Veasna Khem
ការអនុវត្តន៍ច្បាប់អាចត្រូវបានអនុវត្តន៍ទៅលើមនុស្សគ្រប់គ្នាបាន លុះត្រាតែគ្រប់បុគ្គលជាពលរដ្ឋក្នុងសង្គមមួយ ពីពលរដ្ឋធម្មតារហូតដល់មនុស្សកាន់ការកំពូលនៃប្រទេសនោះគឺនាយករដ្ឋមន្ត្រីឬប្រធានាធិបតី ពុំមានកំលាំងធំជាងយន្តការរបស់ច្បាប់។ បើអំណាចប្រមូលផ្តុំទៅលើបុគ្គលណាមួយក្នុងប្រទេសនោះ នោះច្បាប់មិនអាចអនុវត្តន៍បានទៅលើគ្រប់មនុស្សបានឡើយ ជាពិសេសគឺបុគ្គលដែលមានអំណាចប្រមូលផ្តុំនោះឯង ហើយពេលនោះការរំលោភច្បាប់ច្បាស់នឹងកើតមានឡើងនៅក្នុងប្រទេសនោះដោយចៀសមិនផុតឡើយ។ ច្បាប់ចំពោះបុគ្គលដែលមានអំណាចប្រមូលផ្តុំ លែងមានតំលៃជាច្បាប់ទៀតហើយ គឺវាគ្រាន់តែជាក្រមសីលធម៌មួយដែលបុគ្គលដែលមានអំណាចប្រមូលផ្តុុំនោះ ចង់គោរពឬមិនគោរពវាអាស្រ័យទៅលើឆន្ទ:របស់បុគ្គលនោះតែប៉ុណ្ណោះ។ ស្ថានភាពបែបនេះ វាជាស្ថានភាពអាក្រក់និងគ្រោះថ្នាក់បំផុតសំរាប់ពលរដ្ឋសាមញ្ញនៃប្រទេសនោះ។ បើប្រទេសអ្នកជួបស្ថានភាពអាក្រក់បែបនេះហើយៗបើពលរដ្ឋក្នុងប្រទេសនោះដេកចាំអោយបុគ្គលដែលជាអ្នកកាន់អំណាចប្រមូលផ្តុំមានឆន្ទៈនឹងផ្លាស់ប្តូរឬកែសំរួលប្រព័ន្ធដឹកនាំប្រទេស ដើម្បើកុំអោយមានមនុស្សដែលមានអំណាចធំជាងយន្តការច្បាប់អាចរំលោភច្បាប់បាន នោះជាក្តីស្រមៃមួយដែលស្ទើរតែមិនអាចនឹងបានសំរេចទាល់តែសោះក្នុងភាពជាក់ស្តែង។ ជំរើសដែលប្រសើរ មានតែប្រជាពលរដ្ឋនៃប្រទេសនោះ ប្រមូលកំលាំងគ្នាបង្កើតជាចលនានយោបាយមួយដែលគោលនយបាយនៃចលនានយោបាយនោះ គឺសំដៅទៅរៀបចំកាត់បន្ថយប្រព័ន្ធដែលប្រមូលផ្តុំអំណាចនោះតែប៉ុណ្ណោះ ទើបអំណាចច្បាប់អាចអនុវត្តន៍ទៅគ្រប់មនុស្សក្នុងសង្គមនោះបាន។។
5 hrs · Public