loading...

Veasna Khem

ទុកលុយធ្វើអី បើប្អូនស្លាប់បាត់ទៅហើយនោះ តើលុយនោះអាចជួយអោយសប្បាយចិត្តបានទេ បើលុយនៅែតបាត់បង់ប្អូនជាទីស្រឡាញទៅហើយនោះ? កើតទុក្ខរីងរៃរាប់ឆ្នាំដោយសារការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ បើលុយអាចជួយជីវិតប្អូនបាន តើមិនជាសំណាងទេឬដែលនៅមានផ្លូវអាចជួយជីវិតប្អូនប្រុសបាននោះ។ សុធាក្រោយពីបានបញ្ជូនសុខណងទៅដល់ពេទ្យកាល់ម៉ែត្រហើយ ក៏បានទូរស័ព្ទមកប្រាប់ខ្ញុំថា ពូស្ថានភាពសុខណងបើនៅស្រុកខ្មែរគឺអស់សមត្ថភាពហើយ មានតែផ្លូវមួយទេ ត្រូវបញ្ជូនសុខ ណងទៅថៃក្រែងមានសង្ឃឹមខ្លះ។ ខ្ញុំឆ្លើយទាំងអន្ទះសារ ត្រូវធ្វើអោយអស់លទ្ធភាពណាក្មួយ បញ្ចូនទៅភ្លាមទៅ លុយកាក់អស់ប៉ុន្មានក្មួយមិនបាច់គិតទេក្មួយចាត់ចែងបញ្ជូនណងអោយឆាប់ៗទៅកុំអោយយឺតពេលក្រែងជួយមិនទាន់ព្រោះយើងនាំសុខណងទៅយឺតពេលពេក។ សុទ្ធាឆ្លើយ មិនអីទេពូខ្ញុំនឹងរៀបចំបញ្ជូនតាមឡានទៅតាមកោះកុងប្រហែល៥ម៉ោងទេទៅដល់ពេទ្យហើយ ខ្ញុំស្រែកស្ទើរភ្លាត់សំលេងថា ទេមិនអាចបញ្ជូនតាមឡានបានទេ យូរណាស់ បើមានគ្រោះថ្នាក់តាមផ្លូវ ពូមានវិប្បដិស្សារីយ៍មួយជីវិតហើយ ត្រូវតែបញ្ជូនតាមយន្តហោះដាច់ខាត ក្មួយទាក់ទងសួរគេមើលតើបញ្ជូនតាមយន្តហោះគេយកថ្លៃប៉ុន្មាន។ ចាំខ្ញុំសួរគេភ្លាមហើយខ្ញុំនឹងប្រាប់ពូវិញភ្លាមណាពូ។ ប្រហែល១០នាទីសុធាទូរស័ព្ទមកពេលខ្ញុំកំពុងនៅក្នុងវេទិកានៅស្រុកកំចាយមារ ពូថ្លៃយន្តហោះគេយកប្រហែល១៧០០០ដុល្លា គេថាគេនឹងផ្ញើរតារាងតំៃលលំអិតមកអោយយើងតាមemail។ ខ្ញុំឆ្លើយតបនឹងសុធាវិញភ្លាម ទៅក្មួយទៅ តំៃលនេះពូព្រមហើយ អោយគេចាត់ចែងបញ្ជូនសុខណងភ្លាមៗកុំអោយយឺតពេល។ បាទពូខ្ញុំនឹងរៀបចំឥឡូវនេះពូ។ មួយសន្ទុះសុធាទូរស័ព្ទមកម្តងទៀត ពូគេសួរពូថាពូចង់ទៅពេទ្យណានៅស្រុកថៃ។ អូពូឮគេថាពេទ្យបំរ៉ុងរ៉ាត់ជាពេទ្យល្អទៅពេទ្យហ្នឹងទៅក្មួយ។ ពូៗនិយាយជាមួយមិត្តខ្ញុំបន្តិចទៅគេធ្វើការនៅពេទ្យរូ៉យ៉ាល់នៅភ្នំពេញគេដឹងរឿងពេទ្យនៅថៃច្រើនជាងខ្ញុំពូ។ ខ្ញុំក៏សួរទៅពួកម៉ាកសុទ្ធាតាមទូរស័ព្ទថា មើលក្មួយនិយាយមកក្មួយមានយោបលយ៉ាងម៉េចពីរឿងពេទ្យនៅថៃហ្នឹងតើគួរជ្រើសរើសពេទ្យណា? ពូពេទ្យបំរ៉ុរ៉ាត់វាល្អហើយ តែបើប្រៀបធៀបនឹងពេទ្យបាងកក ពេទ្យបាងកកល្អជាង តែគ្រាន់តែសេវាថ្លៃជាងបំរ៉ុងរ៉ាត់។ ខ្ញុំតបវិញភ្លាម អញ្ចឹងសំរេចទៅពេទ្យបាងកកទៅក្មួយ។ អោយតែសង្គ្រោះប្អូនប្រុសខ្ញុំម្នាក់នេះបានខ្ញុំគ្មានស្តាយអ្វីទេ ទោះត្រូវលក់ទាំងអស់សល់តែខ្លួនទទេក៏ខ្ញុំត្រូវតែធ្វើដោយពេញចិត្តដែរ។ សុខណងរស់នៅស្នាក់ការភ្នំពេញជាមួយខ្ញុំបួនឆ្នាំ ខ្ញុំស្គាល់ចិត្តវាច្បាស់ណាស់ ខ្ញុំមានអានុស្សាវរីយ៍ច្រើនណាស់ជាមួយវា ខ្ញុំនៅចាំជាងគេគឺខ្ញុំបានស្តីអោយវាពេលវាបានធ្វើរឿងមិនទំនងដាក់ ខ្ញុំ មួយសន្ទុះក្រោយមកវាបានមកជួបខ្ញុំ វាសំពះខ្ញុំហើយវាយំសុំអោយខ្ញុំអត់អោនទោសអោយវាៗនិយាយថា បងអើយកំហុសនេះមកពីខ្ញុំគិតមិនដល់បញ្ញាខ្ញុំអន់ សូមបងលើកលែងទោសអោយខ្ញុំផង។ វាយំខ្លាំងណាស់ ខ្ញុំឃើញវាយំខ្លាំងពេកខ្ញុំក៏យំដែរ ហើយខ្ញុំប្រាប់វាថាបងជឿប្អូនហើយ ឈប់យំទៅប្អូន។ ពេលឃើញវាឈឺពេលនេះ ខ្ញុំនឹកឃើញរឿងនោះថ្មីៗវានេះចិត្តធ្ងន់ណាស់ អធ្យាស្រ័យច្រើនណាស់ ហើយសមត្ថភាពខួរក្បាលក្នុងការវែកញែកយកជាការបាន ម្លោះហើយទើបខ្ញុំសំរេចចិត្តបញ្ចូូលវាជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍បក្សទៅ។
9 hrs · Public
4:12 PM