loading...

Ly Chansophal

រាត្រីសួស្តី និងរាត្រីជំរាបលាអ្នកទាំងអស់គ្នាដែលជាសមាជិកគ្រួសារអិលឌីភីជាទីគោរពរាប់អាន។  មុនចូលនិន្រ្ទាចង់និយាយពីរឿងបែកធ្លាយមួយដែលជាអាថ៍កំបាំងយូរណាស់ហើយ៖ ក្នុងគ្រួសារខ្ញុំបងប្អូនបង្កើតទាំងអស់របស់ខ្ញុំគ្មានអ្នកណាយល់អីមួយ យល់តែខ្ញុំម្នាក់គត់ ។ សាច់ញាតិ មីងពូ បងប្អុនជីដូនមួួយ ជិតឆ្ងាយក៏គ្មានអ្នកយល់ដែរ ។ បងប្អុនអាចស្រមៃដល់រូបភាពមួយដែលមានក្មេងកំសត់ម្នាក់វារស់ក្នុងគ្រួសារដែលគ្មានពីណាអើពើវា គ្មានពីណាចាប់អារម្មណ៍ពីវានៅអ្វីដែលវាចង់និយាយប្រាប់អ្នកនៅក្នុងគ្រួសារនោះទេ តែមិនត្រឹមគេមិនចាប់អារម្មណ៍នោះទេ មានសមាជិកគ្រួួសារខ្លះគេមើលងាយយើង គេស្អប់គេរើសអើង ថែមទាំងមិត្តភក្តិក៏គេមិនសូវចង់រាប់អានសួរថាតើក្មេងកំសត់នោះមានអារម្មណ៍ឯកាប៉ុណ្ណាទៅ? ពិភពលោកដែលអ្នកដទៃភាគច្រើនអួតថាស្រស់បំព្រងណាស់ តែសម្រាប់ក្មេងកំសត់ម្នាក់នេះគ្មានឡើយភាពស្រស់បំព្រង មានតែភាពងងឹតដូចថ្ងៃរនោច១៥ ខែងងឹត គ្មានពន្លឺ។ ពេលមើលរូបនេះស្រមៃទៅក្រោយ ចិត្តអន្លង់អន្លោចណាស់ ពេលខ្លះទៅទេសនាតាមបុណ្យមកវិញត្រូវគេស្តីអោយ ព្រោះតែយើងហ៊ាននិយាយអ្វីដែលជាការពិត និងបញ្ច្រាស់គេ នៅក្នុងថ្នាក់ជាសិស្សដែលពូកែប្រឆាំងនឹងគំនិតបណ្តុះកូនខ្មែរ អោយរស់នៅកុំអោយខ្វល់ពីសង្គមរបស់ខ្លួន ត្រូវគេស្អប់ គេមិនចូលចិត្តសឹងតែពេញជុំវិញខ្លួន ។ ចិត្តអ្នកជួយភាគច្រើនណាស់គឺតែងមានអារម្មណ៍អន្លងអន្លោចខ្លោចផ្សាណាស់ពេលដែលយើងចង់ជួយសោះ តែបែរជាពួកគាត់មិនយល់ទៅវិញ ។ អស់កម្លាំងណាស់ ឈឺចាប់ណាស់ មិនដឹងថាតើត្រូវនិយាយយ៉ាងម៉េចពីអារម្មណ៍អស់កម្លាំងពេលដែលជនរួមឈាមរបស់ខ្លួនមិនយល់ពីខ្លួនហើយថែមទាំងស្អប់យើងទៀត ។ តែចិត្តចេះតែលួងលោមខ្លួនឯងថា បើគេមិនយល់ពីយើងសំខាន់យើងយល់ខ្លួនឯង។ ពាក្យមួយម៉ាត់នេះហើយដែលជាមិត្តរបស់ខ្ញុំនៅជាប់ខ្ញុំគ្រប់ពេលដែលខ្ញុំធ្វើការងារអ្វីមួយដើម្បីពង្រីកគំនិតអិលឌីភីដែលខ្ញុំយល់ថាត្រឹមត្រូវមានប្រយោជន៍ពិតប្រាកដណាស់ដល់ជាតិសាសន៍របស់ខ្ញុំ ។ ពាក្យមួយម៉ាត់នេះហើយដែលមានមិត្តខ្ញុំម្នាក់វាដេកអោបខ្ញុំដោយការយល់ចិត្តខ្ញុំនៅពេលខ្ញុំនិយាយប្រាប់វា "គេមិនយល់ពីយើងមិនជាអ្វី អ្វីដែលសំខាន់យើងយល់ខ្លួនឯង" ពាក្យនេះវាជួយជូតទឹកភ្នែកអោយខ្ញុំពេលខ្ញុំស្រក់ទឹកភ្នែកម្នាក់ឯង ។ ពាក្យនេះវាលួងខ្ញុំពេលខ្ញុំឯកា ។ ពាក្យនេះវាជួយផ្តល់កម្លាំងចិត្តខ្ញុំពេលខ្ញុំបាក់ទឹកចិត្ត ។ ពាក្យនេះជួយខ្ញុំអោយអាចក្រោកឈរដោយគ្មានបងប្អុនសាច់ញាតិ គ្រួសារបងប្អូនជិតឆ្ងាយណាទាំងអស់ និយាយលើកកម្លាំងចិត្តខ្ញូំថា "តស៊ូ! ព្យាយាម អត់ធ្មត់! ប្រឹងក្រោកឡើងទេ! ។ ខ្ញុំក្រោកឈរដោយសារមិត្តខ្ញូំម្នាក់គត់ គឺ " សំខាន់យើងយល់ពីខ្លួនឯង" ។ ថ្ងៃនេះអ្នកមិនទាន់យល់ពីខ្ញុំ ថ្ងៃស្អែកអ្នកនៅតែមិនទាន់យល់ពីខ្ញុំ តែថ្ងៃណាមួយអ្នកនឹងយល់ពីខ្ញុំទោះបីជាថ្ងៃនោះគ្មានវត្តមានខ្ញុំក៏ដោយ។ ព្រោះតែពាក្យនេះ ទើបក្មេងនៅក្នុងគ្រួសារកំសត់ម្នាក់នោះ វាអាចញញឹមធ្វើការងាររបស់វាបានតទៅទៀត ។  តែមកដល់ពេលនេះវាលែងសូវឯកាដូចមុនទៀតហើយ ព្រោះតែមានអ្នកយល់ពីការពិតមួយដូចវាចេះតែរីកធំទៅៗច្រើនទៅៗ រហូតវាសម្រេចចិត្តចេញចាកផ្ទះទៅរស់នៅ ក្នុងគ្រួសារថ្មី ដែលវាចាត់ទុកថាជាមហាគ្រួួសារក្រៅផ្ទៃ ។ បេះដូងមានភាពកក់ក្តៅជាងគ្រួួសាររបស់ខ្លួនទៅទៀតនៅពេលបានរស់នៅជុំគ្នាដូចបងប្អូន
ព្រោះតែការយល់ពីគ្នាទៅវិញទៅមក។  "គ្មានការឆ្ងាយណា ស្មើនឹងចិត្តដែលមិនអាចយល់ពីគ្នាបាន" "យើងផ្តុំុគ្នា ជុំគ្នា ក្នុងរង្វង់គ្រួសារអិលឌីភីនេះ មិនមែនព្រោះតែដើម្បីប្រយោជន៍រួមរបស់ពួកយើងនោះទេ តែព្រោះមនោសញ្ចេតនាចំពោះជាតិសាសន៍របស់ពួកយើងទើបធ្វើអោយយើងជ្តុំគ្នា ជុំគ្នានេះឡើង" ។  សុបិន្តល្អគ្រួួសារអិលឌីភី !!
10 hrs · Public
7:58 PM