Veasna Khem
ចរិតឬសារជាតិLDPមិនដែលបង្កររឿងដើម្បីកេងចំណេញហើយក៏មិនដែលមានចេតនាបង្កើត
ហេតុការណ៍ដើម្បីទាញយកការចាប់អារម្មណ៍ពីមហាជនដែលគេហៅថាកាេកេងចំណេញ
នយោបាយនោះដែរ។ ចរិតLDPចៀសវាងណាស់ទំនាស់ មិនដែលចង់អោយរឿងតូចក្លាយជារឿងធំដែលជាចរិតមនុស្សខូចនោះទេ។ ប៉ុន្តែបើជៀសវាងសព្វគ្រប់ហើយ បើអត់អោនដល់កំរិតហើយ គេនៅតែតាមបង្កររឿងនឹងLDPនោះ ក៏LDPមិនព្រមឈរស្លាប់ដែរ។ យើងត្រូវតែចាត់វិធានការណ៍សមស្របតបតវិញក្នុងភាពជាមនុស្សមានមនសិកាដែរ។ ក្នុងពេលថ្មីៗនេះ យើងបានទទួលដំណឹងពីព្រះសង្ឃដែលលោកជាអ្នកគាំ្រទLDPត្រូវបានអ្នកមានអំណាចនៅតាមវត្តអារាម បានចាត់ការបណ្តេញព្រះសង្សគាំទ្រLDPអោយចេញពីវត្តឬបង្ខំអោយព្រះអង្គលោកសិក ឬអោយឈប់គាំទ្រLDP ដោយបានសញ្ញាអូសតំរុយផ្លូវពីសេចក្តីណែនាំនៃអនុសំវច្ឆរ:មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤។ LDPមើលឃើញថនេះជាការរំលោកបំពាន : ១.លើសិទ្ធិនយោបាយរបស់ពលរដ្ឋដែលពលរដ្ឋគ្រប់រូបមានសិទ្ធិគាំទ្រគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត ២.រំលោភលើសិទ្ធគណបក្សដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវដោយស្ថាប័នរដ្ឋ គឺក្រសួងមហាផ្ទៃ ដោយចាត់ទុកគណប្សនយោបាយស្របច្បាប់នេះថាគឺជា ក្រុមជនទមិឡអត់សាសនា ដែលទំនោចិត្តនេះគឺចាត់ទុកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលស្របច្បាប់ថាជា្រកុមក្រៅច្បាប់។ ៣.រំលោកលើសេចក្តីណែនាំរបស់សម្តេចង្ឃរាជដែលហាមមិនអោយគំរាមកំហែងព្រះសង្ឃដែលមាននិន្នាការនយោបាយផ្សេង។ ៤.រំលោភលើសិទ្ធិមានជំនឿសាសនាឬគ្មានសាសនាដែលធានាដោយសេចក្តីថ្លែងការណ៍សកលអំពីសិទ្ធមនុស្សនិងច្បាប់ជាធរមាននៃប្រទេសយើង។ ៥.ប្រឆាំងនឹងឆន្ទ:របស់រាជរដ្ឋាភិបាលដែលមានបំណងដឹកនាំប្រទេសអោយមានសុខសន្តិភាព គឺពួកគេបានធ្វើការរំលោភលើសិទ្ធិអ្នកទៃក្នុងទំរង់ជាប្រព័ន្ធដែលបង្ករអោយមានការឈឺចាប់លើមនុស្សក្នុងចំនួនច្រើន ដែលនៅពេលណាមួយនោះនឹងមានការប្រមូលកំលាំងនៃជនរងគ្រោះនិងក្រុមមនុស្សស្រឡាញ់យុត្តិធម៌តវារកយុត្តិធម៌ដែលនឹងបង្ករជាភាពចលាចលក្នុងទ្រង់ទ្រាយណាមួយ ដែលខុសពីបំណងរបស់អ្នកដឹកនាំសង្គម។ ការទទួលបាននូវការរំលោភបំពានបែបនេះ មនសិកាជាមនុស្សមិនអនុញ្ញតិអោយយើងនៅសំងំបានទេ យើងនឹងប្រមូលនូវទិន្ន័យដែលបញ្ជាក់ពីការរំលោភបំពាននេះ ហើយនឹងធ្វើការឆ្លើយតបតាមស្ថានភាព លទ្ធភាព និងសម្ថភាពរបស់យើង ហើយសូមកុំនិយាយថាLDPឆ្លៀតឱកាសឬបំប៉ោងស្ថានការណ៍អោយសោះ។ សូមព្រះសង្ឃទាំងអស់ដែលរងនូវការរំលោភបំពានក្នុងរឿងនេះបញ្ជូនពត៌មានដែលជាភសត្តុតាងនៃការរំលោភបំពាននេះមកស្នាក់ការកណ្តាលLDPយើង។

2 hrs · Public