loading...

Veasna Khem

មានគ្នាយើងខ្លះនិយាយថា និយាយដូចខ្ញុំ ខ្លាំងៗ ប្រើភាសាគ្រោតគ្រាត លាយនឹងពាក្យដៀលជេរ អញ្ចឹង អ្នកដែលអាចទទួលស្តាប់បាន គឺមានតែពួកអ្នកយល់LDPរួចហើយទេ អ្នកថ្មីមិនទាន់យល់LDPគេទទួលយកមិនបានទេ។ ខ្ញុំចេះតែលួចសើចក្នុងពោះ តើអ្នកយល់LDPទាំងអស់ហ្នឹង ពីដំបូងមកសុទ្ធតែយល់LDPស្រាប់តែម្តងឬ? ហើយអ្នកថ្មីដែលទើបស្តាប់LDPយល់ រួមទាំងអ្នកទើបតែបែរពីCNRPមកLDPក្នុងពេលថ្មីៗនេះ តើពួកគាត់នោះស្តាប់LDPយល់ស្រាប់ពីមុនមកឬ?ខ្ញុំមិនតបតទៅវិញ ហើយចេះតែលួចសើចក្នុងពោះ។ មនុស្សមានទេពកោសល្យផ្សេងគ្នា បើអោយមនុស្សម្នាក់ដែលមានទេពកោសល្យមួយបែប ហើយអ្នកផ្សេងចង់ស្នើអោយបញ្ឈប់ទេពកោសល្យនោះ ដោយជំនួសមកវិញនូវទេពកោសល្យរបស់អ្នកស្នើ ពិតណាស់អ្នកដែលត្រូវបានគេស្នើរនោះមិនអាចបញ្ចេញស្នាដៃអស្ចារ្យដោយបោះបង់ចោល
ទេពកោសល្យកំនើតរបស់គេបានទេ។គេភ្លេចគិតថាព្រោះតែពាក្យខ្លាំងៗ គ្រោតគ្រាតចំពោះមនុស្សដែលគួរប្រើពាក្យគ្រោតគ្រាត ជេរដៀលមនុស្សដែលគួរដៀលនេះហើយ ដែលធ្វើអោយអ្នកទៅនិយាយពាក្យស្រួលថ្មមៗនឹងពួកអ្នកខឹងស្អប់ខ្ញុំនោះ បានស្រួលជាងមិនទាន់ជេរតិះដៀលនោះ ដូចមនុស្សឈ្លោះគ្នាប្តឹងគ្នាឡើងតុលាការហិនហោចអស់ទ្រព្យសម្បត្តិច្រើនព្រោះតែការប្តឹងផ្តល់
នោះទើបពួកគេព្រមចរចាគ្នាអញ្ចឹងដែរ។ ខ្ញុំមានទេពកោសល្យរបស់ខ្ញុំ ទុកអោយខ្ញុំដើរផ្លូវខ្ញុំចុះ អ្នកមានទេព្យកោសល្យរបស់អ្នកៗដើរផ្លូវអ្នកទៅ ខ្ញុំនឹងគោរពអោយតំលៃចំពោះការងាររបស់អ្នកដែលបំពេញអោយការងាររបស់ខ្ញុំ ហើយអ្នកក៏ត្រូវតែមើលអោយឃើញតំៃលនៃការងាររបស់ខ្ញុំដែលបានបំពេញអោយការងាររបស់
អ្នកផងដែរ។ខ្ញុំមិនដែលសុំអ្នកអោយធ្វើូដូចខ្ញុំ ព្រោះខ្ញុំមើលឃើញធម្មជាតិមិនដូចខ្ញុំរបស់អ្នក ហើយនឹងតំលៃបំពេញនៃការងារអ្នកចំពោះការងាររបស់ខ្ញុំ តែសូមអ្នកកុំសុំអោយខ្ញុំបោះបង់នូវអ្វីដែលជាខ្ញុំហើយជំនួសមកវិញនូវអ្វីដែលជាអ្នក សុំទោសខ្ញុំធ្វើតាមអ្នកមិនបានទេ ទោះខ្ញុំចង់ក៏ធ្វើមិនបានដែរ ព្រោះវាមិនមែនជាទេពកោសល្យកំណើតរបស់ខ្ញុំទេ។រឿងដែលត្រឹមត្រូវ អ្នកត្រូវមើលអោយឃើញតំលៃនៃការងាររបស់ខ្ញុំ ចំពោះការងារដែលអ្នកកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង ហើយខ្ញុំក៏ដូចគ្នា ខ្ញុំបានមើលឃើញតំលៃការងាររបស់អ្នក ដែលបំពេញអោយការងារដែលខ្ញុំកំពុងតែធ្វើក្នុងគោលដៅរួមរបស់ពួកយើង។
More
6 hrs · Public
3:52 PM