរង្ស៊ីុ អោយអ្នកគាំទ្រcnrp បានឃើញតែប៉ុណ្ណោះ គឺមិនមែនសរសើរអបអរលោកសម រង្ស៊ីុព្រោះឃើញលោក សម រង្ស៊ីុគាត់ធ្វើត្រូវនោះទេ តែគឺព្រោះតែឃើញថាលោកសម រង្ស៊ីុ កំពុងបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ ហើយរឿងនេះលោក សម រង្ស៊ីូ គាត់យល់ពីទង្វើរបស់អ្នកគាំទ្រcpp ច្បាស់ណាស់ តែគាត់ជ្រុលខ្លួនទៅផ្លូវនេះទៅហើយ គាត់ក៏ធ្វើជាមិនដឹង ព្រោះ អត់ផ្លូវទៅ ចេះតែខំនិយាយបំភាន់ការពិតទៅ អ្នកណាដឹងក៏ដឹងទៅ ភូតបានប៉ុន្មានយកប៉ុណ្ណឹងទៅព្រោះគាត់ដើរដល់ផ្លូវទាល់ទៅហើយ. រឿងនេះលោក ហ៊ុន សែនក៏យល់ចិត្តលោកសម ង្ស៊ីុយ៉ាងច្បាស់ដែរ មិនដឹងក្នុងចិត្តគាត់ មើលងាយលោក សម រង្ស៊ីុយ៉ាងណាទេ.
18 hrs · Public