Sakdin Kun added 2 new photos.
ខ្ញុំចូលរួមចលនានយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាំងពីខ្ញុំរៀននៅមហា
វិទ្យាល័យឆា្នំទី២ ឆ្នាំ២០០៧ មកម្លេះ ។ កាលនោះចលនាយើងមានមនុស្សចូលរួមតិចតួចណាស់
ចេញចូលស្នាក់ការម្តងណាក៏ត្រូវចុចកណ្តឹងដែរ ពេលប្រជំុម្តងៗបាត់មុខសមាជិក ឬមានសមាជិកណាមកថ្មីក៏មិនដែលរំលងពីភ្នែកពួកយើងដែរ ។ មិត្តភក្តិនៅសាលា រួមទាំងគ្រូផងតែងតែហាមមិនអោយលូកដៃចូលជ្រៅក្នុងនយោបាយ អ្នកខ្លះថាទៅចូលអីបក្សតូចចឹង ចូលបក្សធំទៅឆាប់បានអំណាច បានលុយ នឹកឃើញចិត្តខ្លួនឯងកាលនោះឈានចូលក្នុងLDP មិនដែលគិតទាល់តែសោះថាបក្សខ្លួនតូចឬធំ ដឹងត្រឹមតែថាបក្សអញត្រឹមត្រូវ ។ មិត្តភក្តិខ្លះប្រាប់ថាចូលនយោបាយប្រយត័្នជាប់គុក ឬស្លាប់ ត្រង់ចំនុចនេះហើយដែលខ្ញុំចង់ប្រាប់ទៅកាន់ពួកគេវិញ ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកថ្មីផងដែរ ខ្ញុំមានមិត្តរួមថ្នាក់៤-៥នាក់ហើយដែលធ្លាប់ជាប់គុក ហើយថ្មីៗនេះស្លាប់ម្នាក់ទៀត ពួកគេសុទ្ធតែជាមនុស្សដែលគេចពីនយោបាយបែបLDPយើង នេះមិនរាប់បញ្ចូលអ្នកដែលស្លាប់ដោយសារការកាប់ចាក់គ្នា គ្រោះថ្នាក់ចរាចរណ៍ ដើរលេងជួបគ្រោះថ្នាក់ តួយ៉ាងស្លាប់នៅកោះពេជ្រកាលបុណ្យអ៊ំទូកជាដើម ។ ខ្ញុំចង់ប្រាប់ទៅកាន់ពួកគេថា ខ្ញុំគេចផុតពីពាក្យគេថាចូលរួមនយោបាយជួបបញ្ហារួចហើយ ដោយសារមានអាអ្នកគេចពីនយោបាយ ចូលគុក និងស្លាប់រួចហើយ ទោះបីថ្ងៃក្រោយខ្ញុំអាចជាប់គុក ឬស្លាប់ដោយសារនយោបាយក៏ខ្ញុំមានពាក្យឆ្លើយត្រលប់ទៅគេវិញយ៉ាងសឿងបឿងដែរ ។ តើអ្នកគេចនយោបាយ ហើយស្ពាយជីវិតនេះទៅដល់ណា ? ក្តីសុខរបស់យើងម្នាក់ៗ វាតូចខ្លាំងណាស់បើប្រៀបធៀបនឹងក្តីសុខរបស់ជាតិសាសន៍យើង ។ សរុបមកខ្ញុំចង់និយាយថា បើសិនជាយើងម្នាក់ៗឃើញបក្សណាត្រឹមត្រូវហើយចូលរួម ដោយគ្មានភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ចលនាត្រឹមត្រូវនេះក៏មិនយឺតយូរ ហើយជាតិសាសន៍របស់យើងក៏មិនធ្លាក់ចុះមកដល់កំរឹតនេះដែរ ។ ប្រើប្រាស់ជីវិតមួយនេះដើម្បីការពារភាពត្រឹមត្រូវ និងបំរើមនោសញ្ចេតនាក្នងនាមជាមនុស្ស ជាតិយើងរស់មិនអាចខ្វះចំណែកនៃការចូលរួមរបស់យើងម្នាក់ៗបានទេ ៕

1 hr · Public