Veasna Khem
ទោះពូត្រូវបានហេតុការណ៍ថ្មីៗនេះវាយប្រហារធ្ងន់និងខ្លាំងយ៉ាងណាក៏ដោយ សូមក្មួយៗកុំបារម្ភពីពូអី ពូដឹងខ្លួនយ៉ាងច្បាស់ថា
ពូនៅមានកូនៗយ៉ាងច្រើនផ្សេងទៀតដែលពូត្រូវទទួលខុសត្រូវចំពោះពួកគេ។ ពូដឹងច្បាស់ណាស់ថាពួកគេត្រូវការពូ។ សូមពួកក្មួយៗកុំបារម្ភពីពូពេក។ គ្រាន់តែទុកពេលនិងកន្លែងអោយពូរៀបចំស្ថានភាពចិត្តទៅបានហើយ។ ពូមិនដែលភ្លេចកាតព្វកិច្ចរបស់ពូចំពោះក្មួយៗនិងមាតុភូមិនេះទេ។ ទោះពូមិនចង់រស់ក៏ប៉ុន្តែ ក៏ពូមិនអាចស្លាប់បានដែរ។ ណងអើយស្រមោលប្អូននៅគ្រប់ដង្ហើមបង រហូតបងបិទភ្នែកលាលោកនេះណាប្អូន។ បងចេះតែមានអារម្មណ៍ថាមនុស្សបងអភ័ព្វណាស់ មនុស្សណាដែលអាចជួយសំរាលការងារស្នូលប្រចាំជីវិតរបស់បង គឺតែងតែលាបងទៅមុនជាដរាប។ ប្អូនជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍ក្មេងជាងគេបំផុតដែលបងជ្រើសរើសដោយគ្មានអ្នក
ណាជួយចង្អុលបង្ហាញទេ។ បងច្បាស់ណាស់ថាប្អូនមានគុណសម្បត្តិដែលបងមើលមិនខុសទេ។ តាំងពីប្អូនឈឺសន្លប់លែងដឹងខ្លួន បងមិនដែលហ៊ានទៅមើលមុខប្អូនទេ បងដឹងថាបងនឹងទប់ចិត្តមិនបានទេ បងចេះតែសង្ឃឹមថា ពេលប្អូនដឹងខ្លួនភ្លាម ទោះប្អូននៅទីណាក៏បងត្រូវតែទៅជួបប្អូនភ្លាមដែរ តែធម្មជាតិនេះសាហាវហួសហេតុ ដែលគ្មានឃើញត្រង់ណាគួរអោយប្រាថ្នាជីវិតនេះឡើយ។ ប្អូនដឹងទេស្ទើរពេញមួយថ្ងៃនេះ បងធ្វើការនៅចំការរហូត បងមិនចង់ចូលបន្ទប់ទេ បងខ្លាចភាពស្ងាត់ បងដឹងថាបងខំបន្លប់ខ្លួនឯង។ បងសួរខ្លួនឯងថាតើបងកំពុងធ្វើបែបនេះដើម្បីអ្វី? ដើម្បីបំភ្លេចរូបប្អូនឬ? ទេព្រះអើយ ងក់ក្បាលភ្លាម មានមហិទ្ធិរិទ្ធិអ្វីមកធ្វើអោយបងភ្លេចប្អូនភ្លាមក៏បងមិនព្រមដែរ បងសុខចិត្តរស់នៅអោបទុកនូវមនោសញ្ចេតនាដ៏ខ្លោចផ្សានេះអស់មួយជីវិតទៅចុះ បងមានអារម្មណ៍ថាបងធ្វើបែបនេះចំពោះប្អូនមិនបានទេ។ បងសួរខ្លួនឯងទៀតថា បើអាចបំភ្លេចប្អូនភ្លាមក៏បងមិនព្រមដែរ ចុះហេតុអ្វីបងខំរកនេះរកនោះមកធ្វើដើម្បីបន្លប់ខ្លួនឯងកុំអោយគិតដល់ប្អូនធ្វើអី? នឹកដល់ត្រង់នេះទឹកភ្នែកស្រក់ចុះភ្លាម បងពិតជាមិនអាចធ្វើខុសឆ្គងនឹងប្អូនបានទេ បងនឹងមិនខំបំភ្លេចអូនទេ បងមានអារម្មណ៍ថា បងធ្វើបែបនេះមិនកើតទេ។ បងមុខតែដេកអោបមនោសញ្ចេតនាខ្លោចផ្សានេះរហូតបងលាលោកនេះហើយណាណងប្អូន
សំឡាញ់បង។ បងនឹងហៅប្អូនមកលេងនឹងបងគ្រប់ពេលដែលបងនៅស្ងាត់ៗម្នាក់ឯង។

1 hr · Public