Veasna Khem
lខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ។ ខ្ញុំត្រូវបានមនុស្សខ្លះស្នើអោយបើកទ្វាLDP ដើម្បីទទួលយកមនុស្សល្បីៗក្នុងសង្គមខ្មែរមួយចំនួន អោយចូលមកក្នុងLDP។ គេបានចាត់ទុកថាគួរអោយសប្បាយនិងមោទនភាពណាស់ដែល LDP បានពួកអស់លោកល្បីៗក្នុងសង្គមខ្មែរទាំងនោះមកចូលក្នុងLDP យើង។ តែសំរាប់មនសិកាខ្ញុំៗមើលមិនឃើញថានោះគឺជាធនធានមនុស្សដែលLDPត្រូវការទាល់តែសោះ និយាយអោយស្រួលស្តាប់ថា ខ្ញុំមើលមិនឃើញថាអ្នកល្បីទាំងនោះជាមនុស្សមានតំលៃសំរាប់ចលនាបដិវត្តន៍បែបLDPទាល់
តែសោះ។គេប្រាប់ខ្ញុំថាយើងប្រមូលអស់លោកល្បីនោះបានយើងនឹងឆាប់ឈ្នះ។ ខ្ញុំសួរខ្លួនឯងថា តើឈ្នះអី? បើគ្រាន់តែឈ្នះឆ្នោត តែឈ្នះដូចដែលLDP ចង់កសាងសំរាប់សង្គមខ្មែរមិនបាន តើនោះជាជ័យជំនះពិតសំរាប់ពលរដ្ឋខ្មែរទូទៅដែរឬទេ?ម្យ៉ាងទៀតទោះLDPផ្តុំចូលគ្នាជាមួយពួកអស់លោកល្បីៗទាំងនោះ ក៏ខ្ញុំមើលមិនឃើញថានឹងឈ្នះឆ្នោតភ្លាមៗដូចពួកគេបានប្រមើលមើលនោះដែរ។ លើសពីនេះទៀត ខ្ញុំច្បាស់ណាស់ថា យើងនឹងមិនអាចធ្វើការងារជាមួយគ្នាកើតទេ រឿងធំបំផុតគឺពួកគេជាមនុស្សដែលមិនឈ្នះខ្លួនឯង នៅចង់បានមុខមាត់ ចាញ់ឆ្នោតខ្លាចខ្មាស់គេ ដែលសុទ្ធតែជាកិលេសក្នុងរឿងផ្ទាល់ខ្លួនដូចតែគណបក្សដទៃទៀតដែរ។ ព្រោះតែចង់បានមុខមាត់នេះហើយ គេអាចនឹងដើរខុសពីបាតគ្រឹះសុច្ចរិតដែលជាអត្តសញ្ញាណដាច់ដោយឡែកខុសពីគណបក្សដទៃ
ទៀត របស់LDP ហើយវាក៏មិនមែនជាសកម្មភាពរបស់បុគ្គលដែលមានទឹកចិត្តជួយដែរ។ គេនឹងវង្វេងលើមាគា៌នយោបាយរបស់ពួកគេ។ គេបានប្រាប់ខ្ញុំទៀតថាខ្ញុំអាចអោយយោបលពួកគេក្នុងន័យកែលំអពួកគេនោះបណ្តើរៗដើម្បី
អោយចូលមកក្នុងគន្លងធនធានមនុស្សដែលLDPត្រូវការ ខ្ញុំសើច ប្រាប់គេវិញថា មនុស្សដែលលោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនដែលជាសារជាតិកំនើតបែបនេះ កែមិនចេញទេ បើខ្ញុំអោយយោបលពួកគេ គឺខ្ញុំនឹងអោយយោបលថាសូមអ្នកឈប់ធ្វើនយោបាយទៅ កំនើតរបស់អ្នកមកលើផែនដីនេះ ដាច់ខាតមិនមែនជាកំនើតអ្នកនយោបាយទេ ទោះប្រឹងយ៉ាងណាក៏អ្នកមិនអាចក្លាយជាអ្នកនយោបាយបានដែរ ហាហាហា។ ជាចុងក្រោយខ្ញុំក៏សំរេចចិត្តថា មិនបើកទ្វារLDP ស្វាគមន៍អស់លោកអ្នកល្បីៗទាំងនោះឡើយ។ ការសំរេចចិត្តបែបនេះហើយដែលអ្នកខ្លះចោទខ្ញុំថាជាជនល្មោភអំណាច ផ្តាច់ការ ចិត្តចង្អៀត មិនសក្តិសមជាអ្នកដឹកនាំឡើយ។ ខ្ញុំក៏លួចប្រាប់ខ្លួនឯងថា ខ្ញុំអាចនឹងធ្វើខុសចិត្តមនុស្សច្រើនប៉ុន្មាននាក់ក៏ដោយ ខ្ញុំនឹងមានអារម្មណ៍ថាធម្មតាក្នុងករណីនេះ បើមនសិកាខ្ញុំប្រាប់ខ្ញុំថាការសំរេចចិត្តផ្ទុយពីគេទាំងអស់នោះជាការត្រឹមត្រូវ តែខ្ញុំមិនអាចធ្វើខុសនឹងមនសិការបស់ខ្ញុំបានឡើយ៕

12 hrs · Public