Veasna Khem
ពេលបានសំគាល់ឃើញពលLDPណាម្នាក់ខ្លាំង ល្អ មានទេព្យកោសល្យ មានគុណសម្បត្តិក្នុងរឿងអ្វីមួយ ខ្ញុំត្រេកអរខ្លាំងណាស់ តែមិនដែលអរដោយអស់ពីពោះទេ
តែងតែលាយឡំមកជាមួយនូវចិត្តព្រួយបារម្ភមួយជានិច្ចជាកាល គឺតិចលោមនុស្សនេះមានមោទនៈភាពនឹងគុណសម្បត្តិរបស់ខ្លួនគេទៅ? ព្រោះកម្រនឹងមានមនុស្សដែលលោកផុតចំនុចនេះណាស់ អោយតែខ្លួនខ្លាំងក្នុងរឿងអីមួយគឺមានមោទនភាពក្នងរឿងនោះតែម្តង។ គុណសម្បត្តិដល់កំរិតណាក៏ដោយអោយតែលាយចូលមោទនៈភាពហើយ គឺអ្វីនឹងចប់សព្វគ្រប់ហើយ ប្រៀបបាននឹងសំឡឆ្ងាញ់ប្រភេទណាក៏ដោយអោយតែធ្លាក់អង់ទ្រីនចូលហើយ នឹងទៅជាអាសារឥតការហើយ។ រឿងដែលត្រឹមត្រូវ បើអ្នកមានគុណសម្បត្តិអ្វីមួយ ទោះគុណសម្បត្តិនោះ អ្នកមានលើសគេទាំងអស់ក្នុងលោកនេះក៏ដោយ អ្នកគ្រាន់តែសំគាល់ដឹងថា អាត្មាអញមានគុណសម្បត្តិនេះលើសគេក្នុងលោក អត់គូប្រៀប តែគ្មានមោទន:ភាព អួតអឿនឹងគុណសម្បត្តិលើសគេរបស់ខ្លួនឡើយ ទើបអ្នកអាចប្រើគុណសម្បត្តិនោះបានជាប្រយោជន៍សាធារណ:បានយ៉ាងមានប្រសិទ្ធភាព ហើយសកម្មភាពដែលប្រើដោយគុណសម្បត្តិនោះ គួរអោយស្ងើចសរសើរ និងគួរអោយគោរពខ្លាំងណាស់។

8 hrs · Public