loading...
ឧទាហរណ៍ក្នុងការរកស៊ីុចិញ្ចឹមជីវិតជាដើម នេះគឺជាការងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ក្នងរឿងប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ យើងត្រូវតែមានសីលធម៍
មិនត្រូវគិតធ្វើយ៉ាងណាដើម្បីអោយបានតែប្រយោជន៍ផ្ទាល់ខ្លួនអ្នកតែម្ខាងនោះទេ ត្រូវគិតដល់ប្រយោជន៍ដៃគូររកស៊ីុឬអតិថិជនរបស់ខ្លួន គេក៏បាន យើងក៏បាន ថ្លឹងថ្លែងចិត្តគេចិត្តយើង នេះគឺរឿងសីលធម៍។ តែបើការងារឧត្តមគតិ ដូចជាធ្វើការងារដើម្បីជួយអ្នកដទៃក្នុងរឿងអ្វីមួយ ត្រូវគិតពីតំលៃនៃការងាររបស់អ្នក តើមនុស្សហ្នឹង មានតំលៃសមនឹងទទួបានការជួយពីយើងដែរឬទេ? តើការលះបង់របស់យើង បានចំគោលដៅដែលអ្នកចង់ឬអត់ជាដើម។នេះជាការគិតពីតំលៃនៃការងារឧត្តមគតិរបស់យើង។ បើអ្នកមិនគិតពីតំលៃនៃការលះបង់របស់អ្នកទេ នោះវាគ្រាន់តែជាអំពើមួយដែលបង្ហាញពីភាពឆោតល្ងង់របស់អ្នកតែប៉ុណ្ណោះ។

13 hrs · Public
10:46 PM