Veasna Khem
មកពីថៃជិតដល់ចំការវិញហើយ។ខ្ញុំស្រឡាញ់នូវសេចក្តីស្មោះត្រង់របស់ខ្លួនណាស់ ខ្ញុំក៏អោយតំលៃខ្លាំងណាស់ចំពោះមនោសញ្ចេតនារបស់ខ្លួនដែរ។ ចំពោះខ្ញុំធាតុទាំងពីរនេះមានតំលៃលើសជីវិតខ្ញុំទៅទៀត។ ចេញធ្វើនយោបាយភ្លាម ខ្ញុំគិតក្នុងចិត្តរួចជាស្រេចថាខ្ញុំនឹងប្រគល់នូវរបស់ដែលខ្ញុំស្រឡាញ់និងអោយតំលៃវាលើសជីវិតខ្ញុំ
ទៅទៀតនេះ អោយទៅអ្នក។ កាលណាអ្នកមានតំលៃអាចយកបាននូវរបស់ដែលខ្ញុំអោយតំលៃខ្ពស់នេះអំពីខ្ញុំ នោះគឺអ្នកយកបានជីវិតខ្ញុំទាំងស្រុង។ បើអ្នកយល់ថា ធាតុទាំងពីរនេះឬជីវិតខ្ញុំគ្មានតំលៃសំរាប់បំពេញតណ្ហារបស់អ្នកទេ អ្នកនៅតែត្រូវការអ្វីផ្សេងពីនេះពីខ្ញុំទៀត ដូចជា អ្នកសួរខ្ញុំថា តើគណបក្សលោក មានអ្វីជាការសន្យាផ្តល់ដល់ពួកខ្ញុំ បើពួកខ្ញុំជាប្រជាពលរដ្ឋបោះឆ្នោតអោយគណបក្សលោក?ឮសំនួរនេះភ្លាម ខ្ញុំមានអារម្មណ៌ថាអ្នកបន្ថោកតំលៃជីវិតខ្ញុំដែលខ្ញុំបានត្រៀមទុកជូនអ្នកនោះខ្លាំងណាស់។ បើខ្ញុំខំសន្យាអោយអ្នកថែមលើជីវិតដែលខ្ញុំត្រៀមប្រគល់ជូនអ្នកនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏ចូលរួមមើលងាយជីវិតខ្លួនឯងដែរ ចិត្តខ្ញុំធ្វើមិនកើតទេ។ អញ្ចឹងហើយបានជាគ្រប់ពេលពេលពលរដ្ឋណាម្នាក់អោយខ្ញុំសន្យាធ្វើអ្វីមួយជាការដោះដូរ មុននឹងពួកគេព្រមបោះឆ្នោតគាំទ្រLDP ខ្ញុំមានអារម្មណ៍ថាអ្នកនោះមើលងាយជាន់ឈ្លឺទឹកចិត្ត សេចក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំមានចំពោះពួកគេណាស់។ ខ្ញុំគ្មានតំលៃសំរាប់អ្នកទេ សូមអ្នកទៅរកអ្នកផ្សេងចុះ ដាច់ខាតខ្ញុំមិនសន្យាអោយអ្វីដល់អ្នកន្ថែមលើសេចក្តីស្មោះត្រង់ មនោសញ្ចេតនា ដែលខ្ញុំតាំងចិត្តថានឹងផ្តល់អោយអ្នកនោះទេ ទោះបីខ្ញុំអាចមានលទ្ធភាពផ្តល់នូវអ្វីដែលអ្នកចង់បានពីខ្ញុំនោះក៏ដោយ ឬគ្រាន់តែហាមាត់សន្យានឹងអ្នក នោះអ្នកព្រមគាំទ្រខ្ញុំក៏ដោយ ស្លាប់ខ្លួនក៏ខ្ញុំមិនសន្យានឹងអ្នកដែរ ព្រោះទីមួយ អ្នកបានទាមទារអ្វីផ្សេងពីខ្ញុំ ក្រៅពីក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលខ្ញុំបានអោយតំលៃលើសជីវិតខ្ញុំទៅទៀតនោះ គឺវាគ្រប់គ្រាន់បញ្ជាក់អោយឃើញថាអ្នកមើលងាយជាន់ឈ្លី ទឹកចិត្តំខ្ញុំណាស់ និងទីពីរ មនុស្សអ្នក គ្មានតំលៃសំរាប់អោយខ្ញុំលះបង់សូម្បីតែរបស់គ្មានតំលៃត្រូវបោះចោលក្នុងធុងសំរាមក៏ដោយ ទៅអោយអ្នកទាល់តែសោះ។ តែខ្ញុំនៅមានកូនចិត្តមួយនឹកគិតថាអ្នកល្ងង់ទេដឹង បើអ្នកយល់បាននូវតំលៃនៃក្តីស្មោះត្រង់ មនោសញ្ចេតនាដែលខ្ញុំនឹងផ្តល់ចំពោះអ្នកថា វាគឺធាតុប្រសើរថ្លៃថ្លាលើសអ្វីទាំងអស់ អ្នកមានសំណាងណាស់ដែលអ្នកមានតំលៃរហូតបានទទួលនូវរបស់អស្ចារ្យនេះពីមនុស្សមាន
តំលៃម្នាក់។ ឆ្កួតណាស់មនុស្សអើយមនុស្ស បើអ្នកយកបានចិត្តមនុស្សហើយ តើនៅមានអ្វីទៀតដែលអ្នកយកមិនបានពីមនុស្សដែលអ្នកយកចិត្តគេបាននោះទៅ? តែក៏សូមកុំភ្លេចដែរថា បើអ្នកបានមើលឃើញថាក្តីស្មោះត្រង់និងមនោសញ្ចេតនាដែលគេមានចំពោះអ្នកជារបស់ថ្លៃ
ខ្ពស់ខ្ពស់ណាស់ ដែលជាភព្វសំណាងរបស់អ្នកណាស់ដែលអ្នកមានមនុស្សបែបនេះ ជាគូជីវិតក៏ដោយ ជាមិត្តក៏ដោយ ជាអ្នកដឹកនាំប្រទេសអ្នកក៏ដោយ សូមកុំភ្លេចអោយសោះ តំលៃខ្លួនអ្នកដែលត្រូវតែមាន សក្តិសមនឹងបានទទួលនូវរបស់អស្ចារ្យនោះ ពីអ្នកណាម្នាក់។