loading...
តើហេតុអ្វីបានជាយើងបានមកជួបជុំគ្នាហើយបង្កើតជាគ្រួសារLDPនេះឡើង? នោះគឺព្រោះតែសត្រូវរបស់ជនជាតិយើង។
តើអ្វីជាសត្រូវរបស់ជនជាតិយើងដែលជាដើមហេតុបណ្តាលអោយមានគ្រួសារLDPនេះ? ភាពក្រីក្រ ការជិះជាន់របស់អ្នកមានអំណាច អ្នកមានលុយ អ្នកឆ្លាត មកលើពលរដ្ឋស្លូតត្រង់យើង ភាពល្ងិតល្ងង់ ប្រើតែការជឿក្នុងការរស់នៅរបស់ជាតិសាស៍យើង ការឈ្លានពានរបស់បរទេសមកលើមាតុភូមិយើង ទាំងនេះគឺសុទ្ធតែជាសត្រូវរបស់ពូជសាសន៍យើង ដែលជាហេតុយ៉ាងប្រាកដដែលបណ្តាលអោយមានវត្តមានមហាគ្រួសារយើង គឺLDPនៅលើទឹកដីសុវណ្ណភូមិនេះ។ ចុះហេតុអ្វីមនុស្សខ្មែដទៃទៀតមិនបានមកជួបជុំគ្នាក្នុងគ្រួសារLDPរបស់យើង? ចំលើយដោយអត់សង្ស័យឆ្លើយថា ព្រោះពួកគេមានបេះដូងចំពោះជាតិខុសពីយើង ដូច្នេះយើងអាចរកគ្នាឃើញក៏ព្រោះតែបេះដូងរបស់យើងចំពោះជាតិវាដូចគ្នានេះឯង។ សត្រូវរបស់ជាតិសាសន៍កាន់តែខ្លាំង គ្រួសារយើងកាន់តែមូលគ្នា កាន់តែស្រឡាញ់គ្នា កាន់តែណែនឡើងៗ មាំឡើងៗ ព្រោះបេះដូងរបស់យើងវារុញយើងអោយកាន់តែចូលកៀកគ្នា។ នេះគឺជាមនោសញ្ចេតនាពូជសាសន៍ ដែលជាធាតុគ្រឹះចាំបាច់បំផុតខ្វះមិនបាន ទោះក្នុងជាតិសាសន៍ណាក៏ដោយ សំរាប់កសាងភាពរុងរឿងប្រកបដោយភាពថ្លៃថ្នូរអោយពូជសាសន៍នោះ។។

16 mins · Public
5:16 PM