loading...

Veasna Khem

មេរៀនរបស់ព្រះពុទ្ធមិនមែនជាសាសនាឡើយ។ ការដាក់ការបង្រៀន និងមេរៀនរបស់ព្រះពុទ្ធទុកជាសាសនាគឺជាការបន្ថោកតំលៃព្រះបពុទ្ធ
និងបន្ថោកតំលៃមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ។ ក្នុងលោកនេះ គ្មានអ្នកដទៃណាមួយទាល់តែសោះ អាចមានមហិទ្ធិរិទ្ធ អាចបន្ថោកតំលៃរបស់អ្នកដទៃ ក្រៅពីការងារដែលខ្លួនគេ ឬក្រុមរបស់គេធ្វើចេញមក ដែលជាមូលដ្ឋានកំនត់តំលៃរបស់បុគ្គលនោះឬក្រុមនោះទេ តាមលំអាននេះហើយដែលព្រះពុទ្ធប្រមើលទុកថា មេរៀនរបស់ព្រះអង្គនឹងត្រូវសាបសូន្យដោយបរិស័ទបួនពួក ភិក្ខុភិក្ខុនី ឧបាសក ឧបាសក សុទ្ធតែអ្នកនៅក្នុងសំណាក់របស់ព្រះអង្គ។ មានន័យថាម៉េច? មានន័យថាគឺការងារក្រុមរបស់ខ្លួនគេទេដែលធ្វើអោយ អ្វីដែលក្រុមគេចាតទុកជាសាសនារបស់ពួកគេនោះអាប់អោន ឬចុះតំលៃនោះ។ តើចំនុចណាដែលបង្ហាញគឺអ្នកនៅក្នងព្រះពុទ្ធសាសនាធ្វើអោយអាប់អោនដល់ព្រះពុទ្ធសាសនានោះ? ទីមួយគឺ ដោយអ្នកប្រកាន់ខ្លួនថាជាពុទ្ធបរិស័ទមិនស្គាល់ខ្លឺមនៃរបស់ក្នុងដៃដែលខ្លួនកំពុងកាន់ គឺមេរៀនរបស់ព្រះពុទ្ធ។ ទីពីរ គឺមានពួកមនុស្សខូចយកព្រះពុទ្ធសាសនាជាជំនួញកេងប្រវ័ញ្ចអ្នកមានជំនឿក្នុងសាសនាដើម្បីការមានបានរបស់ខ្លួន ជាមនុស្សអាត្មានិយម ផ្អែមខាងក្រៅតែចេតនាដើម្បីប្រវ័ញ្ចលាភ មនុស្សខ្លះបំពានវិន័យផឹកស្រា មានស្រីញី និងប្រព្រិត្តអបាយមុខផ្សេងៗ។ អំពើទាំងពីរបែបគឺល្ងង់និងខូចរបស់អ្នកកាន់សាសនាបព្រះពុទ្ធនេះហើយដែលបន្ថោកតំលៃនៃព្រះពុទ្ធសាសនានោះ។ LDPកំពុងប្តូរផ្តាច់បោសសំអាតគ្រឿងសៅហ្មងស្មោគគ្រោកនៃអ្នកគោរពបដិបត្តមេរៀនរបស់ព្រះសាស្តានៃយើង គឺពន្យល់ដល់មនុស្សដែលទុកមេរៀនព្រះអង្គជាជំនឿអោយពួកគាត់បានយល់ត្រូវថា ព្រះបរមគ្រូនៃយើងលោកបង្រៀនច្បាប់ធម្មជាតិដល់មនុស្សមិនមែនធ្វើអោយមនុស្សមានជំនឿទេ គឺធ្វើអោយមនុស្សមានសុទ្ធាជ្រះថ្លា ហើយនិងកំចាត់ចោលអ្នកបោកក្នុងសាសនាដែលជាក្រុមពិបាកអោយបរិស័ទកត់សំគាល់បានថាជាក្រុមចោរបំផ្លាញមេរៀនរបស់ព្រះពុទ្ធនោះ តាមរយ:នៃការពន្យល់បើកបង្ហាញទង្វើថោកទាបរបស់ក្រុមដែលយកសាសនាធ្វើមុខរបរទាំងនោះ ដើម្បីយកមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធមកទុកអោយមនុស្សមានឧបនិស្ស័យបានក្រេបជញ្ចក់នូវរសជាតិមេរៀនត្រាស់ដ៏អស្ចារ្យនេះ។ ការងាររបស់LDPក្នុងគោលដៅបែបនេះ នាំអោយពួកមនុស្សថោកទាបសណ្តានចោរយកសាសនាទុកជាមនុស្សរបរ ក្តៅរោលរាលនឹងចលនាបដិវត្តន៍យើង ពួកគេប្រមូលកំលាំងគ្នាបំភាន់ការពិត លាបពណ៍ថា យើងជាក្រុមពាល ក្រុមមនុស្សមិនល្អ ចង់បំផ្លាញសាសនា ដើម្បីកៀងយកកំលាំងជនរងគ្រោះដែលពួកថោកទាបទាំងនោះកំពុងតែបោកដែលពួកគាត់ជាក្រុមមនុស្សខ្សោយការពិចារណា មកបំផ្លាញចលនាសង្គ្រោះរបស់យើង។ វាគ្មានជារឿងអ្វីចំលែក ឬមិនធម្មតានោះទេ យើងLDPវាយបំបែកឆ្នាំងបាយដែលបានមកពីការបោកប្រាសពុទ្ធបរិស័ទ របស់ពួកអាចោរក្នុងសាសនាឬអាចោរថង់យាម ពួកវាត្រូវតែក្តៅក្រហាយ ស្រែកប្រកូករកសណ្តានថោកដូចគ្នាមកកំទេចយើងបែបនេះហើយ វាជារឿងធម្មតាណាស់ បើយើងគិតតែពីក្តីសុខផ្ទាល់ខ្លួន ខ្លាចមានរឿងដល់ខ្លួន មិនហ៊ានបើកបង្ហាញការពិតដល់មនុស្ស តើថ្ងៃណាទៅនឹងមនុស្សអាចស្គាល់ការពិតបាន មុននិងក្រោយជីវិតនេះគង់តែបែកធ្លាយទេ មនសិកាជាមនុស្សប្រាប់ថា ទុកជីវិតអោយបែកធ្លាយចោលទទេ ជាការអត់ប្រយោជន៍ក្រៃពេកណាស់ យកជីវិតមកប្រឈមនឹងឧបសគ្គដើប្បីបំរើមនោសញ្ចេតនានិងឧត្តមគតិរបស់ខ្លួន នោះពិតជាជីវិតពេញដោយរសជាតិនិងខ្លឹមសារ។

5 mins · Public
37 · Like · Comment · Share · Full Story · · Report
4:52 PM