Sothea Phann
ជីវិតសត្វ វិលវុលក្នុងវដ្ត ជាកម្មនិយាម។ រាល់ហេតុការណ៍ដែលបានកើតឡើងពីអតីតកាលក្នុងជាតិនេះ មានសើច មានយំ មានឈឺចាប់ រំភើបភ័យព្រួយ គឺវាកើតជាដដែលៗ និងទៀងទាត់ ប្រៀបដូចជាការចាក់ផ្សាយឡើងវិញនូវការប្រកួតបាល់ទាត់ដែលបានបញ្ចប់រួចទៅហើយ។ ជាថ្នាំយ៉ាងសក្ដិសិទ្ធមួយអោយអ្នកអាចទទួលយកនូវហេតុការណ៍ជាក់ស្ដែងនូវចំពោះមុខខ្លួន គឺចិត្តរបស់អ្នកដូចទៅនឹងចិត្តមនុស្សដែលបានដឹងអំពីលទ្ធផលបាល់ទាត់ រួចហើយគេមកអង្គុយមើលរូបភាពសារឡើងវិញយ៉ាងដូច្នោះ មិនបារម្ភ មិនព្រួយ នឹងសកម្មភាព ក៏ដូចជាទម្រង់លេងរបស់ក្រុមបាល់ទាត់ឡើយ។ ក្នុងឱកាសណាមួយមិនខានលោកពូ នឹងពន្យល់អំពីរឿងនេះទៅកាន់បងប្អូនដូចដែលពូបានពន្យល់មកពួកខ្ញុំ។ ធម៍គឺ ខ្លី សាមញ្ញងាយយល់ ហើយវាក៏នឹងត្រូវបានពន្យល់ដោយខ្លី និងសាមញ្ញងាយយល់ផងដែរ។
19 hrs · Public